ក្រុមអ្នកជំនាញការអាដហុក អញ្ជើញចុះពិនិត្យការងារនៅតាមការដ្ឋាននៅតំបន់រុនតាឯក និងក្រុងសៀមរាប -Adhoc Experts Visit Run Ta Ek and Siem Reap City- 07 December 2024

Share Post:

ក្រុមអ្នកជំនាញការអាដហុក នៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុក បានបន្តសកម្មភាពចុះពិនិត្យតាមដានវឌ្ឍនភាពការងារអភិរក្ស និងអភិវឌ្ឍន៍ នៅរមណីយដ្ឋានអង្គរ។ ជាក់ស្តែងនៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ ក្រុមអ្នកជំនាញដែលដឹកនាំដោយឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា រួមទាំងមន្ត្រីជំនាញ បានអញ្ជើញពិនិត្យកិច្ចការងារអភិវឌ្ឍន៍នៅតំបន់រុនតាឯកតេជោសែន។ ចំណែកនៅពេលរសៀល ក្រុមអ្នកជំនាញបន្តអញ្ជើញចុះពិនិត្យការដ្ឋានមួយចំនួនតាមដងស្ទឹងសៀមរាប។
សូមជម្រាបថា នៅមុនកិច្ចប្រជុំរបស់គណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុកឈានចូលមកដល់ ក្រុមអ្នកជំនាញការអាដហុក តែងបានអញ្ជើញចុះពិនិត្យនៅតាមការដ្ឋាននានាក្នុងរមណីយដ្ឋានអង្គរ។ ខណៈកិច្ចប្រជុំ នឹងរៀបចំឡើងចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ខាងមុខ ដែលជាកិច្ចប្រជុំបច្ចេកទេសលើកទី៣៩ និងកិច្ចប្រជុំពេញអង្គលើកទី៣១៕
រូបភាព៖ លោក​ហាប់​ គឹមអាន

On December 7, 2024, a team of experts from the International Coordinating Committee for the Safeguarding and Development of the Historic Sites of Angkor and Sambor Prei Kuk (ICC-Angkor/Sambor Prei Kuk) conducted site visits to monitor ongoing conservation and development efforts at the Angkor site. The delegation was led by H.E. Dr. Hang Peou, the Director General of the APSARA National Authority, alongside other specialists in the field.

In the morning, the team focused on the development activities at Run Ta Ek Techo Sen. Following this, in the afternoon, they explored several locations along the Siem Reap River, assessing both conservation measures and development projects.

Prior to the upcoming meeting of the ICC, scheduled for December 11 to 13, 2024, which will include the 39th technical session and the 31st plenary session, the Adhoc experts have been actively visiting various sites within the Angkor area to ensure comprehensive oversight and evaluation.

Photos: Hap Kim An
Article translator: Net Phirun

Share:

Facebook
Twitter
Pinterest
LinkedIn