Wednesday, December 25, 2024
Latest:

អាជ្ញាធរជាតិអប្សរា កំពុងជួសជុលជណ្ដើរមុខនៅផ្នែកខាងលិច ឆៀងខាងជើង និងជួយសង្រ្គោះក្បាច់ចម្លាក់នៅប្រាសាទភ្នំក្រោម ដែលកំពុងរងការខូចខាតធ្ងន់ធ្ងរ -APSARA National Authority Restores Front Stairs and Carvings at Phnom Krom Temple- 21 November 2024

Share Post:

ក្រុមអ្នកអភិរក្សថ្មរបស់អាជ្ញាធរជាតិអប្សរា កំពុងបន្តការជួសជុលជណ្តើរមុខនៅផ្នែកខាងលិច ឆៀងខាងជើង ដែលស្ថិតក្នុងស្ថានភាពហែកចេញពីគ្នា ព្រមទាំងផ្នែកខ្លះនៃរចនាសម្ពន្ធជណ្តើរជាច្រើនផ្នែកទៀត ឱ្យប្រសើរឡើងវិញ។
ជាមួយគ្នានេះ ក្រុមអ្នកជំនាញ ក៏កំពុងជួយសង្រ្គោះក្បាច់ចម្លាក់នៅតាមតួប៉មកណ្តាលផ្នែកខាងលិច និងតួប៉មខាងជើងនៃជ្រុងខាងលិច ឆៀងខាងត្បូង ដែលមានចម្លាក់នៅសល់តិចតួចបំផុត ហើយកំពុងមានសភាពពុកផុយខ្លាំង កុំឱ្យបាត់បង់ផងដែរ។

ការជួសជុលនេះ បន្ទាប់ពីក្រុមអ្នកអភិរក្សថ្ម បានបញ្ចប់ជួសជុលជណ្តើរតួប៉មកណ្តាល ផ្នែកខាងលិច និងចម្លាក់តោនៃប្រាសាទភ្នំក្រោមរួចមក។
អ្នកអភិរក្សថ្ម លោក ឡុង ណារី ឱ្យដឹងថា ការជួសជុលជណ្តើរមុខនៅផ្នែកខាងលិច ឆៀងខាងជើងរបស់ប្រាសាទភ្នំក្រោមនេះ គឺចែកជា២ដំណាក់កាល។ ដំណាក់កាលទី១ គឺជួសជុលពង្រឹងគ្រឹះជណ្តើរមុខផ្នែកខាងលិច ឆៀងខាងជើង និងកម្រាលថ្មភក់។ ដំណាក់កាលទី២ គឺជួសជុលសង្រ្គោះក្បាច់ចម្លាក់នៅតួប៉មកណ្ដាលមុខផ្នែកខាងលិច និងតួប៉មខាងជើង ជ្រុងខាងលិច ឆៀងខាងត្បូង ដែលចម្លាក់ទាំងនោះ នៅសេសសល់តិចតួចបំផុត ហើយថ្មកំពុងមានស្ថានភាពពុកផុយខ្លាំង។

អ្នកអភិរក្សថ្មដដែលឱ្យដឹងទៀតថា ការខូចខាតរចនាសម្ពន្ធជណ្តើរមុខនៅផ្នែកខាងលិច ឆៀងខាងជើងរបស់ប្រាសាទភ្នំក្រោម បណ្តាលមកពីអាយុកាលនៃសម្ភារសំណង់ ថ្មបាយក្រៀមមានសភាពពុកផុយគ្មានលំនឹង។
បច្ចេកទេសនៃការជួសជុលជណ្ដើរ គឺត្រូវរុះរើថ្មកាំជណ្តើរ និងគ្រឹះទម្រ មកសម្អាតកំណកដី ហើយផ្នែកកម្រាលក្រោម គឺត្រូវប្រើកម្ទេចថ្មមកបង្ហាប់ដី។ រីឯដុំថ្មកាំជណ្ដើរដែលបាក់បែក ត្រូវតភ្ជាប់ឬក៏ជំនួសដោយថ្មថ្មី រួចហើយចាប់រៀបផ្គុំទៅតាមទីតាំងដើមនៃរចនាសម្ពន្ធឡើងវិញ ព្រមទាំងប្រើបាយអបិទភ្ជិតមុខតំណដើម្បីឱ្យទឹកហូរចេញនិងជ្រាបចូលគ្រឹះប្រាសាទជាដើម។

គម្រោងជួសជុលជណ្ដើរមុខនៅផ្នែកខាងលិច ឆៀងខាងជើងនិងសង្រ្គោះក្បាច់ចម្លាក់នៅប្រាសាទភ្នំក្រោមនេះ ចាប់ផ្ដើមតាំងពីខែកញ្ញា ឆ្នាំ២០២៤ គម្រោងនេះអាចនឹងបញ្ចប់នាដំណាច់ឆ្នាំ២០២៤ខាងមុខ៕

អត្ថបទ៖ ឆាយ ផាន់នី
រូបភាព៖ លោក ភោគ ជា និងក្រុមការងារអភិរក្សថ្ម

The APSARA National Authority’s dedicated team of stone conservationists is actively working on the restoration of the northwest front staircase and the intricate carvings at Phnom Krom Temple. This ongoing project aims to address the deterioration of key structural and artistic elements of the temple complex.

The restoration efforts include repairing the damaged northwestern front staircase and reinforcing parts of its structure. Additionally, the team has focused on restoring the carvings located at the central tower, as well as the west and north towers at the southwest corner, which have suffered significant wear over time.

Stone conservationist Long Nary explained that the restoration of the front staircase is being carried out in two distinct phases. The first phase involves repairing and strengthening the foundations of the staircase and the sandstone floor. The second phase will focus on restoring the delicate carvings at the central tower on the west side and the north tower on the southwest corner, where only a few carvings remain and are in poor condition.

Mr. Long Nary noted that the damage to the staircase structure was primarily due to the aging of the laterite building material, which has proven to be unstable over time. The restoration technique involves carefully removing the stones from the stairs and their foundation to clean away dirt and debris. Crushed stone will be used to compact the soil beneath, while broken sections of stone stairs will either be repaired or replaced with new stones. Each piece will be reassembled according to its original position, with mortar applied to seal connections and prevent water infiltration that could further compromise the temple’s foundation.

The restoration project commenced in September 2024 and is expected to be completed by the end of 2024, marking a significant step in preserving the cultural heritage of Phnom Krom Temple.

Article: Chhay Phanny 
Photos: Phouk Chea and the Stone Conservation Team 
Article Translator: Net Phirun

Share:

Facebook
Twitter
Pinterest
LinkedIn