Monday, December 9, 2024
Latest:

ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរាចូលរួមគោរពវិញ្ញាណក្ខន្ធវីរយុទ្ធជន និងរំលឹកខួបលើកទី៧១ ទិវាបុណ្យឯករាជ្យជាតិ-APSARA National Authority commemorated the 71st anniversary of National Independence Day- 09 November 2024

Share Post:

នៅព្រឹកថ្ងៃទី៩ វិច្ឆិកា នេះ ថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរា បានចូលរួមក្នុងពិធីគោរពវិញ្ញាណក្ខន្ធវីរយុទ្ធជន និងរំលឹកខួបអនុស្សាវរីយ៍លើកទី៧១ ទិវាបុណ្យឯករាជ្យជាតិ និងថ្ងៃបង្កើតកងយោធពលខេមរភូមិន្ទ ៩ វិច្ឆិកា ១៩៥៣- ៩ វិច្ឆិកា ២០២៤ ដែលពិធីនេះធ្វើឡើងនៅវិមានរំលឹកគុណ អតីតវីរយុទ្ធជន ខេត្តសៀមរាប។
ពិធីនេះមានការចូលរួមពីមន្រ្តីរាជការ កងកម្លាំងគ្រប់លំដាប់ថ្នាក់ ក៏ដូចជាសិស្សានុសិស្ស ដើម្បីដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធយុទ្ធជន យុទ្ធនារី និងវីរបុរសអ្នកស្នេហាជាតិដែលបានពលីជីវិតដ៏ថ្លៃថ្លាសម្រាប់បុព្វហេតុមាតុភូមិ និងប្រជាជន។
ជាមួយគ្នានេះដែរ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា គឺជាការរំលឹកដល់ពលរដ្ឋកម្ពុជា ជាពិសេសយុវជនយុវនារីជំនាន់ក្រោយ ឱ្យបានយល់ដឹងអំពីព្រះរាជបេសកកម្មដើម្បីជាតិមាតុភូមិ និងប្រជារាស្រ្ដខ្មែររបស់ព្រះករុណាព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្ដៀវក្លាបំផុត តស៊ូរំដោះជាតិទាមទារឯករាជ្យពីនឹមអាណានិគមនិយមបារាំង ដោយជោគជ័យទាំងស្រុង នៅថ្ងៃទី ៩ វិច្ឆិកា ឆ្នាំ ១៩៥៣៕

អត្ថបទ៖ការិយាល័យផ្សព្វផ្សាយ
រូបភាព៖លោក ហាប់ គឹមអាន

On November 9, the APSARA National Authority commemorated the 71st anniversary of National Independence Day by honoring the heroes who fought for Cambodia’s freedom. The head of the authority participated in a ceremony at the Veteran Monument in Siem Reap Province, alongside government officials, military personnel, and students. They laid wreaths to pay tribute to the martyrs and patriotic heroes who sacrificed their lives for the nation.

This day also serves as a significant reminder for Cambodians, particularly the younger generation, about the mission of King Father Norodom Sihanouk in seeking full independence from French colonial rule on November 9, 1953. The event underscores the importance of remembering the past and recognizing the contributions of those who fought for the country’s sovereignty.

Article: Office of Communication 
Photos: Hab Kim An 
Article Translator: Net Phirun
Article Translator: Net Phirun

Share:

Facebook
Twitter
Pinterest
LinkedIn