Thursday, December 26, 2024
Latest:

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា ចូលរួមក្នុងពិធីបើកព្រឹត្តិការណ៍ស្នាមញញឹមនៃកម្ពុជា លើកទី២- H.E. Dr. Phoeurng Sackona Participates in the Opening Ceremony of the 2nd Smile of Cambodia Event- 29 October 2024

Share Post:

នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤នេះ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមជាអធិបតីភាព ក្នុងពិធីបើកព្រឹត្តិការណ៍ស្នាមញញឹម នៃកម្ពុជា លើកទី២ ដែលប្រព្រឹត្តិទៅនៅបរិវេណខាងមុខប្រាសាទអង្គរវត្ត។ កម្មវិធីនេះ ក៏មានការចូលរួមពីថ្នាក់ដឹកនាំខេត្ត អាជ្ញាធរជាតិអប្សរា សមាគមសិល្បករខ្មែរ មន្រ្តី និងសិល្បករ សិល្បការិនី និងប្រជាពលរដ្ឋជាច្រើនរយនាក់។

មានប្រសាសន៍នាពិធីនៅពេលនោះ លោកជំទាវ ភឿង សកុណា បានវាយតម្លៃខ្ពស់ចំពោះការរៀបចំព្រឹត្តិការណ៍ស្នាមញញឹមនៃកម្ពុជា លើកទី២នេះ ហើយដោយមានការសហការសម្របសម្រួលពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ស្ថាប័នពាក់ព័ន្ធជាច្រើនទៀត ធ្វើឱ្យព្រឹត្តិការណ៍ខាងលើកាន់រស់រវើក និងទាក់ទាញ។ ក្រៅពីនេះ លោកជំទាវរដ្ឋមន្រ្តី ក៏បានកោតសរសើរ និងថ្លែងអំណរគុណដល់ស្ថាប័នជាដៃគូចូលរួម និងឧបត្ថម្ភ ដែលតែងតែគាំទ្ររាល់ព្រឹត្តិការណ៍ទាក់ទងនឹងវប្បធម៌ និងសិល្បៈខ្មែរ ដើម្បីរួមចំណែកលើកតម្កើង និងផ្សព្វផ្សាយ វប្បធម៌ ប្រពៃណី ដែលជាមរតកប្រពៃណីជាតិនេះ ទៅកាន់សាធារណជន និងភ្ញៀវទេសចរឱ្យបានកាន់តែទូលំទូលាយបន្ថែម។

ចំពោះការតាំងបង្ហាញមុខម្ហូបអាហារខ្មែរវិញ លោកជំទាវរដ្ឋមន្រ្តីយល់ថា ម្ហូបអាហារមានតម្លៃណាស់ ដែលបង្ហាញពីវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់នៃការរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ ដែលមានប្រវត្តិដ៏យូរលង់មកហើយ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ស្នាមញញឹមនៃកម្ពុជា លើកទី២ នេះមានការតាំងបង្ហាញនូវម្ហូបអាហារ ស្ដង់ពិព័រណ៍ ការសម្ដែងសិល្បៈចម្រុះបែប។ល។ នៅរសៀលថ្ងៃទី២៩ ខែតុលានេះ ក៏មានកម្មវិធីក្បួនដង្ហែព្រះមហាក្សត្រនៅសម័យអង្គរ ដែលរៀបចំនៅបរិវេណខាងក្នុងប្រាសាទអង្គរវត្ត៕

អត្ថបទ៖ នាង សំណាង

រូបភាព៖ ហាប់ គឹមអាន, រដ្ឋ ផល្លីន

On the morning of October 29, 2024, H.E. Dr. Phoeurng Sackona, Minister of Culture and Fine Arts and High Representative of Prime Minister Hun Manet, presided over the opening ceremony of the 2nd Smile of Cambodia event held in front of the iconic Angkor Wat. The event was attended by provincial leaders, officials from the APSARA National Authority, members of the Khmer Artists Association, artists, and hundreds of attendees.

In her speech, H.E. Dr. Sackona commended the organization of the event, which was coordinated by the Ministry of Culture and Fine Arts alongside various relevant institutions to enhance its appeal. She expressed gratitude to partner institutions for their continuous support in promoting Khmer culture and arts, emphasizing their role in disseminating traditional culture as a vital aspect of national heritage to the public and the broader tourism sector.

Highlighting the significance of Khmer cuisine, the Minister noted that food serves as a reflection of the culture, traditions, and customs of the Cambodian people, boasting a rich historical background.

The 2nd Smile of Cambodia event features a variety of attractions, including food exhibitions, art performance booths, and more. Additionally, a procession reminiscent of the Angkorian period is scheduled to take place inside the Angkor Wat temple later in the afternoon.

Article: Neang Samnang

Photos: Hab Kim An, Rath Phallin

Article Translator: Net Phirun

Share:

Facebook
Twitter
Pinterest
LinkedIn