Thursday, December 19, 2024
Latest:

ក្រុមអ្នកជំនាញអាជ្ញាធរជាតិអប្សរា កំពុងប្រឹងប្រែងលើកិច្ចការជួសជុលប្រាសាទនាគព័ន្ធ ឱ្យវិលទៅរកសោភ័ណភាពដើមឡើងវិញ-APSARA National Authority is diligently working to restore Neak Poan Temple to its original splendor- 14 October 2024

Share Post:

ក្រុមអ្នកជំនាញរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា កំពុងប្រឹងប្រែងលើការងារជាច្រើននៃគម្រោងជួសជុលប្រាសាទនាគព័ន្ធ ដែលកំពុងរងការខូចខាត ឱ្យមានសភាពល្អប្រសើរឡើងវិញ។

បុរាណវិទូ លោក ជា សារិទ្ធ ឱ្យដឹងថា ក្រុមអ្នកជំនាញកំពុងអនុវត្តន៍គម្រោងជួសជុលជណ្ដើរខាងលិចនៃស្រះខាងកើត ជណ្ដើរខាងត្បូងនៃស្រះខាងជើង ព្រមទាំងកម្រាលដែលនៅជុំវិញស្រះ។

ក្នុងឆ្នាំ២០២៤នេះ ក្នុងចំណោមគម្រោងដែលអ្នកជំនាញបានជួសជុលជណ្ដើរខាងលិចនៃស្រះខាងកើត ជណ្ដើរខាងត្បូងនៃស្រះខាងជើង ព្រមទាំងកម្រាលដែលនៅជុំវិញស្រះនោះ គឺទើបតែបានបញ្ចប់មួយទីតាំងទេ។

រចនាសម្ពន្ធរបស់ប្រាសាទនាគព័ន្ធជាច្រើនកន្លែង កំពុងរងការខូចខាត ដោយសារតែកត្តាអាយុកាល គុណភាពសំណង់ កត្តាទឹកហូរច្រោះ និងរុក្ខជាតិដុះចាក់ឬស។

ដោយសារតែរចនាសម្ពន្ធជាច្រើនរបស់ប្រាសាទនាគព័ន្ធរងការខូចខាតជាច្រើន ធ្វើឱ្យក្រុមអ្នកអភិរក្សធ្លាប់ធ្វើការជួសជុលជាច្រើនសម័យកាលមកហើយដែរ។

ចាប់តាំងពីឆ្នាំ២០០៧-២០០៨ អាជ្ញាធរជាតិអប្សរាធ្លាប់បានស្ដារបារាយណ៍ជ័យតដាកនៅនាគព័ន្ធឡើងវិញ ដើម្បីបញ្ចូលទឹកឱ្យដូចកាលពិសម័យបុរាណ។

ឆ្នាំ២០១០ អាជ្ញាធរជាតិអប្សរា ធ្លាប់បានធ្វើការសិក្សាស្រាវជ្រាវ និងធ្វើកំណាយនៅស្រះកណ្ដាលរបស់ប្រាសាទនាគព័ន្ធដើម្បីសិក្សាពីរចនាសម្ពន្ធរបស់ស្រះកណ្ដាល និងរចនាសម្ពន្ធរបស់ស្រះផ្សេងៗ ដែលនៅជុំវិញ។

ឆ្នាំ២០២១ អាជ្ញាធរជាតិអប្សរា បានចាប់ផ្ដើមជួសជុលដំបូលទបង្ហូរទឹកខាងត្បូងនិងជណ្ដើរផ្នែកខាងជើងរបស់ស្រះខាងត្បូងព្រមទាំងកម្រាលជុំវិញ។ ជាមួយគ្នានេះ ក្រុមអ្នកជំនាញក៏បានជួសជុលជណ្ដើរថ្មបាយក្រៀម នៅផ្នែកខាងជើង ដែលគេហៅថា កំពង់ទូក។

នៅចន្លោះឆ្នាំ១៩៣៨-១៩៣៩ក្នុងសម័យបារាំងក៏ធ្លាប់មានការជួសជុលដំបូលទបង្ហូរទឹកទាំង៤ និងស្រះតូចៗព្រមទាំងតួប៉មកណ្ដាលនៃប្រាសាទនាគព័ន្ធដែរ។

នៅអំឡុងឆ្នាំ១៩៥៦-១៩៥៧បារាំងក៏បានជួសជុលស្រះកណ្ដាល និងជណ្ដើរថ្មបាយក្រៀមផងដែរ៕

អត្ថបទ៖ ឆាយ ផាន់នី

រូបភាព៖ លោក ភោគ ជា/លោក យី សុថា និងលោក ជា សារិទ្ធ
រូបភាព៖ ភោគ ជា, ហាប់ គឹមអាន, រដ្ឋ ផល្លីន និង យី សុថា

Experts from the APSARA National Authority are diligently working to restore Neak Poan Temple to its original splendor. The restoration efforts are being led by the Department of Conservation of Monuments and Preventive Archaeology, focusing on critical areas such as the western staircase of the eastern pond, the southern staircase of the northern pond, and the surrounding floor.

Archaeologist Chea Sarith highlighted that these projects are set to be completed in 2024. The temple has suffered significant damage over the years due to factors like age, construction quality, waterlogging, and root vegetation. As a result, conservationists have been engaged in restoration efforts for generations.

Notable past restoration efforts include the replenishment of Chey Tadak baray from 2007 to 2008, a study and excavation at the central pond in 2010 to examine its structure, and repairs to various components of the temple in 2021. Historical restoration work was also carried out during the French colonial period between 1938 and 1939, as well as in 1956-1957.

Article: Chhay Phanny

Photos: Phouk Chea / Yi Sotha/ Chea Sarith

Share:

Facebook
Twitter
Pinterest
LinkedIn