កូនឈើចម្រុះចំនួន១០,៩៨៥ដើម ត្រូវបានអាជ្ញាធរជាតិអប្សរាចែកចាយពីថ្ងៃទី០៧ ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤- 10,985 saplings distributed by APSARA National Authority from 07 to 13 August 2024- 16 August 2024

Share Post:

Share on facebook
Share on linkedin
Share on twitter
Share on email

– ប្រគេនកូនឈើចម្រុះជូនព្រះអង្គ​ យ៉យ ឧត្តម ព្រះគ្រូចៅអធិការស្តីទី វត្តសុធម្មាជ្រួល ចំនួន១,០០០ដើម ដើម្បីយកទៅដាំក្នុងបរិវេណទីធ្លាវត្ត ស្ថិតនៅភូមិជ្រួល ឃុំចក ស្រុកអូររាំងឪ ខេត្តកំពង់ចាម។ កូនឈើទាំងនោះរួមមាន គ្រញូង២០០ដើម បេង២០០ដើម ធ្នង់២០០ដើម ផ្តៀក២០០ដើម និងកកោះ២០០ដើម។

– ប្រគេនកូនឈើចម្រុះជូនតំណាងព្រះអង្គ តាត មហាទី ព្រះគ្រូចៅអធិការវត្តឥន្ទបត្តបុរី ហៅវត្តអង្គរខាងជើង ចំនួន៤០០ដើម ដើម្បីយកទៅដាំក្នុងបរិវេណវត្តសុវណ្ណគិរីឫទ្ធីសិលា ហៅវត្តសសី ស្ថិតនៅភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន គ្រញូង១០០ដើម ធ្នង់១០០ដើម បេង១០០ដើម និងគគីរ១០០ដើម។

– ផ្តល់កូនឈើចម្រុះជូនតំណាងឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ចំនួន៦,០០០ដើម ដើម្បីយកទៅដាំលម្អសោភណភាពក្នុងទីធ្លាវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីនខេត្តកំពង់ឆ្នាំង និងនៅសារមន្ទីរតេជោសន្តិភាពខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន គ្រញូង១,០០០ដើម បេង១,០០០ដើម ធ្នង់១,០០០ដើម ច្រេស៥០០ដើម គគីរ១,០០០ដើម ឈើទាល៥០០ដើម កកោះ៥០០ដើម និងផ្តៀក៥០០ដើម។

– ផ្តល់កូនឈើចម្រុះជូនលោកស្រី ហេង ស៊ីថា នាយិកាវិទ្យាល័យក្រឡាញ់ ចំនួន៨០០ដើម ដើម្បីយកទៅដាំបន្ថែមក្នុងបរិវេណ និងសងខាងផ្លូវចូលសាលារៀន ស្ថិតនៅស្រុកក្រឡាញ់ ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន បេង៥០ដើម ធ្នង់៥០ដើម ច្រេស១០០ដើម កកោះ១០០ដើម គគីរ៥០ដើម ផ្តៀក២០ដើម ពពេល២០ដើម ធ្លក១០ដើម ត្រយឹង៣០ដើម ក្របៅ១០ដើម ឈើទាល៥០ដើម ស្ពង់១០ដើម​ មៀនព្រៃ២០ដើម ខ្នុរព្រៃ២០ដើម ព្កុល៥០ដើម សេដា១០ដើម រាំងទឹក១០ដើម រាំងភ្នំ១០០ដើម រំដួល២០ដើម និងឥន្ទនេល៤០ដើម។

– ផ្តល់កូនឈើចម្រុះ ចំនួន១,៦៤៥ដើម ដើម្បីយកទៅដាំបន្ថែមក្នុងសួនរុក្ខជាតិអង្គរ និងភូមិមណ្ឌល៣ សង្កាត់ស្លរក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន ធ្នង់៣៥០ដើម ច្រេស៣០០ដើម ត្រដក់១១០ដើម សាវម៉ាវព្រៃ៧០ដើម សិរមាន់២០០ដើម អូញម៉ូញ៥០ដើម ត្រចៀកដំរី៨០ដើម សុរភី១០ដើម ផ្កាក្ងោក២៤៥ដើម សេដា៣០ដើម ផ្កាស្រឡៅជូរ៥០ដើម ផ្កាស្រឡេវ៥០ដើម និងផ្កាត្របែកព្រៃ១០០ដើម ។

– ផ្តល់កូនឈើចម្រុះជូនព្រះសង្ឃ ថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត មន្ត្រី បុគ្គលិក ចំនួន៣១១អង្គ/នាក់នៃសាលាគណរាជធានីភ្នំពេញ សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ(IPA) និងគ្រឹះស្ថានសិក្សានានា ចំនួន១,០៤០ដើម ដើម្បីយកទៅដាំនៅបរិវេណខាងជើងច្រមុះជ្រូកតាមវិថីព្រះនរោត្តម សីហមុនី(ខាងមុខប្រាសាទអង្គរវត្ត) នៃរមណីយដ្ឋានអង្គរ។ កូនឈើទាំងនោះរួមមាន ធ្នង់១០០ដើម ច្រេស១០០ដើម គ្រញូង៥០ដើម បេង៥០ដើម ឈើទាល១០០ គគីរ៥០ដើម កកោះ៥០ដើម ផ្តៀក៥០ដើម ចំបក់១០ដើម ធ្លក២០ដើម ស្រឡៅ២០ដើម ពពេល៥០ដើម ត្រសេក៤០ដើម តាត្រាវ១០ដើម សុក្រំ៥០ដើម ខ្នុរព្រៃ៣០ដើម មៀនព្រៃ២០ដើម ត្បែង៣០ដើម ក្របៅ២០ដើម រំដួល១០០ដើម ព្កុល៣០ដើម ក្ងោក២០ដើម រលួស២០ដើម និងប្រាំដំឡឹង២០ដើម។

– ផ្តល់កូនឈើធ្នង់ចំនួន៥០ដើម ជូនថ្នាក់ដឹកនាំ បុគ្គលិក ចំនួន៥០នាក់របស់ធនាគារកម្ពុជាសាធារណៈ ភីអិលស៊ី យកទៅដាំនៅខាងកើតដងស្ទឹងសៀមរាបនៃរមណីយដ្ឋានអង្គរ។

– ផ្តល់កូនឈើធ្នង់ចំនួន៥០ដើម ជូនតំណាងសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា ខេត្តសៀមរាប ( JCI Siem Reap) យកទៅដាំក្នុងកម្មវិធី វនយាត្រា( Forest Walk) សម្រាប់កុមារចំនួន២០នាក់ នៅបរិវេណខាងត្បូងឆៀងខាងលិចកសិន្ធុប្រាសាទអង្គរវត្តនៃរមណីយដ្ឋានអង្គរ។

អត្ថបទ និងរូបភាព៖ នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ

A total of 10,985 saplings were distributed by the APSARA National Authority from 07 to 13 August 2024. The saplings had been distributed to local authorities, monks, private companies, and the residents.
These efforts aimed to promote tree planting and environmental conservation across different regions in Cambodia.

Article and Photos: Department of Water, Forestry and Infrastructure Management

Share:

Share on facebook
Facebook
Share on twitter
Twitter
Share on pinterest
Pinterest
Share on linkedin
LinkedIn