Tuesday, November 5, 2024
Latest:

គណៈប្រតិភូបណ្តាប្រទេសអាស៊ីប៉ាស៊ីហ្វិក រួមគ្នាដាំដើមឈើនៅមុខប្រាសាទអង្គរវត្ត- The delegations from the Asian-Pacific countries to plant trees in front of Angkor Wat- 17 August 2024

Share Post:

នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤នេះ អាជ្ញាធរជាតិអប្សរា បានរៀបចំទីតាំងសម្រាប់ដាំកូនឈើ ជូនគណៈប្រតិភូបណ្តាប្រទេសអាស៊ីប៉ាស៊ីហ្វិក ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំសហភាពប្រៃសណីយ៍អាស៊ីប៉ាស៊ីហ្វិក នៅខេត្តសៀមរាប ចាប់ពីថ្ងៃទី១២ ដល់១៧ ខែសីហា ឆ្នាំ២០២៤មក។

លោក ជូ រ៉ាឌីណា អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា អាជ្ញាធរជាតិអប្សរា បានរៀបចំទីតាំងនៅបរិវេណខាងត្បូងកសិន្ធុ នៃប្រាសាទអង្គរវត្ត ដើម្បីទុកជាអនុវស្សាវរីយ៍ បន្ទាប់ពីបានចូលរួមកិច្ចប្រជុំខាងលើ និងបន្តទស្សនាប្រាសាទអង្គរវត្ត ដែលជាដួងព្រលឹងរបស់កម្ពុជា។ ដើមឈើដែលបានដាំមានចំនួន៤២ដើម ក្នុងនោះមួយដើម គឺជាដើមផ្កាថ្កុល តំណាងឱ្យកិច្ចប្រជុំសហភាពប្រៃសណីយ៍អាស៊ីប៉ាស៊ីហ្វិក។

អាជ្ញាធរជាតិអប្សរា មានសេចក្តីសោមនស្សជាពន់ពេក ចំពោះវត្តមានគណៈប្រតិភូបណ្តាប្រទេសអាស៊ីប៉ាស៊ីហ្វិក ក៏ដូចជាស្ថាប័នពាក់ព័ន្ធ អង្គការសង្គមស៊ីវិល បងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមចំណែកជាមួយអាជ្ញាធរជាតិអប្សរា ដើម្បីកិច្ចការងារអភិរក្សរមណីយដ្ឋានអង្គរឱ្យមានទេសភាពបៃតងស្អាតគ្រប់រដូវកាល៕
អត្ថបទ៖ការិយាល័យផ្សព្វផ្សាយ
រូបភាព៖ លោក​ ហាប់​ គឹមអាន​ និងលោក​ ភោគ​ ជា

On 17 August 2024, the APSARA National Authority hosted a tree planting event in honor of the delegations from Asian-Pacific countries attending the Asian-Pacific Postal Union Meeting in Siem Reap from 12 to 17 August 2024.

Mr. Chou Radina, Deputy Director of the Department of Water, Forestry and Infrastructure Management, highlighted that the tree planting site was established in the southern part of the Angkor Wat moat. A total of 42 trees were planted, including a special Tkol tree symbolizing the spirit of the Asian-Pacific Postal Union Meeting.

The APSARA National Authority expressed its gratitude for the participation of delegations from various Asian-Pacific nations, as well as relevant institutions and organizations. Their collective efforts contribute significantly to the conservation of Angkor and help maintain a green landscape throughout all seasons.

Article: Office of Communication
Photos: Hab Kim An and Phouk Chea

Share:

Facebook
Twitter
Pinterest
LinkedIn

Share:

Facebook
Twitter
Pinterest
LinkedIn