អាជ្ញាធរជាតិអប្សរា ប្រារព្ធពិធីប្រុងពលីបើកការដ្ឋានជួសជុលស្ពានហាលខាងកើត នៃប្រាសាទបេងមាលា ក្រោមជំនួយថវិកាពីមូលនិធិពិសេសមេគង្គ-ឡានឆាង នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤។
ក្នុងពិធីប្រុងពលីបើកការដ្ឋានជួសជុល មានការអញ្ជើញក្រោមអធិបតីភាពឯកឧត្ដម គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរា ឯកឧត្ដម Lu Qizhi អគ្គកុងស៊ុល នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំខេត្តសៀមរាប ប្រតិភូនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រតិភូក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អភិបាលនៃគណៈអភិបាលស្រុកស្វាយលើ ប្រធាននាយកដ្ឋាន អនុប្រធាន អាជ្ញាធរមូលដ្ឋាន លោក លោកស្រី និងមន្ត្រី បុគ្គលិកនៃអាជ្ញាធរជាតិអប្សរា។
ឯកឧត្ដម គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា ស្ថានភាពស្ពានហាលខាងកើតនេះ បានខូចខាតស្ទើរទាំងស្រុង ដោយសារកត្តាមនុស្ស អាយុកាល ធម្មជាតិ។ ជញ្ជាំងស្ពានស្រុត ប្រេះហែក ទ្រេត និងរលុះធ្លាក់មួយចំនួន ចំណែកឯ បង្កាន់ដៃនាគរលំដួលទាំងស្រុង ថ្មបែកបាក់ជាច្រើនកំណាត់ កម្រាលស្ពានស្រុត ហែកចេញជាច្រើនផ្នែក ថ្មប្រេះបែក និងពុកផុយ ហើយសសរមូលទ្របង្កាន់ដៃនាគក៏ដួលរលំស្ទើរទាំងស្រុងដែរ។
ឯកឧត្ដមបន្តទៀតថា គម្រោងជួសជុលស្ពានហាលខាងកើតដែលជាច្រកចូលសំខាន់របស់ប្រាសាទនេះ មានទទឹង១៣ម៉ែត្រ បណ្តោយរួមទាំងរចនាសម្ពន្ធស្ពានហាលប្រវែង១០០ម៉ែត្រ។ ការងារសិក្សាស្រាវជ្រាវបានចាប់ផ្តើមតាំងពីខែមេសា ឆ្នាំ២០២៤ ហើយការងារជួសជុលគ្រោងនឹងបញ្ចប់នៅខែកក្កដា ឆ្នាំ២០២៥ខាងមុខ។
ឯកឧត្ដម Lu Qizhi មានប្រសាសន៍ថា ប្រាសាទបេងមាលា គឺជាផ្នែកមួយដ៏សំខាន់នៃរមណីយដ្ឋានអង្គរដែលបង្ហាញយ៉ាងពេញលេញអំពីប្រវត្តិសាស្ត្រដ៏យូរលង់របស់ប្រទេសកម្ពុជា និងបេតិកភណ្ឌវប្បធម៌ដ៏ជ្រាលជ្រៅ។ ការអនុវត្តគម្រោង អភិរក្ស និងការជួសជុលក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងនឹងមិនត្រឹមតែលើកកម្ពស់ការបង្ហាញ និងការប្រើប្រាស់ទីតាំងប្រាសាទបេងមាលាប៉ុណ្ណោះទេ។ ប៉ុន្តែ ថែមទាំងផ្តល់នូវបទពិសោធន៍និងឯកសារយោងសំខាន់ៗសម្រាប់ការការពារបេតិកភណ្ឌវប្បធម៍ដ៏មានតម្លៃជាច្រើនរបស់កម្ពុជា។
ឆ្នាំនេះ គឺជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជនរវាងប្រទេសចិននិងកម្ពុជាដែលបានកំណត់ រួមគ្នាដោយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។ ទាំងប្រទេសចិន និងកម្ពុជាមានប្រវត្តិសាស្ត្រដ៏យូរលង់ និងវប្បធម៌ដ៏វិសេសវិសាល ភាពបើកចំហ ការរួមបញ្ចូលនិងការរៀនសូត្រគ្នាទៅវិញទៅមក គឺជាកម្លាំងជំរុញសម្រាប់ការរីកចម្រើននៃអរិយធម៌៕
អត្ថបទ៖ ឆាយ ផាន់នី
រូបភាព៖ យី សុថា
The groundbreaking ceremony for the restoration of the eastern causeway of Beng Mealea Temple by the APSARA National Authority, with support from the Mekong-Lancang Cooperation Fund, marks a significant step in preserving Cambodia’s cultural heritage.
The detailed description of the damage to the causeway by H.E. Mr. Kim Sothin underscores the urgent need for restoration. The planned restoration project, with a wide and long scope, and the expected completion date demonstrate the commitment to meticulous and comprehensive conservation efforts.
The acknowledgment by H.E. Mr. Lu Qizhi of the importance of Beng Mealea Temple as part of the Angkor site and its reflection of Cambodia’s rich cultural heritage highlights the significance of this restoration project. The collaboration under the Mekong-Lancang Cooperation Fund framework also emphasizes the international support and cooperation for the protection of Cambodia’s cultural treasures.
The recognition of the year of people-to-people exchanges between China and Cambodia and the emphasis on mutual learning and cultural exchange further strengthens the significance of this restoration project as a symbol of bilateral cooperation and shared cultural heritage.
Article: Chhay Phanny
Photos: Yi Sotha
Share:
Our Latest News
អាជ្ញាធរជាតិអប្សរា សហការជាមួយសាកលវិទ្យាល័យHARDING ដាំកូនឈើក្នុងបរិវេណរមណីយដ្ឋានអង្គរ -APSARA National Authority Collaborates with HARDING University for Tree Planting Initiative in Angkor- 18 November 2024
ឆ្លៀតឱកាសក្នុងដំណើរទស្សនកិច្ចមកកាន់រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងសិក្សាស្វែងយល់អំពីវប្បធម៌របស់ប្រទេសក្នុងតំបន់អាសុីអគ្នេយ៍