Monday, December 9, 2024
Latest:

ក្រុមអ្នកជំនាញបញ្ចប់ការងារជួសជុលសំណង់ព្រះវិហារបុរាណវត្តព្រះឥន្ទកោសីយ៍ -Experts to complete the renovation work of the ancient vihara of Wat Preah Enkosei- 20 July 2024

Share Post:

ក្រុមការងារផ្នែកអភិរក្ស និងជួសជុលសំណង់ព្រះវិហារបុរាណ នៃនាយកដ្ឋានគ្រប់គ្រងដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍ របស់អាជ្ញាធរជាតិអប្សរា បានបញ្ចប់ការងារជួសជុលទាំងស្រុង នូវសំណង់ព្រះវិហារបុរាណមួយនៅបរិវេណវត្តព្រះឥន្ទកោសីយ៍។

លោក ស៊ឹម ប៊ុនធឿន អនុប្រធាននាយកដ្ឋានគ្រប់គ្រងដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍ សំណង់ព្រះវិហារបុរាណនៅវត្តព្រះឥន្ទកោសីយ៍ដែលបានបញ្ចប់ការជួសជុលទាំងស្រុងហើយនៅពាក់កណ្ដាលខែ កក្កដានេះ បន្ទាប់ពីចាប់ផ្តើមពីដើមឆ្នាំ២០២៤មក។ លោកបន្តថា ព្រះវិហារដែលមានរាង​តូចច្រឡឹងមួយនេះ ខូចខាតខ្លាំងនៅផ្នែកដំបូលដែលពេលជួសជុលត្រូវប្រើសម្ភារថ្មីច្រើន តែជាសម្ភារដូចរបស់ដើម ចំណែកផ្នែកផ្សេងទៀតដែលមានការខូចខាត ស្ថិតក្នុងកម្រិតនៃការជួសជុលបាន ហើយក្រុមការងាររបស់អាជ្ញាធរជាតិអប្សរា បានជួសជុល និងអភិរក្សឡើងវិញ ដោយរក្សានូវទម្រង់ដើមទាំងស្រុង។

ចំពោះគុណតម្លៃនៃសំណង់ព្រះវិហារខាងលើនេះ លោក ស៊ឹម ប៊ុនធឿន ពន្យល់ថា វាមានតម្លៃមិនអាចកាត់ថ្លៃបាន។ ជាគុណតម្លៃរួម សំណង់វិហារនេះបានបង្ហាញពីប្រវត្តិសាស្រ្ត និងសិល្បៈដ៏យូរលង់របស់ខ្មែរដែលមានអាយុជិត១០០ឆ្នាំ ហើយដែលបុព្វការីជន​អ្នកមានជំនឿ​ក្នុងព្រះពុទ្ធសាសនានៅពេលនោះ មានសទ្ធាសាងសង់​ព្រះវិហារនេះឡើងដើម្បីទុកជាមរតកសម្រាប់អ្នកជំនាន់ក្រោយថែរក្សា។ ចំណែកតម្លៃជារូបរាងវិញ ព្រះវិហារនេះសង់លើខឿនខ្ពស់ពីដីបន្តិច មានរាងតូចត្រឡឹង មិនធំពេក និងមិនតូចពេក ងាយស្រួលការគោរព និងថែទាំអភិរក្ស។ សម្រាប់លោក ស៊ឹម ប៊ុនធឿន សំណង់នេះបង្ហាញពីស្ថាបត្យកម្មជំនាន់នោះដែលគិតគូរវែងឆ្ងាយទៅអនាគត បើសំណង់ខ្ពស់ពេក ធ្វើឱ្យបាត់បង់សោភ័ណភាពនៅផ្នែកណាមួយមិនខាន។

ជាអ្នកស្រឡាញ់ និងអភិរក្សសំណង់បុរាណមួយរូប លោក ស៊ឹម ប៊ុនធឿន ស្នើឱ្យតាមវត្តអារាមទាំងអស់ ត្រូវចូលរួមថែរក្សាព្រះវិហារបុរាណ កុំព្យាយាមរុះរើសំណង់ចាស់ចោល សង់សំណង់ថ្មី ព្រោះសំណង់ទាំងបង្ហាញពីប្រវត្តិ សិល្បៈ និងវប្បធម៌ដ៏ផូរផង់របស់ជាតិខ្មែរទាំងមូល។

គ្រូសូត្រឆ្វេងវត្តព្រះឥន្ទកោសីយ៍ ព្រះអង្គ សន វាសនា មានសង្ឃដីការថ្លែងអំណរគុណដល់ក្រុមការងារ អាជ្ញាធរជាតិអប្សរា ដែលខិតខំជួសជុលព្រះវិហារបុរាណខាងលើបានជោគជ័យជាស្ថាពរ។ ព្រះអង្គក៏បានផ្តាំផ្ញើទៅពុទ្ធបរិស័ទ និងព្រះសង្ឃទាំងអស់ក្នុងវត្តដែលមានវិហារចាស់ៗ ឬថ្មីៗ សូមជួយអភិរក្ស ថែរក្សាជារឿយៗ ដើម្បីបង្ការកុំឱ្យសំណង់ទាំងនោះខូចខាតខ្លាំង។ សម្រាប់ព្រះអង្គ សន វាសនា ព្រះវិហារជាចំណុចសំខាន់ ឬជាបេះដូងនៃទីសក្ការៈបូជារបស់សាសនា ហើយព្រះអង្គសុំឱ្យព្រះសង្ឃទាំងអស់ កុំចង់បានរបស់ថ្មី ដោយវាយសំណង់ចាស់ចោល​ផ្ទុយទៅវិញសំណង់បុរាណទាំងនោះមានគុណតម្លៃផ្នែកបេតិកភណ្ឌជាតិជាច្រើន៕

អត្ថបទ៖ នាង សំណាង
រូបភាព៖ ភោគ ជា និងក្រុមការងារជួសជុលអភិរក្សវត្តព្រះឥន្ទកោសីយ៍

The completion of the renovation work on the ancient vihara at Wat Preah Enkosei by the Department of Land Management, Urban Heritage, and Community of the APSARA National Authority is a significant achievement in preserving Cambodia’s rich cultural heritage.

Mr. Sim Bunthoeun’s explanation of the meticulous restoration process, which focused on using original materials and maintaining the vihara’s authentic form, highlights the dedication and expertise of the restoration team. The recognition of the vihara’s historical and cultural value as a symbol of Cambodia’s art history further underscores the importance of such conservation efforts.

The call for all pagodas to prioritize the preservation of ancient viharas, rather than replacing them with new structures, is a crucial reminder of the need to safeguard Cambodia’s architectural heritage for future generations. Venerable Sorn Veasna’s gratitude towards the APSARA National Authority and his encouragement for continued care of old and new viharas reflect a shared commitment to upholding cultural legacy.

Article: Neang Samnang
Photos: Phouk Chea and the restoration team

Share:

Facebook
Twitter
Pinterest
LinkedIn

Share:

Facebook
Twitter
Pinterest
LinkedIn