អាជ្ញាធរជាតិអប្សរា ខិតខំកែលម្អទីតាំងដីមួយចំនួនដែលសឹករិចរិល ឬដីទំនេរ និងបរិវេណនៅតាមដងផ្លូវ កែប្រែទៅជាទេសភាពបៃតងខួបប្រាំងវស្សា ដោយដាំស្មៅ និងដើមឈើកាន់តែច្រើនឡើងជាបន្តបន្ទាប់ ហើយមើលថែជាប្រចាំ រួមទាំងថែទាំដើមឈើដែលមានស្រាប់កាន់តែល្អប្រសើរ។
ព្រៃឈើ ជាផ្នែកមួយរួមចំណែកយ៉ាងសំខាន់ក្នុងការលើកម្ពស់សោភ័ណភាពតំបន់រមណីយដ្ឋានអង្គរ និងភពផែនដីរបស់យើង។ សូមចូលរួមថែរក្សាការពារព្រៃឈើ និងបរិស្ថាននៅក្នុងរមណីយដ្ឋានអង្គរទាំងអស់គ្នា៕
អត្ថបទ: លោក យី សុថា
រូបភាព: លោក រដ្ឋ ផល្លីន
The APSARA National Authority is dedicated to transforming eroded and vacant land in the Angkor region into lush green landscapes. By planting more grass and trees and maintaining existing vegetation, they are working to enhance the natural beauty of the area.
Forests are essential for preserving the allure of Angkor and for the well-being of our planet. It’s crucial for everyone to join in the efforts to protect the forests and the environment in Angkor.
Article by: Yi Sotha
Photos by: Rath Phallin
Share:
Our Latest News

អាជ្ញាធរជាតិអប្សរា រៀបចំកម្មវិធីបណ្ដុះគំនិតកុមារចេះថែរក្សាបរិស្ថានក្នុងតំបន់អង្គរ- APSARA National Authority organizes an environmental training program for children in the Angkor site- 29 May 2025
ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ អង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរនៃអាជ្ញាធរជាតិអប្សរា សហការជាមួយសាលាបឋមសិក្សាចំនួន៣ មានសាលាបឋមសិក្សាដូនឪ សាលាបឋមសិក្សាត្រពាំងស្វាយ សាលាបឋមសិក្សាគោកគ្រើល ស្ថិតក្នុងស្រុកអង្គរធំ ខេត្តសៀមរាប
