Sunday, July 21, 2024
Latest:

កូនឈើចម្រុះចំនួន៩,២២៥ដើម ត្រូវបានអាជ្ញាធរជាតិអប្សរាចែកចាយពីថ្ងៃទី០៣ ដល់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៤- 9,225 saplings distributed by APSARA National Authority from 3 to 6 July 2024- 07 July 2024

Share Post:

Share on facebook
Share on linkedin
Share on twitter
Share on email

កូនឈើដែលបានចែកចាយទាំងនោះរួមមាន៖

– ប្រគេនកូនឈើចម្រុះជូនព្រះភិក្ខុ សមថវិរិយោ សារឿន វ៉ាន់ឌី ព្រះចៅអធិការវត្តសុវណ្ណគិរី ចំនួន២,៥០០ដើម ដើម្បីយកទៅដាំលំអក្នុងបរិវេណវត្ត និងសាលារៀន ស្ថិតក្នុងភូមិស្រេះលិច ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ កូនឈើទាំងនោះរួមមាន គ្រញូង៥០០ដើម បេង៣០០ដើម  ធ្នង់៣០០ដើម ច្រេស២០០ដើម គគីរ៥០០ដើម ឈើទាល៥០០ដើម និងរំដួល២០០ដើម។

– ផ្តល់កូនឈើចម្រុះជូនតំណាងលោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប ចំនួន៥,០០០ដើម ដើម្បីយកទៅដាំលម្អសោភណភាព ក្នុងយុទ្ធនាការដាំកូនឈើតាមដងផ្លូវក្នុងក្រុងសៀមរាប។ កូនឈើទាំងនោះរួមមាន លឿងរាជ១,២០០ដើម ត្របែកព្រៃ៦០០ដើម ក្ងោក៦០០ដើម ចាមរី៤០០ដើម ធ្នង់៦០០ដើម ឈើទាល៤០០ដើម គគីរ៦០០ដើម និងរំដួល៦០០ដើម។

– ផ្តល់កូនឈើចម្រុះជូនតំណាងក្រុមហ៊ុនHCC Angkor ចំនួន៣៦៥ដើម ដើម្បីយកទៅដាំលម្អតាមដងស្ទឹងសៀមរាប ខាងជើងស្ពានរ៉ោករ៉ាក ស្ថិតនៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាបនៃរមណីយដ្ឋានអង្គរ។ កូនឈើទាំងនោះរួមមាន ធ្នង់១០០ដើម ច្រេស១០០ដើម បេង៥០ដើម គ្រញូង៤០ដើម រំដួល៥០ដើម និងក្ងោក២៥ដើម ។

– ផ្តល់កូនឈើចម្រុះជូនលោក ម៉ា វណ្ណៈ ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប ចំនួន១០ដើម ដើម្បីយកទៅដាំលើដីផ្ទាល់ខ្លួន ស្ថិតនៅភូមិគោកស្រុក ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន អំពិល២ដើម រាំងទឹក៥ដើម និងរំដួល៣ដើម។

– ផ្តល់កូនឈើចម្រុះជូនលោក ថោង បញ្ញាវ័ន្ត ប្រធានស្តីទីមន្ទីរពេទ្យបង្អែក ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក ចំនួន១៥០ដើម ដើម្បីយកទៅដាំលម្អក្នុងបរិវេណមន្ទីរពេទ្យ និងតាមដងផ្លូវជុំវិញមន្ទីរពេទ្យ ស្ថិតក្នុងក្រុងរុនតាឯក តេជោសែន។ កូនឈើទាំងនោះរួមមាន ត្របែកព្រៃ៥០ដើម ក្ងោក៥០ដើម ចាមរី២០ដើម និងរំដួល៣០ដើម។​​​​​​​​​​​​​​​​​​​​​​​​​​​

– ផ្តល់កូនឈើចម្រុះជូនវិទ្យាស្ថានខេមអេដ(CamEd Business School)  ចំនួន២០០ដើម ដើម្បីយកទៅដាំនៅបរិវេណខាងជើងអតីតផ្សារយាងធំនៃរមណីយដ្ឋានអង្គរ។ កូនឈើទាំងនោះរួមមាន​​ ធ្នង់១០០ដើម​ ឈេីទាល៥០ដើម រំដួល២៥ដើម​ និងឥន្ទនេល២៥ដើម។

– ផ្តល់កូនឈើចម្រុះជូនកាកបាទក្រហមកម្ពុជា ចំនួន១,០០០ដើម ដើម្បីយកទៅដាំតាមវិថីព្រះនរោត្តមសីហមុនីនៃរមណីយដ្ឋានអង្គរ ស្ថិតក្នុងភូមិត្រពាំងសេស សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន គគីរ១០០ដើម ឈើទាល២០០ដើម ធ្នង់២០០ដើម បេង១០០ដើម ច្រេស២០០ដើម គ្រញូង១០០ដើម និងរំដួល១០០ដើម។

អត្ថបទ និងរូបភាព៖ នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ

A total of 9,225 saplings were distributed to the public by APSARA National Authority from 3 to 6 July 2024. The saplings had been distributed to local authorities, monks, private companies, and the local people.
These efforts aimed to promote tree planting and environmental conservation across different regions in Cambodia.

Article and Photos: Department of Water, Forestry and Infrastructure Management

Share:

Share on facebook
Facebook
Share on twitter
Twitter
Share on pinterest
Pinterest
Share on linkedin
LinkedIn