ក្រុមការងារត្រួតពិនិត្យសេវាកម្មទេសចរណ៍របស់នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌នៃអាជ្ញាធរជាតិអប្សរា ជួសជុលពង្រឹងជណ្តើរឈើមានចំនួន៩ទីតាំង ស្ថិតនៅរួតទី២ របស់ប្រាសាទអង្គរវត្ត ដែលរៀបចំធ្វើឡើងសម្រាប់ឱ្យភ្ញៀវទេសចរដើរឡើង-ចុះ ជំនួសឱ្យការជាន់ជណ្តើរថ្មដោយផ្ទាល់ ដើម្បីកាត់បន្ថយសំណឹក និងសុវត្ថិភាពភ្ញៀវទេសចរផង។
ការជណ្តើរឈើទាំងនេះ រងការខូចខាតដោយសារអាកាសធាតុ និងអាយុកាល។ ក្រុមការងារផ្លាស់ប្ដូរផ្នែកដែលខូចខាត ជួសជុលពង្រឹងឱ្យរឹងមាំឡើងវិញ ដោយប្តូរកូនគីង្គក់ និងមេក្រោមរបស់កាំជណ្តើរដែលពុកមួយចំនួន។ ការថែទាំជាប្រចាំនេះ ដើម្បីសោភ័ណភាព និងសុវត្ថិភាពភ្ញៀវទេសចរឡើង-ចុះ ឆ្លងកាត់ទៅទស្សនារួតបាកាន្តរាប់រយនាក់ជារៀងរាល់ថ្ងៃ៕
អត្ថបទ និងរូបភាព: លោក ប៊ូ ផានេត
The Tourism Service Control Team of the Department of Tourism Development and Culture of APSARA National Authority recently undertook a crucial repair project at Angkor Wat Temple. The team focused on repairing and strengthening nine wooden stairs on the second terrace of the temple. These stairs are essential for tourists to navigate the site safely and protect the ancient structure from erosion.
Due to weather and age, the wooden stairs had suffered damage over time. The team meticulously replaced the damaged parts, reinforced the structure, and replaced corroded elements like corrugated iron and lower sections of the stairs. This maintenance work not only enhances the beauty of the temple but also ensures the safety of visitors.
Article and Photos: Bou Phaneth
Share:
Our Latest News

ឯកឧត្តមបណ្ឌិត ហង់ ពៅ ចូលរួមពិធីបិទសិក្ខាសាលាស្តីពី«កម្មវិធីផ្លាស់ប្តូរយុវជនវប្បធម៌លើការគ្រប់គ្រងបេតិកភណ្ឌពិភពលោក និងអភិវឌ្ឍន៍សហគមន៍»-H.E. Dr. Hang Peou Attends the Closing Ceremony of the Workshop on the Youth Cultural Exchange Program on World Heritage Management and Community Development - 19 February 2025
នៅរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានអញ្ជើញចូលរួមពិធីបិទសិក្ខាសាលាស្តីពី កម្មវិធីផ្លាស់ប្តូរយុវជនវប្បធម៌លើការគ្រប់គ្រងបេតិកភណ្ឌពិភពលោក និងអភិវឌ្ឍន៍សហគមន៍ ដែលជាសិក្ខាសាលាអន្តរជាតិ រៀបចំឡើងដោយអាជ្ញាធរជាតិអប្សរា និងគាំទ្រដោយមូលនិធិសហប្រតិបត្តិការពិសេសមេគង្គ-ឡានឆាង។

