ព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤ មូលនិធិគន្ធបុប្ផាកម្ពុជាបានរៀបចំកម្មវិធីធ្វើយោគៈ និងសមាធិនៅបរិវេណប្រាសាទអង្គរវត្ត ដោយមានការចូលរួមពីលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលជាប្រធានកិត្តិយសនៃមូលនិធិ ព្រមទាំងសមាជិក សមាជិកាប្រមាណ១០០នាក់។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត មានប្រសាសន៍ថា នេះជាលើកទីមួយដែលមូលនិធិគន្ធបុប្ផាកម្ពុជាបានរៀបចំកម្មវិធីយោគៈ និងសមាធិនៅប្រាសាទអង្គរវត្តដែលជាទីសក្ការគោរពបូជារបស់ប្រជាជនខ្មែរយើង។ កម្មវិធីនេះ មានគោលបំណង បួងសួងសុំសេចក្តីសុខ ចូលរួមកម្មវិធីមនុស្សធម៌ដើម្បីរៃអង្គាសថវិកាជួយដល់កុមារកម្ពុជាក្រោមមូលនិធិគន្ធបុប្ផាកម្ពុជា និងកម្មវិធីអប់រំសុខភាពផ្លូវចិត្ត សុខភាពផ្លូវកាយ ស្ងប់អារម្មណ៍ដែលជំរុញឱ្យមនុស្សស្រឡាញ់សុខសន្តិភាព។
លោកជំទាវបណ្ឌិត ក៏បានថ្លែងអំណរគុណដល់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលបានរៀបចំកម្មវិធីដ៏មានសារសំខាន់នេះឡើង និងសូមអរគុណដល់សប្បុរសជនទាំងអស់ដែលបានចូលរួមជាថវិកាដល់មូលនិធិគន្ធបុប្ផាកម្ពុជាដើម្បីគាំទ្រដល់ដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាដែលទទួលពិនិត្យ និងព្យាបាលកុមារដោយឥតគិតថ្លៃ មិនរើសអើង ក្នុងស្មារតី«ខ្មែរជួយខ្មែរ»ដើម្បីភាពញញឹមរបស់កុមារដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា៕
អត្ថបទ៖ ឆាយ ផាន់នី
រូបភាព៖ លោក រដ្ឋ ផល្លីន/ ហាប់ គឹមអាន
On the morning of 02 June 2024, the Cambodia Kantha Bopha Foundation organized the yoga and meditation program at the Angkor Wat Temple with the participation of First Lady Lok Chumteav Dr. PICH. Chanmony HUN Manet, President of the Foundation and about 100 members.
Lok Chumteav Dr. PICH. Chanmony HUN Manet said that this is the first time that the Cambodia Kantha Bopha Foundation has organized a yoga and meditation program at Angkor Wat, a place of worship for the Cambodian people. The purpose of this program is to pray for happiness and join the humanitarian program to raise funds to help Cambodian children under the Cambodia Kantha Bopha Foundation, the mental health education program, physical health, and calm, which encourages people to love peace.
Lok Chumteav also thanked the Cambodia Kantha Bopha Foundation for organizing this important event and thanked all the donors who contributed to the Cambodia Kantha Bopha Foundation to support the operation of Kantha Bopha Hospital to help all children in the spirit of “Khmer Help Khmer” for the smiles of children, which is the bright future of Cambodia.
Article: Chhay Phanny
Photos: Rath Phallin / Hap Kim An
Share:
Our Latest News
អាជ្ញាធរជាតិអប្សរា កំពុងជួសជុលជណ្ដើរមុខនៅផ្នែកខាងលិច ឆៀងខាងជើង និងជួយសង្រ្គោះក្បាច់ចម្លាក់នៅប្រាសាទភ្នំក្រោម ដែលកំពុងរងការខូចខាតធ្ងន់ធ្ងរ -APSARA National Authority Restores Front Stairs and Carvings at Phnom Krom Temple- 21 November 2024
ក្រុមអ្នកអភិរក្សថ្មរបស់អាជ្ញាធរជាតិអប្សរា កំពុងបន្តការជួសជុលជណ្តើរមុខនៅផ្នែកខាងលិច ឆៀងខាងជើង ដែលស្ថិតក្នុងស្ថានភាពហែកចេញពីគ្នា ព្រមទាំងផ្នែកខ្លះនៃរចនាសម្ពន្ធជណ្តើរជាច្រើនផ្នែកទៀត ឱ្យប្រសើរឡើងវិញ។
ជាមួយគ្នានេះ ក្រុមអ្នកជំនាញ ក៏កំពុងជួយសង្រ្គោះក្បាច់ចម្លាក់នៅតាមតួប៉មកណ្តាលផ្នែកខាងលិច និងតួប៉មខាងជើងនៃជ្រុងខាងលិច ឆៀងខាងត្បូង ដែលមានចម្លាក់នៅសល់តិចតួចបំផុត ហើយកំពុងមានសភាពពុកផុយខ្លាំង កុំឱ្យបាត់បង់ផងដែរ។