នាពេលថ្មីៗនេះ មានជនខិលខូចមួយក្រុមតូច បានយាយីធ្វើឱ្យរបួសសត្វស្វា យកជើងទាត់ និងគ្រវែងសត្វស្វាចូលក្នុងទឹក ដើម្បីថតរូបក្នុងគោលដៅបម្រើផលប្រយោជន៍ផ្ទាល់ខ្លួននៅតំបន់រមណីយដ្ឋានអង្គរខេត្តសៀមរាប។
ដើម្បីទប់ស្កាត់សកម្មភាពទាំងនេះ បច្ចុប្បន្នមន្ទីរកសិកម្មខេត្ត កំពុងសហការជាមួយអាជ្ញាធរជាតិអប្សរា នឹងធ្វើការស៊ីបអង្កេតលើករណីជនខិលខូចមួយក្រុមតូចទាំងនោះ។ យោងតាមច្បាប់ស្តីពីព្រៃឈើមាត្រា ៤៨ ចែងថា៖ពពួកសត្វព្រៃគ្រប់ប្រភេទនៅក្នុងព្រះរាជាណាចក្រកម្ពុជាជាទ្រព្យសម្បត្តិរបស់រដ្ឋ និងជាសមាសភាគនៃធនធានព្រៃឈើរួមមាន ពួកថនិកសត្វ បក្សីសត្វ ឧរង្គសត្វ ផលជលិកសត្វ បាណកសត្វ និងសត្វ ឥតឆ្អឹងកងផ្សេងៗទៀតព្រមទាំងពងកូនរបស់វា និងមាត្រា ៩៩ចែងថាៈ ត្រូវផ្តន្ទាទោសក្រោមបទល្មើសព្រៃឈើថ្នាក់ទី៣ ដែលត្រូវជាប់ពន្ធនាគារពី ០១ខែទៅ ០១ឆ្នាំ ឬត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ១លានទៅ ១០លានរៀល វត្ថុតាងទាំងអស់ត្រូវរឹបអូសជាសម្បត្តិរដ្ឋ ចំពោះជនណាដែលបានប្រព្រឹត្តបទល្មើសយាយីធ្វើឱ្យរបួស ប្រមូលពងកូននៃប្រភេទសត្វក្នុងក្រុមជិតផុតពូជ ឬក្រុមមានដោយកម្រឬបំផ្លាញជម្រករបស់វា៕
Recently, a small group of crooks harassed, injured monkeys, kicked and threw monkeys into the water to take pictures for personal gain in the Angkor area.
To prevent these activities, the Department of Agriculture, Forestry and Fisheries of Siem Reap is currently cooperating with the APSARA National Authority to investigate the cases of a small group of crooks. According to the Law on Forestry, Article 48 states that all kinds of wildlife in the Kingdom of Cambodia are the property of the State and are a component of forest resources, including mammals, birds, reptiles, mammals, and other invertebrates. Article 99 states that a person shall be punished under a Class III Forestry offense -one (1) month to one (1) year in prison or a fine of one million (1.000.000) Riels to ten million (10.000.000) Riels. All exhibits must be confiscated as state property, for those who have committed the crime of harassment, injury, collecting eggs of endangered or rare species, or destroying their habitat.
Share:
Our Latest News
សិក្ខាកាម៣០នាក់បញ្ចប់ការសិក្សាវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពអភិវឌ្ឍន៍បេតិកភណ្ឌវប្បធម៌-30 Trainees Graduate from Capacity Development Course on Cultural Heritage- 11 October 2024
បន្ទាប់ពីសិក្សាទាំងទ្រឹស្តី និងការចុះកម្មសិក្សាផ្ទាល់នៅតាមភូមិបុរាណមួយចំនួននៅខេត្តសៀមរាបរួចហើយ សិក្ខាកាមសរុប៣០នាក់ បានបញ្ចប់ការសិក្សាដោយជោគជ័យ ដោយរំពឹងថានឹងយកចំណេះដឹងដែលសិក្សារួច ទៅចូលរួមអភិវឌ្ឍន៍ផលិតផលបេតិកភណ្ឌវប្បធម៌របស់ខ្លួន ឱ្យកាន់តែមានភាពទាក់ទាញបន្ថែមទៀត។