ក្រុមការងារត្រួតពិនិត្យសេវាកម្មទេសចរណ៍នៃនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌របស់អាជ្ញាធរជាតិអប្សរា បានរៀបចំធ្វើជណ្ដើរឈើចំនួន១ នៅទីតាំងទិសឦសាននៃប្រាសាទបាពួន ដើម្បីជួយបង្វែរទិសដៅភ្ញៀវទេសចរនៅជណ្តើរទិសខាងលិចដោយសារជណ្តើរជ្រុងខាងជើងឆៀងខាងលិចកំពុងធ្វើការជួសជុល។
ការដំឡើងជណ្តើរឈើនេះដែរ ក៏ដើម្បីសម្រួលឱ្យភ្ញៀវទេសចរចូលទស្សនាក្នុងរាជវាំងចាស់បានស្រួល ការពារការដើរទាក់ជើងនិងឬសឈើ ក៏ដូចជាជួយការពារឬសឈើ និងកាត់បន្ថយការដើរជាន់ដុំថ្ម ព្រមទាំងរូបចម្លាក់ផ្សេងៗនៅលើកំពែងនេះផង៕
អត្ថបទ និងរូបភាព: លោក ប៊ូ ផានេត
APSARA National Authority to install a wooden staircase in the northeast of the Baphuon Temple
The working team of Tourism Services Control (TSC) of the Department of Tourism Development and Culture of the APSARA National Authority has installed a wooden staircase in the northeast of the Baphuon Temple to help divert tourists to the west stairway as the northwest corner staircase is being repaired.
This wooden staircase also made it easier for visitors to visit the Royal Palace, preventing tourists’ safety, as well as helping protect tree roots, and reduce footsteps in stones, and other carvings on the wall.
Article and Photos: Bou Phaneth
Share:
Our Latest News
អាជ្ញាធរជាតិអប្សរាជួបពិភាក្សាការងារជាមួយស្ថាប័ន ASI -APSARA National Authority Meets with ASI- 24 December 2024
នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរា ព្រមទាំងសហការី បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Bhima Azmira ប្រធានស្ថាប័ន Archaeological Survey of India (ASI)