នៅថ្ងៃទី ២៣ ខែកុម្ភ: ឆ្នាំ២០២៤នេះ អាជ្ញាធរជាតិអប្សរា ដោយមានកិច្ចសហការជាមួយអង្គការមរតកវប្បធម៌ខ្មែរ អាជ្ញាធរមូលដ្ឋាន បានបើកវគ្គបណ្ដុះបណ្ដាល កម្មវិធីបើកវគ្គអប់រំបេតិកភណ្ឌ ដល់សិស្សានុសិស្សនៃវិទ្យាល័យហ៊ុន សែន ប្រាសាទបាគង ខេត្តសៀមរាប។ អញ្ជើញចូលរួមបើកវគ្គបណ្ដុះបណ្ដាលនោះមាន លោកអ៊ឹម សុខរិទ្ធី ប្រធាននាយកដ្ឋានស្រាវជ្រាវបណ្ដុះបណ្ដាល និងផ្សព្វផ្សាយ នៃអាជ្ញាធរជាតិអប្សរា លោកអ៊ុន មណីនីតា ប្រធានអង្គការមរតកវប្បធម៌ខ្មែរ លោក ប្រម ប្រេម នាយកវិទ្យាល័យហ៊ុន សែន ប្រាសាទបាគង តំណាងអាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ចំនួន៥៦នាក់ និងមានចែកសម្ភារ:សិក្សាដល់សិស្សានុស្សផងដែរ។
សូមជម្រាបថា ជារៀងរាល់ឆ្នាំអាជ្ញាធរជាតិអប្សរា អង្គការមរតកវប្បធម៌ និងអាជ្ញាធរក្នុងតំបន់មួយចំនួននៃរមណីយដ្ឋានអង្គរ បានបើកវគ្គបណ្ដុះបណ្ដាលស្ដីពី៖ កម្មវិធីអប់រំបេតិកភណ្ឌ។ កម្មវិធីនេះមានសារសំខាន់ខ្លាំងណាស់ សម្រាប់អ្នកដែលរស់នៅក្នុងតំបន់បេតិកភណ្ឌ ជាពិសេសសម្រាប់យុវជនជំនាន់ក្រោយ បានយល់ដឹង អំពីតម្លៃបេតិកភណ្ឌ និងផ្តល់ឱកាសដល់យុវជន បានយល់ដឹងនូវតម្លៃមរតកវប្បធម៌ បេតិកភណ្ឌ បណ្ដុះគំនិតជាមួយនឹងបេតិកភណ្ឌ ឱ្យពួកគាត់ចេះស្រឡាញ់ និងចូលរួមថែរក្សាការពារ ជាពិសេសយល់ដឹងអំពីតួនាទីភារកិច្ច នៃការការពារ អភិរក្ស និងការងារគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា និងអាចធ្វើជាគំរូដល់សហគមន៍របស់ខ្លួនថែមទៀតផង៕
អត្ថបទនិងរូបភាព៖នាយកដ្ឋាន ស្រាវជ្រាវ បណ្ដុះបណ្ដាល និងផ្សព្វផ្សាយ
On 23 February 2024, the APSARA National Authority, in collaboration with the Khmer Cultural Heritage Organization, the local authority, opened a training program on Heritage Education for students at Hun Sen Prasat Bakong High School, Siem Reap Province. The opening ceremony is attended by Mr. Im Sokrithy, Director of the Department of Research, Training, and Communication of APSARA National Authority, Mr. Un Monita, President of Khmer Cultural Heritage Organization, Mr. Prom Prem, principal of Hun Sen Prasat Bakong High School, representatives of local authorities, teachers and 56 students. There is also a distribution of study materials to students.
It should be noted that every year, the APSARA National Authority, Cultural Heritage Organization, and some local authorities of the Angkor site hold training courses on the Heritage Education Program. This program is important for those who live in heritage areas, especially for the younger generation to understand the value of heritage and provide opportunities for young people to understand the value of cultural heritage, and cultivate ideas with heritage for them to love and protect, especially understand the role, duties, protection, conservation, and management of the APSARA National Authority.
Article and Photos: Department of Research, Training, and Communication
Share:
Our Latest News

ឯកឧត្តមបណ្ឌិត ហង់ ពៅ ចូលរួមពិធីបិទសិក្ខាសាលាស្តីពី«កម្មវិធីផ្លាស់ប្តូរយុវជនវប្បធម៌លើការគ្រប់គ្រងបេតិកភណ្ឌពិភពលោក និងអភិវឌ្ឍន៍សហគមន៍»-H.E. Dr. Hang Peou Attends the Closing Ceremony of the Workshop on the Youth Cultural Exchange Program on World Heritage Management and Community Development - 19 February 2025
នៅរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានអញ្ជើញចូលរួមពិធីបិទសិក្ខាសាលាស្តីពី កម្មវិធីផ្លាស់ប្តូរយុវជនវប្បធម៌លើការគ្រប់គ្រងបេតិកភណ្ឌពិភពលោក និងអភិវឌ្ឍន៍សហគមន៍ ដែលជាសិក្ខាសាលាអន្តរជាតិ រៀបចំឡើងដោយអាជ្ញាធរជាតិអប្សរា និងគាំទ្រដោយមូលនិធិសហប្រតិបត្តិការពិសេសមេគង្គ-ឡានឆាង។

