និស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញចំនួន៣៦០រូប ចូលរួមស្តាប់បាឋកថាស្តីពី “ ចំណេះដឹង និងការសិក្សាស្រាវជ្រាវថ្មីៗនៅតំបន់អង្គរ”
នារសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤នេះ បាឋកថាស្ដីពី“ ចំណេះដឹង និងការសិក្សាស្រាវជ្រាវថ្មីៗនៅតំបន់អង្គរ”នៅសាលសន្និសីទអង្គរនៃអាជ្ញាធរជាតិអប្សរា ដោយលោក អ៊ឹម សុខរិទ្ធី ប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល និងផ្សព្វផ្សាយ នៃអាជ្ញាធរជាតិអប្សរា។ ក្នុងគោលបំណងចូលរួមផ្សព្វផ្សាយ និងចែករំលែកចំណេះដឹង ប្រវត្តិសាស្ត្រ និង របកគំហើញ នៃការស្រាវជ្រាវថ្មីៗ នៅក្នុងតំបន់អង្គរ ជូននិស្សិតប្រវត្តិវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញចំនួន៣៦០រូប និងមន្ត្រី-បុគ្គលិក របស់អាជ្ញាធរជាតិអប្សរាជាច្រើនរូបទៀត៕
អត្ថបទ៖នាយកដ្ឋាន ស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ
360 Royal University of Phnom Penh students participated in a lecture on “Knowledge and Recent Research in the Angkor Site”
On 25 January 2024, a lecture on “Knowledge and Recent Research in the Angkor Site” at the Angkor Conference Hall of APSARA National Authority by Mr. Im Sokrithy, Director of the Department of Research, Training and Communication of APSARA National Authority to disseminate and share knowledge of history and the discovery of new research in the Angkor area to 360 students of the Royal University of Phnom Penh and many officials of the APSARA National Authority.
Article: Department of Research, Training and Communication
Share:
Our Latest News
អាជ្ញាធរជាតិអប្សរា រៀបចំបើកកម្មវិធីអប់រំបេតិកភណ្ឌនៅសាលាបឋមសិក្សាក្របីរៀល- APSARA National Authority Hosts Heritage Education Program at Krabei Riel Primary School - 16 January 2025
នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ អាជ្ញាធរជាតិអប្សរា សហការជាមួយអង្គការមរតកវប្បធម៌ខ្មែរ អាជ្ញាធរមូលដ្ឋាន បានរៀបចំកម្មវិធីអប់រំបេតិកភណ្ឌ ដល់សិស្សានុសិស្សនៅសាលាបឋមសិក្សាក្របីរៀល សម្រាប់ថ្នាក់ទី៥ និងទី៦ ចំនួន២០០នាក់។