នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤នេះ អ្នកសារព័ត៌មានចំនួន២២រូប មកពីស្ថាប័នផ្សេងៗបានធ្វើដំណើរពីរាជធានីភ្នំពេញ ធ្វើទស្សនកិច្ចសិក្សានៅក្នុងសារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ និងសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ដើម្បីសិក្សាស្វែងយល់ការងារអភិរក្សនៅក្នុងសារមន្ទីរ និងធ្វើការផ្សព្វផ្សាយបន្ត។
នាឱកាសនោះ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា អមដំណើរដោយឯកឧត្តមអគ្គនាយករង បានអញ្ជើញទទួលស្វាគមន៍ និងឆ្លៀតផ្តល់កិច្ចសម្ភាសដល់ក្រុមអ្នកសារព័ត៌មាន អំពីកិច្ចការងារអភិរក្ស និងអភិវឌ្ឍន៍ក្នុងតំបន់រមណីយដ្ឋានអង្គរ៕
អត្ថបទ៖នាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ
រូបភាព៖លោកសឿន ប៊ុនស៊រ
On 22 January 2024, 22 journalists from various institutions traveled from Phnom Penh to visit the Preah Norodom Sihanouk-Angkor Museum and the MGC Asian Traditional Textiles Museum to learn about conservation work in the museum and continue to promote them to the public.
On that occasion, H.E. Dr. Hang Peou, Director General of APSARA National Authority, accompanied by the Deputy Director General, welcomed and gave an interview to the media on conservation and development in the Angkor site.
Article: Department of Research, Training, and Communication
Photos: Soeun Bunsor
Share:
Our Latest News

រានហាល និងបង្កាន់ដៃនាគទិសពាយ័ព្យប្រាសាទបន្ទាយសំរ៉ែជួសជុលរួចរាល់ហើយ-The northwestern section and Naga balustrade of Banteay Samre Temple’s terrace have been restored - 25 April 2025
ក្រុមការងារអាជ្ញាធរជាតិអប្សរា សហការឧបត្ថម្ភជាមួយស្ថាប័នGIZ របស់អាល្លឺម៉ង់ បានបញ្ចប់ការងារជួសជុលរានហាល និងបង្កាន់ដៃនាគ ទិសពាយ័ព្យនៃប្រាសាទបន្ទាយសំរ៉ែ បន្ទាប់ពីចាប់ផ្តើមដំណើរការសិក្សា ជួសជុល និងអភិរក្សរយៈពេលជាង ២ឆ្នាំមកនេះ។