ក្រៅពីជាអាងស្ដុកទឹកដ៏ធំជាងគេនៅរមណីយដ្ឋានអង្គរ សម្រាប់ជួយកិច្ចការងារអភិរក្សប្រាសាទ បារាយណ៍ទឹកថ្លាឬបារាយណ៍ខាងលិច ក៏ជាប្រភពទឹកដ៏សំខាន់សម្រាប់ការស្រោចស្រព ស្រែប្រាំ ងរបស់ពលរដ្ឋនៅប៉ែកខាងក្រោម ដែលសរុបមានជិត៧ពាន់គ្រួសារ។
លោក យុត យ៉ែម មន្រ្តីបច្ចេកទេសនៃនាយកដ្ឋានទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា អាជ្ញាធរបានចាប់ផ្តើមបើកទឹកទម្លាក់ជូនប្រជាពលរដ្ឋដើម្បី ស្រោចស្រពស្រែប្រាំងចាប់ពីខែធ្នូ ឆ្នាំ២០២៣ និងបន្តរហូតដល់បច្ចុប្បន្ន។ លោកបន្តថា ការងារនេះ គឺអាជ្ញាធរជាតិអប្សរាក្នុងនាមអ្នកគ្រប់គ្រងទឹកបារាយណ៍ទឹកថ្លា តែងតែយកចិត្តទុកដាក់ និងមិនដែលឱ្យមានការរាំងស្ទះទឹកជូនពលរដ្ឋឡើយ ក្នុងបំណងជួយឱ្យការបង្កបង្កើនផលស្រូវប្រាំង របស់ប្រជាពលរដ្ឋបានទិន្នផលល្អ។
ជាមួយនឹងការងារសម្រួលទឹកជូនពលរដ្ឋនេះដែរ លោក យុត យ៉ែម បន្ថែមថា ក្រុមការងារលោកតែងចុះជាប្រចាំ ដោយពេលខ្លះបានជួសជុលប្រឡាយបញ្ជូនទឹកដែលបែកបាក់ និងពិនិត្យទ្វារទឹកឱ្យដំណើរការល្អពេលបិទបើកជាដើម។
តំណាងក្រុមសហគមន៍កសិករប្រើប្រាស់ទឹកបារាយណ៍ទឹកថ្លា លោក ហួត ហាយ បានឱ្យដឹងថា ការប្រើប្រាស់ទឹកនៅឆ្នាំនេះរបស់កសិករគឺមានភាពល្អប្រសើរ។ ក្នុងនាមកសិករមួយរូប លោកក៏សូមថ្លែងអំណរគុណដល់ អាជ្ញាធរជាតិអប្សរា ដែលតែងតែយកចិត្តទុកដាក់ការងារគ្រប់គ្រងទឹក និងទម្លាក់ទឹកជូនពលរដ្ឋប្រើប្រាស់គ្រប់គ្រាន់ និងទាន់ពេលវេលា។ លោកបន្ថែមថា ស្រែប្រាំងរបស់ប្រជាពលរដ្ឋ គឺពឹងមួយផ្នែកធំលើទឹកបារាយណ៍ ក្រៅពីទាញទឹកពីទំនប់៧៨ និងទឹកពីបឹងទន្លេសាប។
សូមបញ្ជាក់ថា សហគមន៍ដែលកំពុងប្រើប្រាស់ទឹកបារាយណ៍សរុបមានចំនួន ៩ឃុំ-សង្កាត់ មាន៦៥ភូមិ និង៦៨១៨គ្រួសារ ស្មើនឹងផ្ទៃដីសរុប ៧៨៥០ហិកតា៕
អត្ថបទ៖ នាង សំណាង
រូបភាព៖ ភោគ ជា
Share:
Our Latest News
អាជ្ញាធរជាតិអប្សរា បើកឱ្យភ្ញៀវទេសចរអាចចូលទៅថតរូបអនុស្សាវរីយ៍ និងទស្សនាស្រះទឹកខាងជើងប្រាសាទអង្គរវត្ត-APSARA National Authority Reopens Angkor Wat’s Northern Pond to Visitors for Sightseeing and Photography -06 November 2026
អាជ្ញាធរជាតិអប្សរា បានបញ្ចប់ការងារជួសជុលស្រះទឹកខាងជើងរបស់ប្រាសាទអង្គរវត្តទាំងស្រុងហើយ កាលពីចុងខែតុលា ឆ្នាំ២០២៦។ បច្ចុប្បន្ន ក្រុមការងារកំពុងរៀបចំសោភ័ណភាពឡើងវិញ ដើម្បីបើកឱ្យភ្ញៀវទេសចរជាតិ អន្តរជាតិ និងត្រៀមទទួលគណៈប្រតិភូនៃកិច្ចប្រជុំកំពូលលើកទី២០ នៃប្រទេសនិយាយភាសាបារាំង (20ᵉ Sommet de la Francophonie)



