Monday, December 23, 2024
Latest:

ការគ្រប់គ្រងសណ្ដាប់ធ្នាប់នៅតំបន់ប្រាសាទមានសារសំខាន់ដែលពលរដ្ឋគ្រប់រូបគួរចូលរួម -Maintaining public order in the temple area is important for all citizens to participate- 10 December 2023

Share Post:

ការគ្រប់គ្រងសណ្ដាប់ធ្នាប់ អនាម័យ និងការលក់ដូរក្នុងតំបន់រមណីយដ្ឋានអង្គរ មានសារសំខាន់ណាស់ ដើម្បីរៀបចំតំបន់នេះឱ្យមានសណ្ដាប់ធ្នាប់ល្អ ស័ក្តិសមជាទីសក្ការៈបូជា និងជាគោលដៅទេសចរណ៍ សម្រាប់ពិភពលោក។

លោកស្រី ចាន់ ឧត្តមបញ្ញា ប្រធានភ្នាក់ងារសណ្ដាប់ធ្នាប់ប្រចាំក្រុងអង្គរធំ បានឱ្យដឹងថា ការងាររៀបចំសណ្ដាប់ធ្នាប់ តូបលក់ដូរនៅតំបន់នេះគឺមានការរៀបចំចាប់ពីឆ្នាំ២០១១មក ក្នុងន័យសម្រួលនិងរៀបចំតំបន់នេះឱ្យមានរបៀបរៀបរយ សណ្ដាប់ធ្នាប់ល្អ និងលើកតម្លៃរបស់រមណីយដ្ឋានអង្គរ។ លោកស្រីបន្តថា នៅក្រុងអង្គរធំ ក្រុមការងារអាជ្ញាធរជាតិអប្សរា បានរៀបចំទីតាំង៣សម្រាប់ឱ្យអាជីវករលក់ដូរ ដូចជានៅខាងលិច ប្រាសាទបាយ័ន វត្តទេពប្រណម្យ និងមុខប្រាសាទព្រះពិធូរ។

ទាក់ទងនឹងការលក់ដូរនេះដែរ លោកស្រី ចាន់ ឧត្តមបញ្ញា បានបញ្ជាក់ថា ក្រុមការងារលោកស្រីជាបន្តបន្ទាប់ តែងចុះរៀបចំនៅតាមតូបលក់ដូរនីមួយៗ ទាំងការលក់ ការដាក់សំរាម បញ្ហាអនាម័យ និងការរៀបចំសម្ភារលក់ដូរ ឬកៅអីអង្គុយ តម្រូវឱ្យអាជីវកររៀបចំឱ្យបានសមរម្យ មិនឱ្យហៀរចេញមកមុខតូបលក់ដូរពេកនោះទេ។ ដោយឡែកក្នុងនោះក្រុមការងារ ក៏មានភារកិច្ច ទប់ស្កាត់ការលក់ដូរចល័តថ្មីៗក្នុងតំបន់ប្រាសាទផងដែរ។ ចំណុចនេះ បញ្ញា ពន្យល់ថា ប្រសិនបណ្ដោយឱ្យអ្នកលក់ដូរថ្មីៗចូលមកលក់នៅតំបន់ប្រាសាទ នោះនឹងមានភាពរញ៉េរញ៉ៃ គ្មានសណ្ដាប់ធ្នាប់ ហើយទេសចរក៏មិនពេញចិត្ត នូវរូបភាពបែបនេះដែរ។

យ៉ាងណាមិញ ការងារទាំងនេះតែងមានបញ្ហាប្រឈមខ្លះពីសំណាក់អាជីវករអ្នកលក់ចល័តតាមរ៉ឺម៉ក ឬម៉ូតូ កង់ជាដើម។  ក្នុងនាមជារក្សាសណ្ដាប់ធ្នាប់ និងអ្នកការពារអង្គរមួយរូប បញ្ញា ប្រាប់ថា ក្រុមការងាររបស់ខ្លួនមិននឿយហត់ចំពោះការណែនាំឱ្យអ្នកលក់យល់ពីបំណងនៃការរៀបចំទាំងនោះទេ ហើយចុងក្រោយតែងមានដំណោះស្រាយល្អ រីឯអ្នកលក់ទាំងនោះយល់ពីកាតព្វកិច្ចរបស់ ក្រុមការងារសណ្ដាប់ធ្នាប់ផងដែរ៕

អត្ថបទ៖ នាង សំណាង
រូបភាព៖ យី សុថា

The management of order, hygiene, and shopping in the Angkor area is very important to organize this area to be in good order, suitable as a worship place and a tourist destination.

Ms. Chan Udom Panha, Head of the Public Order Agent in Angkor Thom, said that the work of organizing the stalls in this area has been done since 2011 to facilitate and organize this area to be in good order and increase the value of the Angkor site. She added that in Angkor Thom, the APSARA National Authority has set up three locations for traders, such as west of Bayon, Wat Tep Pranom, and in front of Preah Pithu temple.

About this sale, Ms. Chan Udom Panha stated that her team always organizes each stall, including sales, garbage disposal, hygiene issues, and the arrangement of sales materials or chairs, requiring vendors to prepare appropriately. Separately, the team is also responsible for preventing new mobile sales in the temple area. At this point, Panha explains that if new vendors are allowed to enter the temple area, there will be chaos and tourists will not be satisfied with such images.

However, these jobs always have some challenges from traders, and mobile vendors by tuk-tuk or motorcycle. As an Angkor keeper and protector, Panha said that her team is not tired of instructing vendors to understand the intentions of the arrangements, and in the end, there is always a good solution, and the vendors understand the duties of the public order team as well.

Article: Neang Samnang
Photos: Yi Sotha

Share:

Facebook
Twitter
Pinterest
LinkedIn

Share:

Facebook
Twitter
Pinterest
LinkedIn