Sunday, November 24, 2024
Latest:

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈអញ្ជើញពិនិត្យស្ថានីយ៍គ្រប់គ្រងទឹកស្វ័យប្រវត្តិរបស់សហជីពអន្តរសង្កាត់គ្រប់គ្រងទឹកនៃជ្រលងប៊ីយ៉ែវ ប្រទេសបារាំង- H.E. Dr. PHOEURNG Sackona, Minister of Culture and Fine Arts inspected the automatic water management station of the SIAVB, France- 16 November 2023

Share Post:

ថ្មីៗនេះនាខែវិច្ឆិកា ឆ្នាំ២០២៣ នាទីស្នាក់ការសហជីពអន្តរសង្កាត់គ្រប់គ្រងទឹកនៃជ្រលងប៊ីយ៉ែវ (SIAVB) ប្រទេសបារាំង  លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា អមដំណើរដោយ ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា ថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសមួយចំនួនទៀតបានអញ្ជើញពិនិត្យនិងសម្ពោធការតម្លើងសាកល្បងស្ថានីយ៍គ្រប់គ្រងទឹកស្វ័យប្រវត្តិដែលសហជីពអន្តរសង្កាត់នៃជ្រលងប៊ីយ៉ែវនឹងត្រូវយកទៅតម្លើងនៅរមណីយដ្ឋានអង្គរចំនួន៦ស្ថានីយ៍។ 

ក្នុងឱកាសការអញ្ជើញរបស់លោកជំទាវបណ្ឌិតសភាចារ្យនាពេលនោះ លោក Francisque Vigouroux ប្រធានសហជីពអន្តរសង្កាត់គ្រប់គ្រងទឹកនៃជ្រលងប៊ីយ៉ែវ (SIAVB) បានបង្ហាញអំពីផលប្រយោជន៍នៃស្ថានីយទាំងនេះ ព្រមទាំងប្រសិទ្ធភាពនៃស្ថានីយក្នុងការគ្រប់គ្រងទឹក។

សូមបញ្ជាក់ថា អាជ្ញាធរជាតិអប្សរានិងសហជីពអន្តរសង្កាត់ជ្រលងប៊ីយ៉ែវបានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការវិមជ្ឈការនៅក្នុងគម្រោងប្រព័ន្ធជំនួយស្វ័យប្រវត្តិក្នុងការគ្រប់គ្រងទឹកក្នុងតំបន់សៀមរាបអង្គរ (SDGERA) នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២៕

Recently, in November 2023, at the headquarters of the SIAVB, France, H.E. Dr. PHOEURNG Sackona, Minister of Culture and Fine Arts and President of the Administrative Board of APSARA National Authority, accompanied by H.E. Mr. HANG Peou, Director General of APSARA National Authority and other technical officials inspected and inaugurated the pilot installation of automatic water management stations, which will be installed at six stations in the Angkor site by the SIAVB.

Mr. Francisque Vigouroux, President of the SIAVB, highlighted the benefits of these stations and their effectiveness in water management.

It should be noted that the APSARA National Authority and SIAVB signed the MoU for the Siem Reap Angkor Water Management Automated Assistance System (SDGERA) project on 16 December 2022.

Share:

Facebook
Twitter
Pinterest
LinkedIn

Share:

Facebook
Twitter
Pinterest
LinkedIn