Tuesday, November 19, 2024
Latest:

សកម្មភាពដ៏មមាញឹកនៃការរៀបចំប្រព័ន្ធដោះទឹកភ្លៀង និងស្ដារសម្អាតប្រឡាយតាមបណ្តោយផ្លូវកៅស៊ូជុំវិញប្រាសាទអង្គរវត្ត- Busy activities of preparing and rehabilitating the drainage system along the road around Angkor Wat-18 October 2023

Share Post:

ក្រុមការងារនៃនាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធនៃអាជ្ញាធរជាតិអប្សរា កំពុងរៀបចំប្រព័ន្ធរំដោះទឹកភ្លៀង និងស្ដារសម្អាតប្រឡាយតាមបណ្ដោយផ្លូវកៅស៊ូជុំវិញប្រាសាទអង្គរវត្ត។ មុនមានការស្ដារសម្អាតនេះ ប្រឡាយនេះមានសំរាម កំណកដីក្រាស់ ស្លឹកឈើ ដែលធ្វើឱ្យស្ទះដល់លំហូរទឹក និងមានទឹកដក់ថែមទៀតដែលធ្វើឱ្យមានបរិស្ថានមិនស្អាត។

សកម្មភាពខាងលើនេះ ចាប់ផ្តើមពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣មក ដោយក្រុមការងារ នៃនាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ បានចុះធ្វើការរៀបចំ ប្រព័ន្ធ ប្រឡាយដោះទឹកភ្លៀង និងធ្វើការសម្អាតកំណកដី សំរាម ស្លឹកឈើចេញ ដើម្បីកុំឱ្យស្ទះ ដល់លំហូរទឹក នៅពេលដែលមានភ្លៀងខ្លាំងម្ដងៗ។ រហូតមកដល់ពេលនេះ ក្រុមការងារនៅ កំពុងមមារញឹកបន្តស្ដារសម្អាត និងរៀបចំប្រព័ន្ធដោះទឹកនៅតាមបណ្តោយផ្លូវកៅស៊ូ ជុំវិញប្រាសាទអង្គរវត្តឱ្យដំណើរការល្អឡើងវិញ។

ក្រោយពេលការងារស្ដារសម្អាតនេះរួចរាល់ អាជ្ញាធរជាតិអប្សរារំពឹងថានឹងធ្វើឱ្យបរិស្ថានស្អាត និងមានសោភ័ណភាព ស្រស់ស្អាតដែលជាទីទាក់ទាញ់ភ្ញៀវទេសចរមកកម្សាន្តនៅទីនេះបន្ថែម៕

អត្ថបទ និងរូបភាព៖ នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ

 

A working team from the Department of Water, Forestry, and Infrastructure Management of the APSARA National Authority is preparing a system to release rainwater along the road around Angkor Wat. Before the restoration, the drainage system was littered with soil, and leaves, which blocked the flow of water.

The above activities started on 01 September 2023, with the working group of the Department of Water, Forestry, and Infrastructure Management organizing the drainage system to clear the rainwater and clean the soil and debris to prevent clogging. To the flow of water when it rains heavily. Until now, the team has been busy continuing to restore, clean, and prepare the drainage system along the road around Angkor Wat to work properly.

After the restoration work is completed, APSARA National Authority expects to make the environment clean and beautiful, which will attract more tourists to visit here.

Article and Photos: Department of Water Management, Forests and Infrastructure

Share:

Facebook
Twitter
Pinterest
LinkedIn

Share:

Facebook
Twitter
Pinterest
LinkedIn