អាជ្ញាធរជាតិអប្សរា បើកសវនកម្មផ្ទៃក្នុងលើប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរ ISO 14001-2015 -APSARA National Authority conducts an internal audit on Environmental Management System – Angkor ISO 14001-201518 October 2023

Share Post:

Share on facebook
Share on linkedin
Share on twitter
Share on email

ចាប់ផ្តើមពីថ្ងៃទី១៨-១៩ ខែតុលា ឆ្នាំ២០២៣ អង្គភាពគ្រប់គ្រងបរិស្ថាន-អង្គរនៃអាជ្ញាធរជាតិអប្សរា បើកសវនកម្មផ្ទៃក្នុងប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរ ស្របតាមស្តង់ដារអន្តរជាតិ ISO14001-2015 នៅគ្រប់នាយកដ្ឋាននិងអង្គភាពចំណុះអាជ្ញាធរជាតិអប្សរា ក្នុងគោលបំណងដើម្បីបញ្ជាក់នូវភាពអនុលោមជាប្រចាំនៃប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរតាមតម្រូវការនៃស្តង់ដារ ISO 14001: 2015 នៅក្នុងរយៈពេលនៃការអនុវត្តបន្តពីសវនកម្មឆ្នាំមុន។

ពិធីបើកនេះ ក្រោមអធិបតីភាពឯកឧត្ដម សុខ លក្ខិណា តំណាងឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងជាប្រធានប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរ រួមទាំងថ្នាក់ដឹកនាំនាយកដ្ឋាន និងអ្នកជំរុញការងារបរិស្ថានគ្រប់នាយកដ្ឋានពាក់ព័ន្ធ៕

អត្ថបទ: លោក យី សុថា
រូបភាព: លោក ហ៊ុ រិទ្ធី

 

From 18-19 October 2023, APSARA National Authority’s Angkor Environmental Management Unit conducts an internal audit on the ISO 14001: 2015 Environmental Management System in all departments and units under APSARA National Authority.

The opening ceremony is led by H.E Mr. Sok Leakena, Representative of H.E Dr.Hang Peou, the Director-General of APSARA National Authority, and Director of the Environmental Management System of Angkor Unit, as well as department directors and environmental promoters from all related departments.

Article: Yi Sotha
Photos: Hum Rithy

Share:

Share on facebook
Facebook
Share on twitter
Twitter
Share on pinterest
Pinterest
Share on linkedin
LinkedIn