ក្រុមអ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរា កំពុងជំរុញការងារជួសជុលបង្កាន់ដៃនាគប្រវែង៣៤ម៉ែត្រ នៅរោងទងទី១ ផ្នែកឦសានប្រាសាទបន្ទាយសំរ៉ែ ដែលទទួលរងការខូចខាតធ្ងន់ធ្ងរ។
ចំពោះការជួសជុល ក្រុមការងារមានការលំបាកយ៉ាងខ្លាំង ដោយសារថ្មមានការបែកបាក់ច្រើន ហើយផ្នែកខ្លះនៃចម្លាក់ត្រូវបាត់បង់តម្រូវឱ្យអ្នកជំនាញស្វែងរកយកដាក់តាមទីតាំងដើមវិញ។
ការងារជួសជុលដែលចាប់ផ្តើមពីខែកក្កដាមកនោះ ពេលនេះ សម្រេចបានជាង៨០ភាគរយហើយ ការងារដែលនៅសេសសល់គ្រោងនឹងបញ្ចប់ឱ្យបានមុនដំណាច់ដំណាច់ឆ្នាំ២០២៣ខាងមុខ។
សូមបញ្ជាក់ថា ប្រាសាទបន្ទាយសំរ៉ែមានទីតាំងស្ថិតនៅក្នុងភូមិថ្នល់ទទឹង ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
ប្រាសាទនេះសាងឡើងនៅពាក់កណ្តាលគ្រិស្តសតវត្សរ៍ទី១២ ដើម្បីឧទិ្ទសដល់ព្រះនារាយណ៍៕
អត្ថបទ៖ នាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ
រូបភាព៖ លោក ហ៊ុ រិទ្ធី
APSARA National Authority’s restoration team is restoring the 34-meter-long Naga balustrade at the northeast gallery of Banteay Samre temple, which was severely damaged.
As for the repair work, it was very difficult because the stone was broken and some parts of the sculpture were lost, requiring experts to find and restore it to its original location.
Renovation work, which began in July, is now more than 80 percent complete and the rest is scheduled to be completed before the end of 2023.
It should be noted that Banteay Samre temple is located in Thnal Toteung Village, Preah Dak Commune, Banteay Srey District, Siem Reap Province.
This temple was built in the mid-12th century to dedicate to Vishnu.
Article: Department of Research, Training, and Communication
Photos: Hum Rithy
Share:
Our Latest News

ឯកឧត្តមបណ្ឌិត ហង់ ពៅ ចូលរួមពិធីបិទសិក្ខាសាលាស្តីពី«កម្មវិធីផ្លាស់ប្តូរយុវជនវប្បធម៌លើការគ្រប់គ្រងបេតិកភណ្ឌពិភពលោក និងអភិវឌ្ឍន៍សហគមន៍»-H.E. Dr. Hang Peou Attends the Closing Ceremony of the Workshop on the Youth Cultural Exchange Program on World Heritage Management and Community Development - 19 February 2025
នៅរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានអញ្ជើញចូលរួមពិធីបិទសិក្ខាសាលាស្តីពី កម្មវិធីផ្លាស់ប្តូរយុវជនវប្បធម៌លើការគ្រប់គ្រងបេតិកភណ្ឌពិភពលោក និងអភិវឌ្ឍន៍សហគមន៍ ដែលជាសិក្ខាសាលាអន្តរជាតិ រៀបចំឡើងដោយអាជ្ញាធរជាតិអប្សរា និងគាំទ្រដោយមូលនិធិសហប្រតិបត្តិការពិសេសមេគង្គ-ឡានឆាង។

