Thursday, December 26, 2024
Latest:

ការចតយានជំនិះឱ្យមានរបៀបរៀបរយ ជាការចូលរួមលើកកម្ពស់សោភ័ណភាពនៅក្នុងតំបន់បេតិកភណ្ឌ -Parking in an orderly manner is a contribution to enhancing the beauty of heritage sites- 05 September 2023

Share Post:

ភ្ញៀវទេសចរជាតិ និងអ្នកប្រកបរបរដឹកភ្ញៀវទេសចរ ដែលបានយកយានយន្តរបស់ខ្លួនចូលទៅចតនៅក្នុងទីចំណតដែលបានរៀបចំ និងជួយសម្រួលដល់សណ្តាប់ធ្នាប់សាធារណៈក្នុងតំបន់រមណីយដ្ឋានអង្គរ ជាពិសេស បញ្ជៀសការកកស្ទះ និងគ្រោះថ្នាក់ដោយយថាហេតុនៅលើដងផ្លូវ។

លោកស្រី ចាន់ ឧត្តមបញ្ញា ប្រធានក្រុមរួមផ្នែកសណ្តាប់ធ្នាប់គ្រប់គ្រងគោលដៅក្រុងអង្គរធំ បានឱ្យដឹងថា ជារៀងរាល់ថ្ងៃ កិច្ចការងារស្នូលរបស់ក្រុមការងារសណ្តាប់ធ្នាប់ តែងតែរៀបចំការចតយានយន្ត រ៉ឺម៉ក ម៉ូតូឱ្យចូលចតនៅក្នុងចំណត និងរៀបចំការលក់ដូរនៅក្បែរៗនោះជាដើម។ ចំពោះមុខ ក្រុមការងារនៅតែប្រឈមបញ្ហាខ្លះៗ ដោយសារអ្នកបើកបរដឹកភ្ញៀវទេសចរមួយចំនួនមិនសូវចូលរួមសហការ ក្រោយពេលដាក់ភ្ញៀវឱ្យចូលទស្សនាប្រាសាទហើយ ពួកគាត់មិនបានយកយានជំនិះចូលមកចតនៅក្នុងចំណតដែលបានរៀបចំឡើយ។ ដោយអ្នកបើកបរមួយចំនួន បែរជាទៅចតនៅតាមដងផ្លូវសាធារណៈ។ ចំណែកខ្លះទៀត ពេលឃើញភ្ញៀវចេញពីទស្សនាប្រាសាទ មិនបានឱ្យភ្ញៀវដើរមកកាន់ចំណតដើម្បីបន្តដំណើរទៅមុខ តែបែរជាបើកយានជំនិះទៅទទួលភ្ញៀវដល់បរិវេណខាងមុខប្រាសាទ។ ដែលនេះជាហេតុ ធ្វើឱ្យបាត់បង់សោភ័ណភាពតាមដងផ្លូវ អាចបង្កគ្រោះថ្នាក់ដោយយថាហេតុ និងកកស្ទះ ធ្វើឱ្យប៉ះពាល់ដល់ភ្ញៀវដទៃដែលធ្វើចរាចរណ៍លើដងផ្លូវ។ បើទោះបីជាកន្លងមក ធ្លាប់មានការណែនាំជាច្រើនលើកច្រើនសារក៏ដោយ បញ្ហានេះ នៅតែកើតឡើងស្ទើរតែជារៀងរាល់ថ្ងៃ។

ប្រធានក្រុមរួមផ្នែកសណ្តាប់ធ្នាប់គ្រប់គ្រងគោលដៅក្រុងអង្គរធំ បានបញ្ជាក់ថា គ្រប់ទីតាំងប្រាសាទនីមួយៗក្នុងរមណីយដ្ឋានអង្គរ តែងតែមានចំណតសម្រាប់ភ្ញៀវទេសចរ ឬអ្នកដឹកភ្ញៀវចូលចតនៅទីនោះ ដោយមិនតម្រូវឱ្យបង់ថវិកាឡើយ។ ជាក់ស្តែង បរិវេណក្រុងអង្គរធំ មានទីតាំងចំណតចំនួន៣កន្លែងរួមមាន៖ នៅខាងកើតប្រាសាទបាយ័ន និងខាងលិចនៃប្រាសាទ និងចំណតមួយទៀតនៅក្បែរប្រាសាទព្រះវិធូរ ជាចំណតធំទូលាយ អាចដាក់យានយន្តបានច្រើនជាងគេ។

ក្នុងន័យនេះ អាជ្ញាធរជាតិអប្សរាអំពាវនាវដល់សាធារណជនទូទៅ សូមចូលរួមតាមអ្វីដែលក្រុមការងារ ឬភ្នាក់ងារប្រចាំការតាមប្រាសាទបានណែនាំឬកំណត់ឱ្យចូលចតយានជំនិះនៅតាមចំណត ជៀសវាងការចតតាមដងផ្លូវដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ៕

អត្ថបទ៖នាយកដ្ឋាន ស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ
រូបភាព៖លោក យី សុថា និងលោកភោគ ជា

Parking in an orderly manner is a contribution to enhancing the beauty of heritage sites

National tourists and tour operators who bring their vehicles to park in the parking prepared and facilitated public order in the Angkor area, especially to avoid congestion and accidents on the road.

Ms. Chan Udom Panha, Team Leader of the Angkor Thom public order team, said that every day, the core task of the public order team is to park tuk-tuks and motorbikes in the parking and organize sales nearby. The team still faces some problems because some bus drivers do not cooperate after dropping the guests off at the temple and they do not bring vehicles to park in the parking. Some drivers park on public roads. On the other hand, when they see visitors leaving to visit the temple, they are not allowed to walk to the parking to continue their journey, but instead drive to pick up the guests in front of the temple. This is the reason that can cause accidents and congestion, affecting other guests traveling on the road. Despite repeated instructions in the past, this problem still occurs almost daily.

Ms. Chan Udom Panha confirmed that every temple location in the Angkor site always has parking for tourists or carriers to park there free of charge. Angkor Thom has three parking areas, including one east of Bayon temple and west of the temple and another parking near Preah Pithu temple, which is a large parking that can accommodate most vehicles.

In this regard, the APSARA National Authority calls on the general public to participate in what the public order team or the tourism agent team at the temple advised or to park vehicles in the parking to avoid parking on the streets that affect public order.

Article: Department of Research, Training and Communication
Photos: Yi Sotha/ Phouk Chea

Share:

Facebook
Twitter
Pinterest
LinkedIn

Share:

Facebook
Twitter
Pinterest
LinkedIn