ថ្មីៗនេះ ក្រុមការងារពិនិត្យសម្បទាទេសចរណ៍ (TSC) ក្នុងតំបន់អង្គរនៃនាយកដ្ឋានអភិវឌ្ឍន៍ ទេសចរណ៍អង្គរ និងវប្បធម៌ បានជួសជុលជណ្ដើរមួយកន្លែងនៅប្រាសាទបន្ទាយសំរ៉ែ។ លោក ប៊ូ ផានេត នៃក្រុមការងារ TSC បានឱ្យថា ជណ្ដើរដែលបានដំឡើងថ្មីនេះ មានទំហំបណ្ដោយ ៤.៥០X១.៥០ម៉ែត្រ ស្ថិតនៅចំណុចវាលស្មៅខាងក្នុងប្រាសាទមុខកំពែងទី២ នៃប្រាសាទបន្ទាយសំរ៉ែ។
លោក ប៊ូ ផានេត បានបញ្ជាក់ថា គោលបំណងនៃការរៀបចំខាងលើនេះ ដើម្បីការពារគ្រោះថ្នាក់ ផ្សេងៗ សម្រួលភ្ញៀវដើរទស្សនា ខណៈជណ្ដើរចាស់មានសភាពរង្គឺ ពុកផុយ និងមានភាពរអិលផងដែរ នារដូវវស្សានេះ៕
អត្ថបទ និងរូបភាព៖ ក្រុមការងារពិនិត្យសម្បទាទេសចរណ៍
The tourism equipment team repairs the staircase at Banteay Samre temple
The tourism equipment team of the Department of Tourism Development and Culture recently repaired a staircase at Banteay Samre temple. Mr. Bou Phaneth of the working team said that the newly installed staircase is 4.50 x 1.50 meters at the grass field inside the temple in front of the second wall of Banteay Samre.
Mr. Bou Phaneth stated that the purpose of the above arrangement is to prevent various accidents and facilitate visitors to visit this temple because the old staircase is shaky and slippery in the rainy season.
Article and Photos: The tourism equipment team
Share:
Our Latest News
អាជ្ញាធរជាតិអប្សរាជួបពិភាក្សាការងារជាមួយស្ថាប័ន ASI -APSARA National Authority Meets with ASI- 24 December 2024
នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរា ព្រមទាំងសហការី បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Bhima Azmira ប្រធានស្ថាប័ន Archaeological Survey of India (ASI)