នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ នៅវត្តរាជបូណ៌ អាជ្ញាធរជាតិអប្សរា បានរៀបចំសិក្ខាសាលាស្តីពី «វត្តអារាមនៅក្នុងឧទ្យានអង្គរ និងវត្តអារាមដទៃទៀត ស្ថិតនៅក្នុងតំបន់គ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា» ក្នុងគោលបំណងបណ្តុះគំនិតស្រឡាញ់ ថែរក្សា និងអភិរក្សឧទ្យានអង្គរ ដែលជាតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោក តាមរយៈការចូលរួមពីវត្តអារាម និងកែប្រែភាពអវិជ្ជមានផ្សេងៗដែលកើតមានតាមទីវត្តអារាម។
សិក្ខាសាលានេះ ប្រារព្ធក្រោមការនិមន្តចូលរួមដ៏ខ្ពង់ខ្ពស់របស់សម្ដេចព្រះព្រហ្មរតនមុនីសិរីសុវណ្ណោ ពិន សែម គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តរាជបូណ៌ ក្រុង/ខេត្តសៀមរាប សម្តេចព្រះពុទ្ធជ័យមិនី បណ្ឌិត ឃឹម សន សម្តេចព្រះឧត្តមចរិយា បណ្ឌិត ឈឹង ប៊ុនឈា ព្រះមេគណ ព្រះអនុគណ ព្រះចៅអធិការ ព្រះថេរានុថេរៈ និមន្តមកពីវត្តអារាមចំនួន៦១ នៃវត្តអារាមនៅក្នុងឧទ្យានអង្គរ និងវត្តអារាមដទៃទៀត ស្ថិតនៅក្នុងតំបន់គ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា ឯកឧត្តម នរៈ រតនវឌ្ឍនោ រដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា និងឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា រួមទាំងសហការី អាចារ្យ គណៈកម្មការវត្តអារាម សរុបប្រមាណ២០០អង្គ/នាក់។
នៅក្នុងសិក្ខាសាលាក៏មានបទបង្ហាញស្តីពី«វត្តអារាមនៅក្នុងឧទ្យានអង្គរ និងវត្តអារាមដទៃទៀត ស្ថិតនៅក្នុងតំបន់គ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា» និងឱវាទណែនាំរបស់គណៈសង្ឃនាយក សម្ដេចព្រះព្រហ្មរតនមុនីសិរីសុវណ្ណោ ពិន សែម គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តរាជបូណ៌ ក្រុង/ខេត្តសៀមរាប សម្តេចព្រះពុទ្ធជ័យមិនី បណ្ឌិត ឃឹម សន សម្តេចព្រះឧត្តមចរិយា បណ្ឌិត ឈឹង ប៊ុនឈា។ លុះដល់ពេលរសៀល សិក្ខាសាលាទាំងមូលនឹងធ្វើដំណើរទស្សនកិច្ចរបស់អង្គសន្និបាតទៅកាន់វត្តពោធិ៍ពីរដើម វត្តគោកតាលន់ វត្តអង្គរខាងត្បូង និងវត្តតាព្រហ្មមានជ័យដែរ៕
អត្ថបទ៖ លោក យី សុថា
រូបភាព៖ លោក ហ៊ុ រិទ្ធី
APSARA National Authority to organize a workshop on “Pagodas in Angkor Park and other pagodas in the area under the management of the APSARA National Authority”
On 01 September 2023, at Reach Bo pagoda, the APSARA National Authority organized a workshop on “Pagodas in Angkor Park and other pagodas in the area under the management of the APSARA National Authority” to cultivate love, care, and conservation of Angkor Park, which is a World Heritage Site through the participation of pagodas and correcting the negativity that occurs in pagodas.
This workshop was prided by Samdech Preah Brahma Rattanamony Sereysovano Pin Sem, Supreme Councilor, Member of the National Buddhism in the Kingdom of Cambodia, and Chief Monk of Reach Bo pagoda, Siem Reap City as well as representatives from 61 pagodas in Angkor Park and other pagodas in the area controlled by APSARA National Authority, H.E. Norak Rattanawatno, Secretary of State of the Ministry of Cult and Religion, H.E. Dr. Hang Peou, Director General of APSARA National Authority, and the pagoda committee, a total of about 200 participants.
The workshop also included a presentation on “Pagodas in Angkor Park and other pagodas in the area under the management of the APSARA National Authority” and the advice of the Samdech Preah Brahma Rattanamony Sereysovano Pin Sem. In the afternoon, the participants will join the conference at Wat Po Pei Deum, Wat Kork Talon, Wat Angkor Khang Tbong, and Wat Ta Prohm Meanchey.
Article: Mr. Yi Sotha
Photos: Mr. Hum Rithy
Share:
Our Latest News
ក្រុមអ្នកជំនាញការអាដហុក បន្តចុះពិនិត្យគម្រោងការងារនៅប្រាសាទភ្នំបាខែង និងប្រាសាទតានៃ -Adhoc experts continued to inspect the restoration projects at Phnom Bakheng and Ta Nei Temples- 05 December 2024
នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ ក្រុមអ្នកជំនាញការអាដហុក នៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុក បានចុះពិនិត្យគម្រោងការងារនៅប្រាសាទភ្នំបាខែង និងប្រាសាទតានៃ។