នៅស្នាក់ការអាជ្ញាធរជាតិអប្សរា បានរៀបចំសិក្ខាសាលាផ្ទៃក្នុងស្ដីពី «ដំណើរអនុវត្តន៍ប្រព័ន្ធគ្រប់គ្រងបរិស្ថានដើម្បីតំបន់អង្គរ (សម្បត្តិវប្បធម៌ បរិស្ថាន និងសង្គមមនុស្ស)» ដើម្បីផ្សព្វផ្សាយសៀវភៅប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរ រួមទាំងស្វែងយល់ និងចូលរួមការពារបរិស្ថានក្នុងតំបន់អង្គរ ដល់មន្រ្តី-បុគ្គលិក សរុបចំនួន ១០០នាក់ ក្រោមអធិបតីភាពឯកឧត្តម សុខ លក្ខិណា តំណាងឯកឧត្តមហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងជាអ្នកតំណាងគ្រប់គ្រងបរិស្ថានអង្គរ នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣។
សិក្ខាសាលានាឱកាសនេះ មានបទបង្ហាញចំនួន៣សំខាន់ៗ ពីវាគ្មិនដែលជាមន្រ្តីជំនាញរបស់អាជ្ញាធរជាតិអប្សរា។ ទី១ បទបង្ហាញស្តីពី សម្បត្តិវប្បធម៌-បរិស្ថាន និងសង្គមមនុស្ស។ ទី២ បទបង្ហាញស្តីពី ការរួមចំណែករបស់នាយកដ្ឋានគ្រប់គ្រងដីធ្លីបេតិកភណ្ឌក្រុង និងសហគមន៍ ក្នុងដំណើរការអនុវត្តន៍ប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរ។ ទី៣ បទបង្ហាញស្តីពី ប្រាសាទក្នុងរមណីយដ្ឋានអង្គរ និងការជួសជុល។ បន្ថែមពីលើនេះ ក៏មានសំណួរ- ចម្លើយ និងមតិសំណូមពរផ្សេងៗ ដើម្បីឱ្យសិក្ខាសាលាកាន់តែមានប្រសិទ្ធិភាពខ្ពស់។
សូមរំឮកថា អាជ្ញាធរជាតិអប្សរា តែងតែរៀបចំសិក្ខាសាលា ស្តីពីដំណើរការអនុវត្តប្រព័ន្ធគ្រប់គ្រងបរិស្ថានដើម្បីតំបន់អង្គរជាទៀងទាត់ ៤ដងក្នុងមួយឆ្នាំ ដល់មន្រ្តី-បុគ្គលិកគ្រប់រូបដើម្បីការចូលរួមអនុវត្តន៍ប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរ ជួយថែរក្សាការពារមរតក និងបរិស្ថានអង្គរឱ្យបានគង់វង្ស៕
អត្ថបទ៖ យី សុថា
រូបភាព៖ ហ៊ុ រិទ្ធី
APSARA National Authority holds an internal seminar on the implementation strategy of the environmental management system for the Angkor site
the APSARA National Authority held an internal workshop on “implementation strategy of the environmental management system in Angkor site (Culture, Environment, and Society)” to promote the booklet on Angkor environmental management system, as well as to understand and participate in protecting the environment in Angkor to 100 officials. the opening ceremony of the seminar was presided over by H.E. Mr. Sok Leakena, Representative of H.E. Dr. Hang Peou, Director General of APSARA National Authority on 21 August 2023.
This workshop has 3 main presentations from the speakers who are professional officers of the APSARA National Authority. First, a presentation on cultural, environmental, and human society. Second, a presentation on the Department of Land Management, Urban Heritage, and Community’s contribution to implementing the Angkor Environmental Management System. Third, a presentation on the temples in the Angkor site and their restoration work. In addition, there are questions and answers and suggestions to make the workshop more effective.
It should be noted that APSARA National Authority regularly organizes workshops on the implementation strategy of the environmental management system for the Angkor site four times a year for all officers and staff to participate in the implementation of the Angkor ecological management system to help preserve the heritage and environment of Angkor.
Article: Yi Sotha
Photos: Hum Rithy
Share:
Our Latest News
អាជ្ញាធរជាតិអប្សរាជួបពិភាក្សាការងារជាមួយស្ថាប័ន ASI -APSARA National Authority Meets with ASI- 24 December 2024
នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរា ព្រមទាំងសហការី បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Bhima Azmira ប្រធានស្ថាប័ន Archaeological Survey of India (ASI)