ក្រុមការងារបច្ចេកទេស និងអភិរក្សកំពុងប្រឹងប្រែងជួយខ្លោងទ្វារខាងជើងនៅរួតទី២ប្រាសាទមេបុណ្យខាងកើត-The restoration team is restoring the north gate at the second level of the Eastern Mebon temple- 03 August 2023

Share Post:

Share on facebook
Share on linkedin
Share on twitter
Share on email

ក្រុមអ្នកបច្ចេកទេសរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា កំពុងមមារញឹកជួសជុលខ្លោងទ្វារខាងជើងនៅរួតទី២នៃប្រាសាទមេបុណ្យខាងកើត ដែលកំពុងមានសភាពទ្រុឌទ្រោមខ្លាំង។

លោក សូរ ប៉ោត ជាបុរាណវិទូ និងជាស្ថាបត្យករ នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា មានប្រសាសន៍ថា ដោយសារកត្តាអាយុកាលធ្វើឱ្យរចនាសម្ពន្ធឥដ្ឋផ្នែកខ្លះនៃខ្លោងទ្វារខាងជើងនៅរួតទី២នៃប្រាសាទមេបុណ្យខាងកើតប្រឈមនឹងបញ្ហាជ្រុះធ្លាក់ និងដួលរលំ។ ដោយមើលឃើញនូវស្ថានភាពបែបនេះ អាជ្ញាធរជាតិអប្សរា បានទល់ទ្រជញ្ជាំងឥដ្ឋដែលនៅសេសសល់សងខាង ដើម្បីទប់លំនឹងនៃតួខ្លោងទ្វារទាំងមូល ដែលកំពុងតែមានសភាពស្រុតផ្អៀងខ្លាំងប្រឈមនឹងការដួលរលំ ព្រមទាំងបិទបាយអបំពេញតាមចន្លោះស្នាមឥដ្ឋប្រេះបែកនិងញែកចេញពីគ្នា ដើម្បីការពារទឹកកុំឱ្យជ្រាបចូលបន្តទៀត។

លោកលោក សូរ ប៉ោត ឱ្យដឹងទៀតថា កត្តាដែលធ្វើឱ្យខ្លោងទ្វារនេះខូចខាតខ្លាំង គឺដោយសារទឹកភ្លៀងជ្រាបចូល។ បញ្ហាសំណើមក៏ធ្វើឱ្យជញ្ជាំងពុកផុយខ្លាំង និងរុក្ខជាតិដែលដុះនៅពីលើក៏ធ្វើឱ្យគ្រឹះស្រុតបណ្តាលឱ្យមានស្នាមប្រេះតូចធំជាច្រើនកន្លែង និងផ្នែកខ្លះមានឫសឈើចាក់ចូលជញ្ជាំងបណ្តាលឱ្យស្នាមប្រេះកាន់តែរីកធំឡើង។

ក្នុងពេលដែលខ្លោងទ្វារខាងកើតរបស់ប្រាសាទមេបុណ្យខាងកើតកំពុងមានហានិភ័យនៃតួប៉មនេះ ក្រុមការងារបច្ចេកទេសរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បានសម្រង់ប្លង់ កំណត់សម្គាល់ទីតាំងដែលមានហានិភ័យ និងពង្រឹងគ្រឹះ គ្រឹបខ្សែកាប ធ្វើរន្ទាខាងក្នុងដើម្បីជួយអបលំនឹង។ មកដល់ពេលនេះ ការសង្គ្រោះពង្រឹងខ្លោងទ្វារខាងជើងរបស់ប្រាសាទមេបុណ្យខាងកើតសម្រេចបាន៥០ភាគរយហើយ។

សូមបញ្ជាក់ថា គម្រោងជួសជុលខ្លោងទ្វារខាងជើងប្រាសាទមេបុណ្យខាងកើត បានឆ្លងយោបល់ពីគណៈកម្មាធិការអាយស៊ីស៊ី-អង្គរផងដែរ៕

អត្ថបទ៖ ឆាយ ផាន់នី
រូបភាព៖ លោក សូរ ប៉ោត/ ភោគ ជា

The restoration team is restoring the north gate at the second level of the Eastern Mebon temple

The restoration team from the Department of Conservation of Monuments and Preventive Archaeology of the APSARA National Authority is restoring the north gate at the second level of the Eastern Mebon temple, which is in a state of disrepair.

So Pot, an archaeologist and architect of the Department of Conservation of Monuments and Preventive Archaeology said that due to age factors, parts of the brick structure of the north gate at the second level of the Eastern Mebon temple are going to fall and collapse. Seeing this situation, the APSARA National Authority supported the remaining brick walls on both sides to stabilize the entire body of the gate, which was in a state of collapse, and closed the gap between the cracks to prevent water from further leaking.

Mr. So Pot said that the factor that causes the gate to be severely damaged was due to rainwater infiltration. Moisture also causes the walls to rot, and the plants that grow on top of the gate cause many small and large cracks, and some roots to penetrate the walls, causing the cracks to grow.

While the north gate of the Eastern Mebon temple is at risk of the tower, the technical team of the Department of Conservation of Monuments and Preventive Archaeology of the APSARA National Authority has identified the risk and strengthened the foundation and used cable clamps to make internal scaffolding to help stabilize. So far, the rescue and strengthening of the north gate of the eastern Mebon temple has reached 50%.

It should be noted that the restoration project of the north gate of the Eastern Mebon temple has also received the recommendation of the ICC-Angkor.

Article: Chhay Phanny
Photos: So Pot / Phouk Chea

Share:

Share on facebook
Facebook
Share on twitter
Twitter
Share on pinterest
Pinterest
Share on linkedin
LinkedIn