នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ លោកគ្រូ និងសិស្សានុសិស្សថ្នាក់ទី១០ សរុបចំនួន២០នាក់ មកពីវិទ្យាល័យហ៊ុន សែន ប្រាសាទបាគង បានចូលមកទស្សនកិច្ចសិក្សានៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ក្រោមការជួយសម្របសម្រួលពីអាជ្ញាធរជាតិអប្សរា បន្ទាប់ពីបានសិក្សាអំពីមូលដ្ឋានគ្រឹះស្តីពី៖ ការអប់រំបេតិកភណ្ឌរួចមក។
លោក ប្រន ប្រេន នាយកវិទ្យាល័យហ៊ុន សែន ប្រាសាទបាគង ក្នុងឱកាសដឹកនាំសិស្សានុសិស្សចូលមកទស្សនកិច្ចសិក្សាបានឱ្យដឹងថា លោកគ្រូពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដោយអាជ្ញាធរជាតិអប្សរាបានបណ្តុះបណ្តាលសិស្សនៅសាលារៀនលោកគ្រូ អំពីកម្មវិធីអប់រំបេតិកភណ្ឌ។ ជាក់ស្តែងកម្មវិធីចុះទស្សនកិច្ចសិក្សានៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរនាពេលនេះ គឺជាលើកទីមួយ សម្រាប់លោកគ្រូ និងសិស្សានុសិស្ស។ ក្រោយពេលបានឃើញការរក្សាទុកបុរាណវត្ថុមានតម្លៃមិនអាចកាត់ថ្លៃជាច្រើនរាប់រយប្រភេទ លោកគ្រូ បានកោតសសើរអាជ្ញាធរជាតិអប្សរា ដែលបានខិតខំប្រឹងប្រែងថែរក្សាមរតកទាំងនេះ ទុកជាកេរដំណែលសម្រាប់កូនចៅជំនាន់ក្រោយបានឃើញ បានស្គាល់ និងសិក្សាស្វែងយល់ អំពីមរតកវប្បធម៌របស់ជាតិខ្លួន។
យុវតី យាន យ៉ាន់ សិស្សថ្នាក់ទី១០Bនៃវិទ្យាល័យហ៊ុន សែន ប្រាសាទបាគង បានឱ្យដឹងថា ការសិក្សាកម្មវិធីអប់រំបេតិកភណ្ឌដែលអាជ្ញាធរជាតិអប្សរាបានរៀបចំនេះ ពិតជាមានសារៈសំខាន់យ៉ាងខ្លាំងទាំងក្នុងពេលបច្ចុប្បន្ន និងអនាគត ព្រោះថាប្អូនគឺប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់បេតិកភណ្ឌផ្ទាល់តែម្តង។ ក្រោយពេលសិក្សាចប់ ប្អូនទទួលបានចំណេះដឹងអំពីការចូលរួមថែរក្សា អភិរក្សបេតិកភណ្ឌ ជាពិសេសក្រោយបានចូលមកទស្សនានៅសារមន្ទីរ ធ្វើឱ្យប្អូនបានដឹងកាន់តែច្បាស់ អំពីជីវភាពរស់នៅរបស់បុព្វបុរសនាសម័យបុរាណ។ ។ យុវតី យាន យ៉ាន់ ប្តេជ្ញានាំយកចំណេះដឹងទាំងនេះ ទៅចែករំលែកបន្តដល់បងប្អូនក្នុងសហគមន៍ខ្លួន។
សូមជម្រាបថា ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា ជាមួយដៃគូរអន្តរជាតិ មន្ទីរអប់រំយុវជននិងកីឡា បានបង្កើតឱ្យមានកម្មវិធីអប់រំបេតិកភណ្ឌ ជូនដល់សិស្សានុសិស្សនៅតាមសាលាបឋមសិក្សា និងវិទ្យាល័យមួយចំនួន ដែលមានទីតាំងក្នុងតំបន់បេតិកភណ្ឌ ចាប់តាំងពីអំឡុងឆ្នាំ២០០៧មក មាននៅ ខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ កំពង់ធំ និងខេត្តសៀមរាប។ កម្មវិធីអប់រំបេតិកភណ្ឌ សម្រាប់ខេត្តសៀមរាប ត្រូវជ្រើសរើសតំបន់ពីរផ្សេងគ្នា មាន៖ តំបន់ប្រាសាទបាគង និងសង្កាត់ក្របីរៀល ក្នុងគោលបំណងចង់ឱ្យសិស្សានុសិស្ស ដែលជាយុវជនជំនាន់ក្រោយ បានស្គាល់អំពីប្រវត្តិសាស្ត្រ និងសហគមន៍ដែលខ្លួនរស់នៅក្នុងតំបន់បេតិភណ្ឌ។ បន្ទាប់ពីការសិក្សានៅក្នុងថ្នាក់រៀនអំពីមូលដ្ឋានគ្រឹះទូទៅ សិស្សានុសិស្សត្រូវចុះមកធ្វើទស្សនកិច្ចសិក្សានៅតាមទីតាំងផ្ទាល់ ដើម្បីស្វែងយល់បន្ថែម អំពីសំណង់សាសនា បេតិកភណ្ឌ និងការងារស្រាវជ្រាវនានា ដើម្បីទទួលចំណេះដឹងទូទៅ សម្រាប់ចូលរួមបន្តថែរក្សាបេតិកភណ្ឌជាតិរបស់ខ្លួន៕
អត្ថបទ៖នាយកដ្ឋាន ស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ
រូបភាព៖លោក ហាប់ គឹម អាន និង លោក ភោគ ជា
Twenty teachers and students from Hun Sen Prasat Bakong High School visited the Preah Norodom Sihanouk-Angkor Museum
On 20 July 2023, 20 teachers and students from Hun Sen Prasat Bakong High School visited the Preah Norodom Sihanouk-Angkor Museum under the coordination of the APSARA National Authority, after learning the basics of heritage education already.
Mr. Pran Pren, Principal of Hun Sen Prasat Bakong High School, said that the teacher was very pleased that the APSARA National Authority trained the students about the heritage education program. This is the first time for teachers and students to visit the Preah Norodom Sihanouk-Angkor Museum. After seeing the preservation of hundreds of priceless artifacts, the teacher praised the APSARA National Authority for its efforts to preserve these heritages as a legacy for future generations to see, know and study the country’s cultural heritage.
Yean Yan, a student at Hun Sen Prasat Bakong High School, said that studying the heritage education program organized by the APSARA National Authority is very important now and in the future because we are a resident living in the heritage area. After graduating, we gain knowledge about participating in the preservation of heritage, especially after visiting the museum, making us more aware of the life of the ancient ancestors.
It should be noted that under the cooperation between APSARA National Authority and international partners, the Department of Education, Youth, and Sport has established a heritage education program for students in some primary and secondary schools located in the heritage area since 2007, including Oddar Meanchey, Banteay Meanchey, Kampong Thom, and Siem Reap. He added that the heritage education program for Siem Reap has chosen two different areas: Prasat Bakong commune and Krabei Riel commune to let the students know about the history and the community in which they live in the heritage area.
Article: Department of Research, Training, and Communication
Photos: Hab Kim An and Phouk Chea
Share:
Our Latest News
អាជ្ញាធរជាតិអប្សរាជួបពិភាក្សាការងារជាមួយស្ថាប័ន ASI -APSARA National Authority Meets with ASI- 24 December 2024
នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរា ព្រមទាំងសហការី បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Bhima Azmira ប្រធានស្ថាប័ន Archaeological Survey of India (ASI)