អាជ្ញាធរជាតិអប្សរា សំណូមពរឱ្យប្រជាពលរដ្ឋទាំងអស់ ដែលមកទស្សនាបារាយទឹកថ្លា ឬបារាយខាងលិច សូមចូលរួមថែរក្សាបរិស្ថានទាំងអស់គ្នា ទុកដាក់សំរាមគ្រប់ប្រភេទឱ្យបានត្រឹមត្រូវ ចៀសវាងចោលសំរាមផ្តេសផ្តាស ពាសវាលពាសកាល ដូចជា ក្នុងទឹក លើដី តាមគុម្ពព្រៃជាដើម។
នៅពេលដែលថង់ប្លាស្ទិក ឬដបភេសជ្ជៈទាំងអស់ដែលបានប្រើប្រាស់រួចហើយ ត្រូវវេចខ្ចប់ទុកដាក់ឱ្យបានត្រឹមត្រូវ និងចោលនៅក្នុងធុងសំរាម ទើបជាការរក្សាបរិស្ថានបានស្អាតជានិច្ច លើកតម្លៃ និងជាការចូលរួមថែរក្សាបរិស្ថាននៅរមណីយដ្ឋានអង្គរ៕
Proper garbage disposal contributes to the preservation of the environment at the Angkor site
APSARA National Authority urges all tourists who visit Western Baray to take care of the environment, store all kinds of garbage properly, and avoid littering in the water, or the forest.
When all plastic bags or beverage bottles that have already been used must be properly packaged and disposed of in the trash bins, it is important to keep the environment clean, raise its value, and contribute to the preservation of the environment at the Angkor site.
Share:
Our Latest News

កំណាយដំណាក់កាលទី២ នៅប្រាសាទតាព្រហ្ម រកឃើញដងខ្លួនពុទ្ធបដិមាចំនួន១ ដែលមានព្រះសិររក្សាទុកនៅអភិរក្សដ្ឋានអង្គរ តាំងពីសម័យបារាំង-The Second Phase of excavations at Ta Prohm Temple unearthed a Buddha statue with a head preserved at the Angkor Conservation since the French era - 10 March 2025
អាជ្ញាធរជាតិអប្សរា តាមរយៈការសហការជាមួយស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា (ASI) ធ្វើកំណាយស្រាវជ្រាវក្នុងដំណាក់កាលទី២ នៅចំណុចខាងក្រៅកំពែងថ្មបាយក្រៀមនាទិសឦសាននៃរោងទងទី៣របស់ប្រាសាទតាព្រហ្ម បានរកឃើញដងខ្លួនពុទ្ធបដិមាចំនួន១