Friday, December 27, 2024
Latest:

និស្សិតនៃសាកលវិឡាល័យន័រតុននាទីក្រុងភ្នំពេញ សម្តែងការពេញចិត្តចំពោះប្លង់ស្ថាបត្យកម្មនៃសំណង់សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ក្នុងខេត្តសៀមរាប- Students of Norton University express their satisfaction with the architectural design of the Preah Norodom Sihanouk-Angkor Museum in Siem Reap-24 June 2023

Share Post:

ក្រុមនិស្សិតផ្នែកវិស្វកម្មសំណង់ឆ្នាំទី៣ និងស្ថាបត្យកម្ម នគរូបនីយវិទ្យាឆ្នាំទី៤នៃសាកលវិទ្យាល័យន័រតុន ចំនួន២៣០នាក់មកពីទីក្រុងភ្នំពេញ បានធ្វើទស្សនកិច្ចសិក្សានៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ។ នៅក្នុងដំណើរទស្សនកិច្ចសិក្សានេះ ក្រុមនិស្សិតជាច្រើនមានការចាប់អារម្មណ៍ចំពោះប្លង់ស្ថាបត្យកម្មនៃសំណង់សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរយ៉ាងខ្លាំង។

កញ្ញា សុខ ណៃ ជានិស្សិតឆ្នាំទី៤ផ្នែកស្ថាបត្យកម្ម មានប្រសាសន៍ថា រូបនាងចាប់អារម្មណ៍ទៅលើសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ យ៉ាងខ្លាំង។ និស្សិតដដែល បញ្ជាក់ឱ្យដឹងថា ចំណុចដែលធ្វើឱ្យនាងចាប់អារម្មណ៍នោះ គឺទី១ សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ខេត្តសៀមរាប មានដាក់តាំងបង្ហាញវត្ថុបុរាណជាច្រើនដែលបានពីការធ្វើកំណាយបុរាណវិទ្យានានា ដែលជាឱកាសអាចឱ្យកូនខ្មែរជំនាន់ក្រោយបានសិក្សាស្រាវជ្រាវអំពីវត្ថុបុរាណទាំងនេះ និងចំណុចមួយទៀត គឺនាងចាប់អារម្មចំពោះការរចនាប្លង់ស្ថាបត្យកម្មរបស់សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ យ៉ាងខ្លាំង។ អ្វីដែលនាងចាប់អារម្មណ៍ទៅលើប្លង់សារមន្ទីរនោះ គឺអ្នករចនាបានគូសប្លង់ មានលំហ ទឹក ដី ខ្យល់តាមបែបស្ថាបត្យកម្មសម័យទំនើប ប៉ុន្តែនៅតែរក្សាតម្លៃជាខ្មែរដូចជាការលាបពណ៌ជាដើម។

ប្រធានក្រុមដឹកនាំនិស្សិតនៃសាកលវិទ្យាល័យន័រតុន សាស្ត្រាចារ្យ សូរ សុគន្ធារី មានប្រសាសន៍ថា ក្រុមនិស្សិតដែលបានមកទស្សនកិច្ចសិក្សានៅខេត្តសៀមរាបពេលនេះ គឺដើម្បីសិក្សាស្វែងយល់ពីសំណង់ស្ថាបត្យកម្មទាំងបុរាណ និងសម័យទំនើប។ ហើយនៅក្នុងដំណើរទស្សនកិច្ចសិក្សាពេលនេះ គឺសាស្ត្រាចារ្យបាននាំក្រុមនិស្សិតឱ្យមកមើលសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ក៏ដូចជា សំណង់អភិរក្សអង្គរ និងសំណង់ដទៃជាច្រើនទៀត មានសំណង់សណ្ឋាគារ រមណីយដ្ឋាន ដើម្បីឱ្យក្រុមនិស្សិតទាំងនោះ មានគំនិតយកទៅអនុវត្តន៍ ជាពិសេស ក្នុងពេលដែលពួកគាត់ធ្វើនិក្ខេបបទជាដើម។

សូមបញ្ជាក់ថា ក្រុមនិស្សិតមកពីសាកលវិទ្យាល័យន័រតុនទាំងនេះ ក្រៅតែពីមកធ្វើទស្សនកិច្ចសិក្សានៅតាមសារមន្ទីរមួយចំនួនក្នុងខេត្តសៀមរាប ពួកគេក៏នឹងចំណាយពេលមួយចំនួនទៀត នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ ដើម្បីទៅទស្សនាការដ្ឋានជួសជុលប្រាសាទព្រហ្មកិល ទៅទស្សនាការដ្ឋានជួសជុលស្ពានហាលប្រាសាទអង្គរវត្ត ទស្សនាការដ្ឋានជួសជុលគោបុរៈខាងកើតប្រាសាទអង្គរវត្ត ព្រមទាំងរៀបចំពេលវេលាដើម្បីចូលជួបសម្តែងការគួរសម និងសំណេះសំណាលជាមួយ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ព្រមទាំងស្តាប់អនុសាសន៍ស្ដីពីការគ្រប់គ្រងអភិរក្ស និងអភិវឌ្ឍន៍តំបន់បេតិកភណ្ឌវប្បធម៌ផងដែរ៕

អត្ថបទ៖ ឆាយ ផាន់នី
រូបភាព៖ ភោក ជា

Students of Norton University express their satisfaction with the architectural design of the Preah Norodom Sihanouk-Angkor Museum in Siem Reap.

Two hundred and thirty students of Norton University from Phnom Penh visit the Preah Norodom Sihanouk-Angkor Museum. During this study tour, many students were very interested in the architectural design of the Preah Norodom Sihanouk-Angkor Museum.

Sok Nay, a fourth-year architecture student, said she is very interested in the Preah Norodom Sihanouk-Angkor Museum. The same student stated that the point that impressed her is that, first, this museum has an exhibition of artifacts from archeological excavations, which is an opportunity for the next generation of Cambodians to study these artifacts, and another point is the architectural design of the Preah Norodom Sihanouk-Angkor Museum. She is interested in the layout of the museum; the designer designed the space in the style of modern architecture but still retained the Khmer values, such as painting.

Norton University’s Professor, So Sokuntheary, said that the group of students who visit Siem Reap at the moment is to learn about ancient and modern architecture. And during this study tour, she brings a group of students to visit the Preah Norodom Sihanouk-Angkor Museum, the MGC Asian Traditional Textiles Museum, as well as the Angkor Conservation Building, and many other buildings, hotels, and resorts to give students ideas to apply in their projects, especially when they are doing a thesis.

Please note that these students from Norton University, in addition to visiting some museums in Siem Reap, will also spend some time on the morning of 24 June 2023 to visit the restoration site of Prohm Kel temple, Angkor Wat’s causeway, Angkor Wat’s Eastern Gate, and meet H.E. Dr. HANG Peou, Director General of APSARA National Authority to listen about conservation, management, and development of the Angkor World Heritage Site as well.

Article: Chhay Phanny
Photos: Phouk Chea

Share:

Facebook
Twitter
Pinterest
LinkedIn

Share:

Facebook
Twitter
Pinterest
LinkedIn