Saturday, December 28, 2024
Latest:

ចម្រឹងបង្អួចនៅរួតទី២នៃប្រាសាទអង្គរវត្តបានដំឡើងឡើងវិញ បន្ទាប់ពីជួសជុលរួចរាល់-The window pillars at the second gallery of Angkor Wat have been re-installed after repairs-22 June 2023

Share Post:

ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា បានរៀបចំដំឡើងចម្រឹងបង្អួចនៅរួតទី២នៃប្រាសាទអង្គរវត្ត ដែលធ្វើពីថ្មភក់ឱ្យនៅតាមកន្លែងដើមឡើងវិញ ដើម្បីអភិរក្សថែរក្សាមរតកដូនតាដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក។ ចម្រឹងបង្អួចធ្វើពីថ្មភក់មានទម្ងន់ជាង៥០-៦០គីឡូក្រាម កម្ពស់ជាង១.៧២ម៉ែត្រ ដែលអ្នកជំនាញបានរៀបចំដំឡើងឡើងវិញនៅតាមកន្លែងដើមនេះ ធ្លាប់ទទួលរងការខូចខាតធ្ងន់ធ្ងរ និងជ្រុះធ្លាក់នៅរាយប៉ាយជាយូរមកហើយ។

លោក សយ សុភារិន្ទ បុរាណវិទូ និងជាភ្នាក់ងារអភិរក្សប្រាសាទអង្គរវត្ត នៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា មានប្រសាសន៍ថា ក្រុមការងាររបស់លោកបានចាប់ផ្តើមជួសជុលចម្រឹងបង្អួចធ្វើពីថ្មភក់ទាំងនេះ តាំងតែពីកំឡុងដើមខែមេសា ឆ្នាំ២០២៣ មកម៉្លេះ។ ការងារជួសជុលនេះ ចាប់ផ្តើមឡើងតាំងពីការដើរប្រមូលបំណែកតូចធំរបស់ចម្រឹងបង្អួចដើម្បីយកមកផ្គុំគ្នា ដោយព្យាយាមមិនយកថ្មថ្មីមកជំនួសទេ។

លោក សយ សុភារិន្ទ ឱ្យដឹងទៀតថា ការជួសជុលចម្រឹងបង្អួចធ្វើពីថ្មភក់នៅរួតទី២ នៃប្រាសាទអង្គរវត្តនេះ អនុវត្តន៍ដោយក្រុមអ្នកជំនាញ ព្រមទាំងប្រើបច្ចេកទេសជួសជុលសមស្របទៅតាមបទដ្ឋានដែលអាចធានាបាននូវលក្ខណៈដើម និងសុវត្ថិភាព យូរអង្វែងតទៅមុខទៀត។ ចំណែកបច្ចេកទេស និងការជួសជុលមានដូចជា ការបោសសម្អាត ការដកជាតិអំបិលចេញ ការបិទកាវ ការបិទបាយអរ ដើម្បីពង្រឹងឡើងវិញ ត្រូវបានទទួលស្គាល់ដោយក្រុមអ្នកជំនាញអាដហុករបស់គណៈកម្មការអាយស៊ីស៊ី-អង្គរផងដែរ៕

អត្ថបទ៖ ឆាយ ផាន់នី
រូបភាព៖ ភោគ ជា

The window pillars at the second gallery of Angkor Wat have been re-installed after repairs.

Experts from the APSARA National Authority have installed sandstone window pillars at the second gallery of Angkor Wat temple to their original place. The sandstone window pillars weighing more than 50-60 kg, and more than 1.72 meters high, which experts have reassembled at the original site, have suffered severe damage and fallen for a long time.

Soy Sophearith, an archaeologist and conservation agent at Angkor Wat from the Department of Conservation of Monuments and Preventive Archaeology of the APSARA National Authority said that his team had been repairing the sandstone window pillars since early April 2023. The repair started with collecting small and large pieces of window pillars to assemble them, trying not to replace them with new stones.

Mr. Soy Sophearin said that the repair of window pillars at the second gallery of Angkor Wat was carried out by experts and used appropriate repair techniques by the standards that could ensure original and long-term safety. The ICC-Angkor’s Adhoc Experts also recognized procedures and repairs, such as salt removal, gluing, and reinforcement.

Article: Chhay Phanny
Photos: Phouk Chea

Share:

Facebook
Twitter
Pinterest
LinkedIn

Share:

Facebook
Twitter
Pinterest
LinkedIn