នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣នេះ ក្រុមអ្នកជំនាញការចំពោះកិច្ចអាដហុកនៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ ហៅកាត់ថា អាយ ស៊ីស៊ី-អង្គរ (ICC-Angkor) ដោយមានការចូលរួមពីលេខាធិការដ្ឋាន អាយ ស៊ី ស៊ី-អង្គរ ថ្នាក់ដឹកនាំ និងមន្រ្តីអាជ្ញាធរជាតិអប្សរាផងនោះ បានចុះត្រួតពិនិត្យការងារជួសជុលតាមការដ្ឋានប្រាសាទមួយចំនួនដូចជា ប្រាសាទមេបុណ្យខាងកើត ប្រាសាទបន្ទាយសំរ៉ែ ខ្លោងទ្វារទាំងបួននៃប្រាសាទតាព្រហ្ម ប្រាសាទបាលិលេយ្យ ព្រះរាជវាំង និងប្រាសាទបាយ័ន៕
អត្ថបទ៖ ឆាយ ផាន់នី
រូបភាព៖ ហ៊ុ រិទ្ធី/ យី សុថា
ICC-Angkor’s experts continue to inspect the working sites in Angkor Park
On 08 June 2023, the International Coordinating Committee for the Safeguarding and Development of the Historic Sites of Angkor (ICC-Angkor) accompanied by the ICC-Angkor’s Secretariat and the head of APSARA National Authority continued to inspect some restoration sites such as the Eastern Mebon temple, Banteay Samre temple, the four gates of Ta Prohm, Preah Palilay temple, the Royal Palace and Bayon.
Article: Chhay Phanny
Photos: Hum Rithy / Yi Sotha
Share:
Our Latest News

រានហាល និងបង្កាន់ដៃនាគទិសពាយ័ព្យប្រាសាទបន្ទាយសំរ៉ែជួសជុលរួចរាល់ហើយ-The northwestern section and Naga balustrade of Banteay Samre Temple’s terrace have been restored - 25 April 2025
ក្រុមការងារអាជ្ញាធរជាតិអប្សរា សហការឧបត្ថម្ភជាមួយស្ថាប័នGIZ របស់អាល្លឺម៉ង់ បានបញ្ចប់ការងារជួសជុលរានហាល និងបង្កាន់ដៃនាគ ទិសពាយ័ព្យនៃប្រាសាទបន្ទាយសំរ៉ែ បន្ទាប់ពីចាប់ផ្តើមដំណើរការសិក្សា ជួសជុល និងអភិរក្សរយៈពេលជាង ២ឆ្នាំមកនេះ។