នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានជួបពិភាក្សាការងារជាមួយលោក HANS Leisen ប្រធានគម្រោងអាល្លឺម៉ង់អភិរក្សទេពអប្សរ (GACP) ដើម្បីពិនិត្យលទ្ធភាពបន្តកិច្ចសហប្រតិបត្តិការជួសជុលចម្លាក់ប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរ។
សូមបញ្ជាក់ជូនថា តាមរយៈគម្រោង GACP នេះ វិទ្យាស្ថានកូឡូញនៃវិទ្យាសាស្រ្តអភិរក្ស (Cologne Institute of Conservation Sciences) នៃប្រទេសអាល្លឺម៉ងបានសហការជាមួយអាជ្ញាធរជាតិអប្សរារយៈពេលជាង២០ឆ្នាំមកហើយ ក្នុងកិច្ចការអភិរក្សនិងជួសជុលចម្លាក់ប្រាសាទមួយចំនួនក្នុងរមណីយដ្ឋានអង្គរ។
German Apsara Conservation Project (GACP)
On 06 June 2023, H.E. Dr.Hang Peou, the Director-General of APSARA National Authority, has a meeting with Mr. HANS Leisen, the German Apsara Conservation Project (GACP) to examine the possibility of further cooperation in the restoration of temple sculptures in the Angkor site.
It should be noted that through this GACP project, the Cologne Institute of Conservation Sciences of Germany has been cooperating with the APSARA National Authority for more than 20 years in the conservation and restoration of some temple sculptures in the Angkor site.
Share:
Our Latest News

កំណាយដំណាក់កាលទី២ នៅប្រាសាទតាព្រហ្ម រកឃើញដងខ្លួនពុទ្ធបដិមាចំនួន១ ដែលមានព្រះសិររក្សាទុកនៅអភិរក្សដ្ឋានអង្គរ តាំងពីសម័យបារាំង-The Second Phase of excavations at Ta Prohm Temple unearthed a Buddha statue with a head preserved at the Angkor Conservation since the French era - 10 March 2025
អាជ្ញាធរជាតិអប្សរា តាមរយៈការសហការជាមួយស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា (ASI) ធ្វើកំណាយស្រាវជ្រាវក្នុងដំណាក់កាលទី២ នៅចំណុចខាងក្រៅកំពែងថ្មបាយក្រៀមនាទិសឦសាននៃរោងទងទី៣របស់ប្រាសាទតាព្រហ្ម បានរកឃើញដងខ្លួនពុទ្ធបដិមាចំនួន១