ប្រាសាទប្រៀបដូចជាផ្ទះដែលក្រុមការងារត្រូវសម្អាតនិងថែទាំដោយក្តីស្រឡាញ់ជាប្រចាំ-The temple is like a house that the working team needs to clean and maintain with love regularly-06 June 2023

Share Post:

បើទោះបីជាធ្វើការងារជាអ្នកសម្អាតបរិស្ថាននៅតាមប្រាសាទបុរាណជាច្រើនឆ្នាំហើយក៏ដោយ ក៏អ្នកធ្វើការងារនេះជាច្រើនមិនដែលត្អូញត្អែរពីភាពនឿយហត់ទេ មានតែសប្បាយចិត្ត ត្បិតបានបម្រើនិងថែទាំប្រាសាទ ថែមទាំងបានជួយលើកសោភ័ណភាពបរិស្ថានរបស់ប្រាសាទុំឱ្យកាន់តែទាក់ទាញអារម្មណ៍ភ្ញៀវទេសចរពីគ្រប់ជាតិសាសន៍ទៀតផង។

ក្រុមស្ត្រីជាច្រើន ដែលជាអ្នកបំពេញការងារសម្អាតតាមប្រាសាទបានចាត់ទុកបរិវេណនិងប្រាង្គប្រាសាទបុរាណនានាប្រៀបដូចជាផ្ទះរបស់ខ្លួនដែលត្រូវការថែទាំជាប្រចាំ។

ប្រធានក្រុមការងារសម្អាតប្រាសាទតាព្រហ្ម អ្នកស្រី ហូ សារី រស់នៅភូមិស្រះស្រង់ បានឱ្យដឹងថា ក្រុមការងាររបស់គាត់មានគ្នាចំនួន២០នាក់ ហើយជារៀងរាល់ថ្ងៃ គាត់បានបែងចែកការងារឱ្យទទួលខុសត្រូវរៀងៗខ្លួន។ ប្រធានក្រុមដដែលមានប្រសាសន៍ទៀតថា ការងារជាប្រចាំថ្ងៃរបស់ពួកគាត់ គឺបោសសម្អាតនៅក្នុងបរិវេណ និងក្រៅប្រាសាទ ដោយកាត់ស្មៅ បោសដីនៅតាមកម្រាលថ្មប្រាសាទ និងកម្រាលឈើជាដើម។ អ្នកស្រី ហូ សារី បញ្ជាក់ថា ការងារនេះមិនងាយស្រួលហើយក៏មិនពិបាកពេកទេ ដោយយោងទៅតាមរដូវកាល គឺខែប្រាំងសម្បូរស្លឹកឈើជ្រុះ និងខែវស្សាភ្លៀងធ្លាក់សម្អាតកាត់ស្មៅ និងបោសស្លឹកឈើ ព្រមទាំងត្រូវចេះបត់បែនតាមស្ថានភាពជាក់ស្តែង។

អ្នកស្រី ម៉ៅ ហឿន រស់នៅភូមិស្រះស្រង់ខាងជើង ដែលធ្វើការជាអ្នកសម្អាតនៅប្រាសាទតាព្រហ្មប្រមាណ១០ឆ្នាំហើយ ឱ្យដឹងថា ជាប្រចាំអ្នកស្រីតែងទៅដល់កន្លែងការងារចាប់ពីម៉ោង៧ព្រឹក ដល់៥ល្ងាច។ ស្ត្រីដដែលបង្ហាញអារម្មណ៍ថា ការងារបោសសម្អាតនៅប្រាសាទតាព្រហ្មរយៈពេល១០ឆ្នាំកន្លងមកនេះ  អ្នកស្រីមិនដែលមានអារម្មណ៍នឿយណាយសោះឡើយ។ ផ្ទុយទៅវិញមានតែការសប្បាយចិត្ត និងពេញចិត្តធ្វើការងារដោយក្តីស្រឡាញ់ រំភើប ព្រោះបានធ្វើឱ្យប្រាសាទបុរាណស្អាត ព្រមទាំងមានមោទនភាពចំពោះខ្លួនឯងដែលធ្វើឱ្យប្រាសាទបានស្អាតល្អ ដែលនាំឱ្យភ្ញៀវទេសចរមកទស្សនាមានការកោតស្ងប់ស្ញែង។

ក្រុមការងារសម្អាតបរិស្ថានក្នុងប្រាសាទតាព្រហ្ម ក៏សំណូមពរដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សូមរួមគ្នាជួយថែរក្សាអនាម័យបរិស្ថាននៅក្នុង និងក្រៅប្រាសាទដើម្បីលើកកម្ពស់បរិស្ថាននៅក្នុងប្រាសាទតាព្រហ្មផ្ទាល់ រួមទាំងរមណីយដ្ឋានអង្គរទាំងមូលឱ្យមានសោភ័ណភាពល្អជានិច្ច៕

អត្ថបទ: លោក យី សុថា
រូបភាព: លោក ភោគ ជា

The temple is like a house that the working team needs to clean and maintain with love regularly

Despite working as environmental cleaners at ancient temples for many years, many of these workers never complained of fatigue but were happy to have served and maintained the temple and helped to enhance the beauty of the environment of the temple to attract more tourists.

Many women who work as temple cleaners consider the ancient temples to be like their homes that need regular maintenance.

The team leader of the Ta Prohm clean-up team, Ho Sary, who lives in Sras Srang village, said her team consisted of 20 people, and every day she divided the work among them. The team leader also said that their daily work is to clean the inside and outside of the temple by cutting grass and sweeping the stone and wood floors. Ms. Ho Sary stated that this work is not easy and not too difficult, depending on the season: in the dry season, there are lots of leaves, and rainy season, we cut the vegetation, and sweep the leaves, as well as being flexible according to the actual situation.

Ms. Mao Hoeun lives in North Sras Srong village, working as a cleaner at Ta Prohm temple for about 10 years, said that she regularly arrives at work at 7 am and leaves work at 5 pm. The same woman expressed the feeling that the cleaning work at Ta Prohm for the past 10 years, she never felt tired. On the contrary, she is happy and satisfied to work with love and excitement because she has made the ancient temple beautiful and proud of herself, which makes the temple beautiful, which leads the visitors to be amazed.

The team to clean the environment in Ta Prohm temple also requests national and international tourists to help maintain a good environment inside and outside the temple as well as the entire Angkor site.

Article: Mr. Yi Sotha
Photos: Phouk Chea

Share:

Facebook
Twitter
Pinterest
LinkedIn

Share:

Facebook
Twitter
Pinterest
LinkedIn