នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ អាជ្ញាធរជាតិអប្សរា បានរៀបចំសិក្ខាសាលាផ្ទៃក្នុងស្តីពី ដំណើរការអនុវត្តប្រព័ន្ធគ្រប់គ្រងបរិស្ថានដើម្បីតំបន់អង្គរ ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយ និងណែនាំការប្រើប្រាស់សៀវភៅប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរ ស្វែងយល់ និងចូលរួមការពារបរិស្ថានក្នុងតំបន់អង្គរ បង្កើនប្រសិទ្ធភាពការងារ និងកែលម្អប្រព័ន្ធគ្រប់គ្រងបរិស្ថាន ដល់មន្រ្តី-បុគ្គលិក សរុបចំនួន១០០នាក់ ។
ឯកឧត្តម សុខ លក្ខិណា អ្នកតំណាងគ្រប់គ្រងបរិស្ថាន និងតំណាងឯកឧត្តម ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា សិក្ខាសាលានាឱកាសនេះ មានបទបង្ហាញក្រោមប្រធានបទ៣សំខាន់ៗ ទី១ ទាក់ទងនឹងដំណើរការអនុវត្តប្រពន្ធ័គ្រប់គ្រងបរិស្ថានដើម្បីតំបន់អង្គរ ទី២ ការៀបចំបច្ចុប្បន្នភាពខ្សែទស្សនាប្រាសាទអង្គរវត្ត និងទី៣ កិច្ចការពារព្រៃឈើក្នុងរមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀតស្ថិតនៅក្រោមការគ្រប់គ្រងអាជ្ញាធរជាតិអប្សរា។ ឯកឧត្តមសង្ឃឹមថា សិក្ខាសាលាថ្ងៃនេះ នឹងទទួលបានការយកចិត្តទុកដាក់ពីមន្រ្តី-បុគ្គលិក តាមដានស្តាប់នូវមតិ និងបទពិសោធន៍ល្អដែលបានលើកឡើង។ បើមានចម្ងល់ អាចចោទជាសំណួរទៅកាន់វាគ្មិន ដើម្បីឱ្យសិក្ខាសាលាកាន់តែមានប្រសិទ្ធិភាពខ្ពស់។
សូមបញ្ជាក់ថា អាជ្ញាធរជាតិអប្សរាតែងតែរៀបចំសិក្ខាសាលាស្តីពីដំណើរការអនុវត្តប្រព័ន្ធគ្រប់គ្រងបរិស្ថានដើម្បីតំបន់អង្គរ ដល់មន្រ្តី-បុគ្គលិកជាទៀងទាត់៤ដងក្នុងមួយឆ្នាំ។ អាជ្ញាធរជាតិអប្សរា សូមឱ្យមន្រ្តី-បុគ្គលិកគ្រប់ៗរូបចូលរួមអនុវត្តប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរ ដើម្បីជួយថែរក្សា ការពារមរតក និងបរិស្ថានអង្គរឱ្យបានគង់វង្ស៕
អត្ថបទ៖ យី សុថា
រូបភាព៖ ហ៊ុ រិទ្ធី
APSARA National Authority is organizing an internal workshop on the implementation of the Angkor environmental management system for 100 officers and staff
On the morning of 31 May 2023, APSARA National Authority organizes an internal workshop on implementing the environmental management system in the Angkor site to disseminate and guide the use of the Angkor Environmental Management System book to understand and participate in protecting the environment in the Angkor area for 100 officers and staff.
H.E. Mr. Sok Leakena, Representative of H.E. Dr.Hang Peou, the Director-General of APSARA National Authority, said that the workshop is presented under three main topics, firstly related to the implementation process of the environmental management system for Angkor. Secondly, the update on a visit circuit at Angkor Wat, and thirdly, forest protection in Angkor and other areas under the control of APSARA National Authority. He hopes that today’s workshop will receive the attention of officials and staff to listen to the opinions and good experiences raised.
It should be noted that APSARA National Authority regularly organizes workshops on implementing the environmental management system for the Angkor area four times a year. APSARA National Authority urges all officers and staff to implement the Angkor Environmental Management System to help preserve the heritage and environment of Angkor.
Article: Yi Sotha
Photos: Hum Rithy
Share:
Our Latest News
អាជ្ញាធរជាតិអប្សរាជួបពិភាក្សាការងារជាមួយស្ថាប័ន ASI -APSARA National Authority Meets with ASI- 24 December 2024
នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរា ព្រមទាំងសហការី បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Bhima Azmira ប្រធានស្ថាប័ន Archaeological Survey of India (ASI)