នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ សិស្សានុសិស្សពីសាលាបឋមសិក្សាក្របីរៀល ដែលស្ថិតក្នុង គម្រោងអប់រំបេតិកភណ្ឌរបស់អាជ្ញាធរជាតិអប្សរា បានចុះទស្សនកិច្ចសិក្សាស្វែងយល់នៅសារមន្ទីរ ព្រះនរោត្តម សីហនុ-អង្គរ។
លោកគ្រូ គួន ឆៀង នៃសាលាបឋមសិក្សាក្របីរៀល ដែលដឹកនាំកូនសិស្សមកទស្សនកិច្ចនៅសារមន្ទីរ ព្រះនរោត្តម សីហនុ-អង្គរ បានឱ្យដឹងថា នេះជាលើកទី៣ហើយ ដែលគម្រោងបាននាំសិស្សានុសិស្សមក ទស្សនកិច្ចសិក្សាស្វែងយល់ពីបេតិកភណ្ឌនៅសារមន្ទីរ។ លោកបន្តថា សិស្សដែលមកពេលនេះសរុប ប្រមាណជិត១០០នាក់ មានថ្នាក់ទី៥ និងទី៦។
ការមកឃើញផ្ទាល់នេះ ជួយឱ្យសិស្សានុសិស្សកាន់តែមានភាពច្បាស់លាស់ជាមួយតម្លៃបេតិកភណ្ឌ និងវត្ថុបុរាណជាច្រើនដែលតាំងបង្ហាញ និងបានរកឃើញនៅតាមការដ្ឋានកំណាយ ជុំវិញតំបន់ រមណីយដ្ឋានអង្គរ។ លោកគ្រូ គួន ឆៀង យល់ថា កិច្ចការងារនេះមានសារសំខាន់ណាស់ ដើម្បីឱ្យសិស្ស បានឃើញជាក់ស្ដែង ងាយស្រួលចាំ ហើយពេលត្រឡប់ទៅវិញ លោកនឹងមានសំណួរ សម្រាប់កូនសិស្ស បន្ថែម ជួយឱ្យពួកគេមានការយល់ដឹងកាន់តែច្បាស់៕
អត្ថបទ៖ នាង សំណាង
រូបភាព៖ ភោគ ជា
Students of Krabei Riel primary school go on a study trip at Preah Norodom Sihanouk-Angkor Museum
On the morning of 26 May 2023, students from Krabei Riel primary school, who joined the APSARA National Authority’s Heritage Education Project, visit the Preah Norodom Sihanouk-Angkor Museum.
Kuon Chheang, a teacher at Krabei Riel primary school, who leads his students on a visit to the Preah Norodom Sihanouk-Angkor Museum, said that it is the third time that we bring students to visit the museum to learn about its heritage. He said that nearly 100 students who come now are in the 5th and 6th grades.
This visit helps students to be aware of the many heritage and artifacts on display and found at excavations around the Angkor site. Mr. Kuon Chheang thinks that this work is significant so that students can see and remember easily, and when he returns to school, he will have more questions for students to help them understand more clearly.
Article: Neang Samnang
Photos: Phouk Chea
Share:
Our Latest News
អាជ្ញាធរជាតិអប្សរាជួបពិភាក្សាការងារជាមួយស្ថាប័ន ASI -APSARA National Authority Meets with ASI- 24 December 2024
នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរា ព្រមទាំងសហការី បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Bhima Azmira ប្រធានស្ថាប័ន Archaeological Survey of India (ASI)