Monday, December 23, 2024
Latest:

អាជ្ញាធរជាតិអប្សរា និងក្រុមហ៊ុន អឺបែន លីវីង សឺលូសិន ចុះអនុស្សរណៈយោគយល់លើគម្រោងសិក្សារួម ក្នុងការអភិរក្ស ផ្លូវបុរាណក្នុងតំបន់រមណីយដ្ឋានអង្គរ -APSARA National Authority and Urban Living Solutions Co, Ltd to sign a Memorandum of Understanding of a Joint Study Project on the Preservation of Ancient Roads in the Angkor site-16 May 2023

Share Post:

នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ដឹកនាំដោយឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានចូលរួមក្នុងពិធីចុះអនុស្សរណៈយោគយល់ជាមួយក្រុមហ៊ុន អឺបែន លីវីង សឺលូសិន ដឹកនាំ ដោយលោក គាន គីមលាង នាយកប្រតិបត្តិក្រុមហ៊ុន លើគម្រោងសិក្សារួមក្នុងការអភិរក្ស និងលើកតម្លៃផ្លូវបុរាណ ចាប់ពីមុខភ្នំបាខែង រហូតដល់តំបន់រលួស។

អនុស្សរណៈនេះនឹងរួមចំណែកក្នុងការងារអភិរក្ស និងលើកតម្លៃផ្លូវបុរាណពីអតីតរាជធានីអង្គរ ទៅតំបន់រលួស នៃរមណីយដ្ឋានអង្គរ ក៏ដូចជាការជួយជំរុញការចូលរួមពីវិស័យឯកជនផ្សេងទៀត ក្រោមទម្រង់កិច្ចសហការភាពជាដៃគូរវាសាធារណៈ និងឯកជន៕

អត្ថបទ៖ នាង សំណាង
រូបភាព៖ ហ៊ុ រិទ្ធី

 

On the morning of 15 May 2023, the heads of APSARA National Authority led by H.E. Dr. Hang Peou, Director General of APSARA National Authority participated in the signing ceremony of the Memorandum of Understanding with Urban Living Solutions Company led by Mr. Kean Kimleang, CEO of Urban Living Solutions Company to preserve and enhance the ancient road from the front of Phnom Bakheng to the Rolous area.

The MoU will contribute to the preservation and enhancement of ancient roads from the former capital of Angkor to the Rolous area of the Angkor site, as well as to promote the participation of other private sectors in the form of public-private partnerships.

Article: Neang Samnang
Photos: Hum Rithy

Share:

Facebook
Twitter
Pinterest
LinkedIn

Share:

Facebook
Twitter
Pinterest
LinkedIn