កីឡាប្រណាំងកង់គួករៀបចំនៅរមណីយដ្ឋានអង្គរ-Criterium Road Race at Angkor site-12 May 2023

Share Post:

Share on facebook
Share on linkedin
Share on twitter
Share on email

ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ កំពុងប្រព្រឹត្តិទៅដោយរលូន។ ក្រៅពីរាជធានីភ្នំពេញ ព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្ដនេះក៏កំពុងរៀបចំនៅតំបន់រមណីយដ្ឋានអង្គរផងដែរ។ តួយ៉ាង កីឡាចំនួន៤ប្រភេទ ដែលរៀបចំនៅក្នុងខេត្តសៀមរាប ក៏ដូចជារមណីយដ្ឋានអង្គរ ក្នុងនោះរួមមាន កីឡាប្រណាំងកង់គួក កង់ភ្នំ (រៀបចំនៅតំបន់ភ្នំគូលែន) រត់ម៉ារ៉ាតុន និងដើរប្រណាំង។

កីឡាប្រណាំងកង់គួក ត្រូវបានរៀបចំឡើងរយៈពេល៣ថ្ងៃនៅបរិវេណមុខប្រាសាទអង្គរវត្ត និងផ្លូវវង់ធំនៃ រមណីយដ្ឋានអង្គរ។ កីឡាករ កីឡាការិនីប្រទេសអាស៊ានបានចូលរួមក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ។ បន្ថែមពីនេះ កីឡានេះក៏ទទួលបានការគាំទ្រ និងអបអរពីសាធារណជន រួមនិងភ្ញៀវទេសចរជាច្រើន ផងដែរ។

សូមបញ្ជាក់ថា កីឡាប្រណាំងកង់គួកបុរស-នារី ធ្វើឡើងរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ ខណៈដែលកីឡារត់ប្រណាំងម៉ារ៉ាតុន និងដើរប្រណាំង បានធ្វើឡើងកាលពីថ្ងៃទី៦ ខែឧសភា កន្លងទៅ៕

អត្ថបទ និងរូបភាព៖ នាង សំណាង

Criterium Road Race at Angkor site

The 32nd SEA Games, hosted by Cambodia, is going smoothly. Apart from Phnom Penh, this historic event is also being held in the Angkor area. However, four sports are organized in Siem Reap as well as Angkor, including mountain biking (organized in Phnom Kulen), marathon, and walking competition.

Cycling is held for three days in front of Angkor Wat and the main ring road of Angkor. Athletes from ASEAN countries participated in this great event. In addition, the sport is also supported and celebrated by the public and many tourists.

Please note that the men’s and women’s cycling events will be held for three days from 11 to 13 May 2023, while the marathon and walking competition was held on 6 May.

Article and Photos: Neang Samnang

Share:

Share on facebook
Facebook
Share on twitter
Twitter
Share on pinterest
Pinterest
Share on linkedin
LinkedIn