Friday, December 27, 2024
Latest:

អាជ្ញាធរជាតិអប្សរាកំពុងធ្វើការជួសជុលចម្រឹងបង្អួចនៅរួតទី២នៃប្រាសាទអង្គរវត្ត-APSARA National Authority is repairing the window pillars at the second gallery of Angkor Wat-10 May 2023

Share Post:

ក្រុមអ្នកជំនាញរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងជួសជុលតភ្ជាប់ចម្រឹងបង្អួចថ្មភក់នៅរួតទី២ នៃប្រាសាទអង្គរវត្ត ផ្នែកខាងកើតនៃជ្រុងនិរតី ដែលរងការខូចខាតធ្ងន់ធ្ងរ ជ្រុះធ្លាក់មកក្រោមឱ្យរួចផុតពីហានីភ័យនិងប្រសើរឡើងវិញ។

លោក សយ សុភារិន្ទ បុរាណវិទូ និងជាភ្នាក់ងារអភិរក្សនៅប្រាសាទអង្គរវត្ត មានប្រសាសន៍ថា ដោយសារតែអាយុកាលនៃសំណង់យូរអង្វែង ព្រមទាំងរងកម្តៅថ្ងៃ សំណើមទឹកភ្លៀង ទឹកជ្រាប ព្រមទាំងស្លែ ផង បានធ្វើឱ្យចម្រឹងបង្អួច និងរចនាសម្ពន្ធផ្សេងៗទៀតនៅរួតទី២នៃប្រាសាទអង្គវត្តបានរងការខូចខាតយ៉ាងខ្លាំង ដូចជា មានការប្រេះស្រាំ ពុកផុយ និងរបេះថ្មជាដើម។

លោកបន្តទៀតថា ក្រុមអ្នកជំនាញត្រូវការពេល១ខែកន្លះ ដើម្បីជួសជុល មុននឹងយកវត្ថុទាំងនោះទៅដាក់នៅទីតាំងដើមវិញ។
បើទោះបីជាគេអាចយកវត្ថុទាំងនោះទៅដាក់នៅទីតាំងដើមវិញក៏ដោយ ក៏ក្រុមការងារត្រៀមនឹងដាក់របាឈើដើម្បីការពារចម្រឹងបង្អួចទាំងអស់ ហើយកត្តាសំខាន់មួយទៀត ដាក់របាឈើ ក៏អាចជួយការពារភ្ញៀវកុំឱ្យឆ្លងកាត់តាមចន្លោះចម្រឹងបង្អួចទាំងនោះដែរ។

លោក សយ សុភារិន្ទ ឱ្យដឹងទៀតថា ការជួសជុលចម្រឹងបង្អួចធ្វើពីថ្មភក់នៅរួតទី២ នៃប្រាសាទអង្គរវត្តនេះ អនុវត្តន៍ដោយក្រុមអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរាដែលធ្លាប់ឆ្លងកាត់ការបណ្តុះបណ្តាលត្រឹមត្រូវពីអ្នកជំនាញបរទេស។ ចំពោះបច្ចេកទេសនៃការជួសជុលក៏មានដូចជា ការបោសសម្អាត ការដកជាតិអំបិលចេញ ការបិទកាវ ការបិទបាយអរ ដើម្បីពង្រឹងឡើងវិញ៕

អត្ថបទ៖ ឆាយ ផាន់នី
រូបភាព៖ លោក ភោគ ជា

APSARA National Authority is repairing the window pillars at the second gallery of Angkor Wat

Experts from the Department of Conservation of Monuments and Preventive Archaeology of the APSARA National Authority are repairing the sandstone window pillars at the southwest corner of the second gallery of Angkor Wat temple, which was severely damaged and fell to avoid danger.

Soy Sophearith, an archaeologist and conservation agent at Angkor Wat, said that due to the ages of the building and its exposure to the sun, moisture, rain, water seepage, and moss, windows and other structures at the second gallery of Angkor Wat temple was badly damaged.

He added that experts need a month and a half to repair before returning those window pillars to their original location.
Although the window pillars can be returned to their original position, the team is ready to place wooden bars to protect all the window pillars. Another important factor is that the wooden bars can help prevent tourists from passing through the window too.

Mr. Soy Sophearith said that the repair of the sandstone window pillars in the second gallery of Angkor Wat temple was carried out by a team of experts from the APSARA National Authority who had properly trained. Repair techniques also include cleaning, salt removal, gluing, and reinforcement.

Article: Chhay Phanny
Photos: Phouk Chea

Share:

Facebook
Twitter
Pinterest
LinkedIn

Share:

Facebook
Twitter
Pinterest
LinkedIn