អាជ្ញាធរជាតិអប្សរា រៀបចំសិក្ខាសាលាផ្ទៃក្នុងស្តីពីការប្រែប្រួលបរិស្ថានរយៈពេលពេញមួយឆ្នាំនៃអង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថានរបស់អាជ្ញាធរជាតិអប្សរា
នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ អាជ្ញាធរជាតិអប្សរា រៀបចំសិក្ខាសាលាស្តីពីការប្រែប្រួលបរិស្ថានរយៈពេលពេញមួយឆ្នាំនៃអង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថានរបស់អាជ្ញាធរជាតិអប្សរា ដែលប្រែប្រួលចែកចេញជាពីរ គឺការប្រែប្រួលផ្ទៃក្នុង និងការប្រែប្រួលផ្ទៃក្រៅ ដើម្បីត្រៀមខ្លួនឱ្យស្ថាប័នធានាគុណភាពជប៉ុន Japan Quality Assurance (JQA) ចុះមកធ្វើសវនកម្មលើស្ថាប័នអាជ្ញាធរជាតិអប្សរានាពេលខាងមុខនេះ។
សិក្ខាសាលានេះ មានការចូលរួមពីលោក KISHINO SATORU ប្រធានការិយាល័យទំនាក់ទំនងក្រៅប្រទេសនៃស្ថាប័នធានាគុណភាពជប៉ុន Japan Quality Assurance (JQA) និងលេខាធិការដ្ឋាននៃអង្គភាពគ្រប់គ្រងប្រព័ន្ធបរិស្ថានអង្គរ ព្រមទាំងអ្នកជំរុញការងារបរិស្ថានរបស់នាយកដ្ឋានទាំង៨ចំណុះឱ្យអាជ្ញាធរជាតិអប្សរា៕
APSARA National Authority organizes internal workshop on environmental change of Angkor Environmental Management System Unit
On 28 March 2023, APSARA National Authority organizes a workshop on environmental change of the Angkor Environmental Management System Unit, divided into two parts: internal and external changes to prepare for the Japan Quality Assurance (JQA) to conduct an audit of the National Authority shortly.
The workshop is attended by Mr. KISHINO SATORU, Head of the External Relations Office of Japan Quality Assurance (JQA), the Secretariat of the Angkor Environmental Management Unit, and the environmental promoters of the eight departments under the APSARA National Authority.
Share:
Our Latest News

អាជ្ញាធរជាតិអប្សរាសហការជាមួយភាគីឥណ្ឌាជួសជុលរោងទងទី៣ផ្នែកខាងលិចនៃប្រាសាទតាព្រហ្ម-APSARA National Authority collaborates with India to restore the third gallery on the west side of Ta Prohm Temple- 06 February 2025
អាជ្ញាធរជាតិអប្សរាតាមរយៈកិច្ចសហការជាមួយស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា(ASI)កំពុងធ្វើការជួសជុលនៅរោងទងទី៣ ផ្នែកខាងលិចនៃប្រាសាទតាព្រហ្ម។ រចនាសម្ពន្ធនៃរោងទងទី៣នេះ ប្រឈមនឹងគ្រោះថ្នាក់ទាមទាតម្រូវឲ្យមានការជួសជុល។