នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សេ្ដចយាងជាព្រះរាជាធិបតីក្នុងព្រះរាជពិធី ប្រោសព្រះរាជទាន ព្រះអគ្គិជ័យកីឡាសម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ដែលធ្វើឡើងនៅលើក្ដារបែននៃប្រាសាទអង្គរវត្ត។
នាឱកាសនោះដែរ មានការចូលរួមពីថ្នាក់ដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល រួមមាន សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មធិការជាតិ រៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលលើកទី១២ ឆ្នាំ២០២៣ សម្ដេច ចៅ ហ៊្វា វាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្រ្តី ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា និងឯកឧត្តម អគ្គនាយកអាជ្ញាធរជាតិអប្សរា ព្រមទាំងថ្នាក់ដឹកនាំនៃស្ថាប័នរដ្ឋជាច្រើនទៀត៕
អត្ថបទ៖ ការិយាល័យផ្សព្វផ្សាយ
រូបភាព៖ ហ៊ុ រិទ្ធី, ហាប់ គឹមអាន និង ភោគ ជា
On the morning of 21 March 2023, His Majesty King Norodom Sihamoni, King of the Kingdom of Cambodia, presided over the Torch Lighting Ceremony for the 32nd SEA Games and the 12th ASEAN Para Games 2023 at the Angkor Wat.
The ceremony was attended by several members of the Cambodian leadership, including Samdech Akka Moha Sena Padei Techo Hun Sen, Prime Minister of the Kingdom of Cambodia, Samdech Krala Hom Sar Kheng, Deputy Prime Minister and Minister of Interior, Samdech Pichey Sena Tea Banh, Deputy Prime Minister and Minister of National Defence and Chairman of the National Organizing Committee for the 32nd SEA Games and the 12th ASEAN Para Games 2023, Samdech Chaufea Veang Kong Sam Ol, Deputy Prime Minister Minister of the Royal Palace, Deputy Prime Minister Men Sam An, Minister of National Assembly-Senate Relations and Inspection, H.E. Chea Sophara, Deputy Prime Minister, Minister of Land Management, Urban Planning, and Construction, H.E. Dr. Phoeurng Sackona, Minister of Culture and Fine Arts and President of the Board of APSARA National Authority as well as the Director of APSARA National Authority and other officials.
Article: Office of Communication
Photos: Hum Rithy, Hap Kim An, and Phouk Chea
Share:
Our Latest News
ពិធីប្រគល់កិច្ចព្រមព្រៀង និងសម្ពោធគម្រោង«ឧទ្យានអង្គរ-ស៊ីអាយអិមប៊ី» និងពិធីដាំកូនឈើរួមគ្នា រវាងអាជ្ញាធរជាតិអប្សរា និងធនាគា ស៊ីអាយអិមប៊ី ភីអិលស៊ី (CIMB)- Ceremony Marks Launch of “Angkor-CIMB Park” and Tree Planting Initiative- 03 November 2024
នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤ មានប្រារព្ធពិធីប្រគល់កិច្ចព្រមព្រៀង និងសម្ពោធគម្រោង«ឧទ្យានអង្គរ-ស៊ីអាយអិមប៊ី»រវាងអាជ្ញាធរជាតិអប្សរា និងធនាគា ស៊ីអាយអិមប៊ី ភីអិលស៊ី (CIMB) ព្រមទាំងពិធីដើមឈើ រួមគ្នាចំនួនប្រមាណ២,០០០ដើម ជានិមិត្តរូប បង្ហាញឱ្យឃើញពីស្មារតីចូលរួមគាំពារ និងថែរក្សា អភិរក្សបរិស្ថាន នៅបរិវេណខាងកើតប្រាសាទបន្ទាយប្រី នៃរមណីយដ្ឋានអង្គរ។