Monday, December 23, 2024
Latest:

សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ តាំងបង្ហាញចម្លាក់ព្រះពាន់នៃព្រះពុទ្ធសាសនាធ្វើពីថ្មភក់១ផ្ទាំងដែលជាវត្ថុកម្ររបស់សិល្បៈខ្មែរ Preah Norodom Sihanouk-Angkor Museum exhibits a Large Pillar of Buddhism, a rare artifact of Khmer art-10 March 2023

Share Post:

សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ តាំងពិព័រណ៍ ថ្មគោលព្រះពាន់បុរាណនៃព្រះពុទ្ធសាសនា រចនាប័ទ្មបាយ័ន១ផ្ទាំងធ្វើពីថ្មភក់ ដែលទំនងកសាងឡើងនៅអំឡុងចុងសតវត្សរ៍ទី១២នៃគ្រីស្ដសករាជ ដើម្បីឱ្យសាធារណជន សិស្ស និស្សិត ព្រមទាំងក្រុមអ្នកស្រាវជ្រាវបានឃើញ និងអាចមកសិក្សាផងស្វែងយល់ផង។

មគ្គទេសក៍សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរលោក វឿន វិបុលសុខុម ឱ្យដឹងថា ផ្ទាំងចម្លាក់ថ្មភក់ ដែលឆ្លាក់រឿងរ៉ាវនៃព្រះពុទ្ធសាសនា រកឃើញដោយការធ្វើកំណាយនេះ ត្រូវបានគេកំណត់ឈ្មោះថា«ថ្មគោលព្រះពាន់» ដែលជាវត្ថុកម្រមាននៅក្នុងសិល្បៈខ្មែរ។ លោក វិបុលសុខុម ពន្យល់ថា លក្ខណៈពិសេសរបស់ថ្មគោលនេះ គឺមានរូបព្រះពុទ្ធតូចៗទាំងអស់ចំនួន១០០៨អង្គ ដែលតំណាងឱ្យមង្គលចក្រវាល មួយទៀត អាចនិយាយបានថា ជាអនុព្យញ្ជនៈរបស់ព្រះសម្មាសម្ពុទ្ធ ឬគ្រប់សត្វទាំងអស់មាន១០០៨។

លោកបន្តទៀតថា ថ្មគោលប្រភេទចម្លាក់បែបសាសនានេះ នៅកម្ពុជាគេប្រទះឃើញចំនួន២ផ្ទាំង គឺទី១ជាថ្មគោលឆ្លាក់រូបព្រះពុទ្ធដែលដាក់តាំងបង្ហាញនៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរនាខេត្តសៀមរាប និងមួយផ្ទាំងទៀត គឺជាថ្មគោលបែបព្រហ្មមញ្ញសាសនា ដែលមានឆ្លាក់រូបព្រះនារាយណ៍ សព្វថ្ងៃដាក់តាំងបង្ហាញនៅសារមន្ទីរជាតិភ្នំពេញ។ ថ្មគោលព្រះពាន់នេះ មានរាងបួនជ្រុង មានកម្ពស់១២២សង់ទីម៉ែត្រ ទទឹង៥៨សង់ទីម៉ែត្រ និងកម្រាស់៤៥សង់ទីម៉ែត្រ និងទំងន់ប្រមាណជាងកន្លះតោន។ នៅតាមជ្រុងទាំង៤ មានចម្លាក់ព្រះពុទ្ធសមាធិតូចៗចំនួន១០០៨អង្គ។ នៅផ្នែកខាងលើ និងខាងក្រោមមានការខូចខាតខ្លះៗ ដោយផ្ទៃសាច់ថ្មមានស្នាមប្រេះបញ្ឈរ និងនៅកំពូលនៃជ្រុងទាំង៤មានលម្អជាក្បាលនាគ។

ភ្ញៀវទេសចរជាតិ និងអន្តរជាតិអាចមកទស្សនាស្វែងយល់បន្ថែមនៃផ្ទាំងថ្មគោលព្រះពាន់បែបព្រះពុទ្ធសាសនានេះ រួមទាំងចម្លាក់ប្រតិមាផ្នែកពុទ្ធសាសនាជាច្រើនទៀត ដែលមានតាំងពិព័រណ៌បង្ហាញនៅសារមន្ទីរព្រះនរោត្តមសីហនុអង្គរ៕

អត្ថបទ៖ ឆាយ ផាន់នី
រូបភាព៖ លោក ហ៊ុ រិទ្ធី/ យី សុថា

The Preah Norodom Sihanouk-Angkor Museum exhibits a Large Pillar of Buddhism in Bayon style, probably created during the late 12th century AD, for the public, students, and researchers to see and study.

The guide of the Preah Norodom Sihanouk-Angkor Museum, Mr. Voeun Vibol Sokhom, said that the sandstone pillar of Buddhism found in this excavation was named “Thousand Buddhas”, a rare artifact of Khmer art.
Mr. Vibol Sokhom explained that the special feature of this sandstone pillar is that there are 1008 small Buddha images carved on its four sides, which represent the happiness of the universe.

He added that two types of religious sculptures were found in Cambodia: the first was the Large Pillar of Buddhism on display at the Preah Norodom Sihanouk-Angkor Museum in Siem Reap, and the other was a Brahminism with the images of Vishnu today on display at the National Museum in Phnom Penh.
The pillar is rectangular, 122 cm high, 58 cm wide, 45 cm thick, and weighs more than a half-ton. On its four sides, there are 1,008 small meditation Buddha statues. At the top and bottom, there is some damage, with the surface of the stone having cracks and there are Naga head carvings on the top of the four corners.

National and international tourists can visit to learn more about the stone pillars, as well as many other Buddhist sculptures on display at the Preah Norodom Sihanouk-Angkor Museum.

Article: Chhay Phanny
Photos: Mr. Hum Rithy / Yi Sotha

Share:

Facebook
Twitter
Pinterest
LinkedIn

Share:

Facebook
Twitter
Pinterest
LinkedIn