សកម្មភាពក្រុមការងារសម្អាតអនាម័យបរិស្ថានរបស់អាជ្ញាធរជាតិអប្សរា សម្អាតរុក្ខជាតិទឹក នៅតាមកសិន្ធុនានា Activities of APSARA National Authority’s Environmental Cleaning Team to clear aquatic plants in the moat of the temple -05 March 2023

Share Post:

Share on facebook
Share on linkedin
Share on twitter
Share on email

ដើម្បីឱ្យតាមដងកសិន្ធុ ក្នុងតំបន់រមណីយដ្ឋានអង្គរ មើលទៅមានភាពស្រស់ស្អាត ជាទីគយគនរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាប្រចាំក្រុមការងារសម្អាតនៃអាជ្ញាធរជាតិអប្សរា តែងតែធ្វើសកម្មភាពសម្អាត រុក្ខជាតិទាំងតូចធំ ជាពិសេសរុក្ខជាតិទឹកនានាមាន៖ ចក ស្មៅ និងស្លែរជាដើម ចេញពីក្នុងកសិន្ធុ។

នេះជាការរួមចំណែកមួយ ក្នុងចំណោមកិច្ចការជាច្រើនទៀត ដែលក្រុមការងារសម្អាតកំពុងធ្វើ ជាប្រចាំ ក្នុងន័យដើម្បីថែរក្សាសោភ័ណភាព បរិស្ថាន អនាម័យក្នុងតំបន់អង្គរ ឱ្យកាន់តែមានភាពស្រស់ស្អាត ស័ក្ដសមជាបេតិកភណ្ឌរបស់មនុស្សជាតិ៕

To make the Angkor area look beautiful, the cleaning team of APSARA National Authority always clears the vegetation regularly, especially aquatic plants, such as water lettuce, water moss, and glass, from the temple’s moat.

This is one of the many contributions that the cleaning team is doing regularly to maintain the beauty and clean environment in the Angkor area to be more beautiful and worthy as a world heritage.

Share:

Share on facebook
Facebook
Share on twitter
Twitter
Share on pinterest
Pinterest
Share on linkedin
LinkedIn