Sunday, December 22, 2024
Latest:

ព្រះសង្ឃ និងប្រជាពលរដ្ឋគាំទ្រ ឱ្យមានការដាំដើមឈើឡើងវិញនៅជុំវិញតំបន់អង្គរ Monks and villagers to support the tree-planting campaign around the Angkor site -24 February 2023

Share Post:

នៅក្នុងឱកាសដាំស្មៅ និងដើមឈើចម្រុះ ចំនួនប្រមាណ២,០០០ដើម លើផ្ទៃដីសរុបជិត២ហិកតា ដែលអាជ្ញាធរជាតិអប្សរា សហការជាមួយសាលាអនុគណក្រុងសៀមរាប សាកលវិទ្យាល័យឥន្រ្ទវិជ្ជា ក្រុមហ៊ុនULS ក្រុមហ៊ុនAJE នាបរិវេណខាងជើងស្រះត្រពាំងសេស នៃរមណីយដ្ឋានអង្គរ។ ដើម្បីកែលម្អដីទំនេរទាំងនោះ ដែលប្រជាពលរដ្ឋបានប្រគល់ជូនរដ្ឋវិញ ឱ្យក្លាយជាតំបន់មានពណ៌បៃតង មានដើមឈើ និងវាលស្មៅដែលជាទ្រនាប់ការពារដ៏សំខាន់ដល់ប្រាង្គប្រាសាទ និងជាប្រយោជន៍ដល់សាធារណជនទូទៅ។

ព្រះសង្ឃ និងយុវជនក្នុងនៅខេត្តសៀមរាប បង្ហាញការគាំទ្រ នៅពេលមានយុទ្ធការដាំដើមឈើ និងដាំស្មៅឡើងវិញ លើផ្ទៃដីដែលប្រជាពលរដ្ឋប្រគល់ជូនរដ្ឋ និងស្ម័គ្រចិត្តចាកចេញទៅរស់នៅលើទីតាំងថ្មីដែលរដ្ឋាភិបាលប្រគល់ជូន។ ក្នុងឱកាសនិមន្តចូលរួមក្នុងពិធីដាំកូនឈើ នាឱកាសនោះ ព្រះតេជគុណព្រះនាម បវិរោ កែវ ខួយ ព្រះគ្រូចៅអធិការវត្តពោធិ៍លង្ការ បានថេរដីការថា នេះមិនមែនជាលើកទី១ឡើយ ព្រះអង្គបានចូលរួមក្នុងការការដាំដើមនៅតំបន់អង្គរ ហើយព្រះអង្គពិតជាមានព្រះទ័យសប្បាយរីករាយជាខ្លាំង នៅពេលឃើញអាជ្ញាធរជាតិអប្សរា បំផុសការងារដាំដើមឈើឡើងវិញ នៅលើផ្ទៃដីដែលប្រជាពលរដ្ឋចាកចេញពីតំបន់អង្គរ ដើម្បីឱ្យទីនេះមានទេសភាពបៃតង និងផ្តល់ប្រយោជន៍ជាច្រើនសម្រាប់តំបន់អង្គរទាំងមូល។ ព្រះអង្គមានថេរដីការទៀតថា សកម្មភាពទាំងនេះ ជាការបង្ហាញឱ្យប្រជាពលរដ្ឋខ្មែរទូទៅ បានយល់ដឹងកាន់តែច្បាស់អំពីអត្ថប្រយោជន៍នៃព្រៃឈើ កាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាននៅជុំវិញ។

ចំណែកយុវតី ទួន ជាលីល័យ អាយុ១៨ឆ្នាំ ជានិស្សិតឆ្នាំទី១ នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា នៅក្នុងក្រុងសៀមរាបបានឱ្យដឹងថា ប្អូនពិតជាសប្បាយរីករាយ និងគាំទ្រសកម្មភាពដាំស្មៅ និងដើមឈើឡើងវិញ ដើម្បីលើកតម្លៃរមណីយដ្ឋានអង្គរ ឱ្យកាន់តែមានភាពស្រស់ស្អាតនិងទាក់ទាញ។ កញ្ញាបន្តថា ព្រៃឈើមិនត្រឹមតែទាក់ទាញទេសចរប៉ុណ្ណោះទេ វាបានជួយឱ្យគុណភាពជីវិតរបស់មនុស្ស និងសត្វល្អប្រសើរ ដូច្នេះ ក្រៅពីតំបន់រមណីយដ្ឋានអង្គរ គួរតែមានការដាំដើមឈើឡើងវិញឱ្យបានច្រើន។

មានប្រសាន៍ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរាបានថ្លែងថា រមណីយដ្ឋានអង្គរមានតម្លៃមិនអាចកាត់ថ្លៃបាន ដែលភ្ញៀវទេសចរមកពីប្រទេសនានាលើសាកលលោកតែងតែប្រាថ្នាចង់មកទស្សនា។ ដូច្នេះការងាររៀបចំសោភ័ណភាពនៅជុំវិញតំបន់អង្គរនេះ គឺជាករណីចាំបាច់ដែលត្រូវគិតគូខ្ពស់។ ឯកឧត្តមបន្តថា អនុវត្តតាមទិសដៅ និងការចង្អុលបង្ហាញពីឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ប្រធានក្រុមការងារតម្រង់ទិស បានណែនាំឱ្យមានការដាំដើមឈើ និងស្មៅឡើងវិញ ដើម្បីរក្សាភាពស្រស់ស្អាត។ នៅលើផ្ទៃដីដែលប្រជាពលរដ្ឋបានស្ម័គ្រចិត្តចាកចេញ ពីតំបន់អង្គរទៅរស់នៅទីតាំងថ្មី ដែលរាជរដ្ឋាភិបាលបានផ្តល់ជូន។
ឯកឧត្តមបញ្ជាក់ទៀតថា ការដាំដើមឈើនិងស្មៅ នៅទីនេះជាផ្នែកមួយតូចប៉ុណ្ណោះ ព្រោះថានៅមានផ្ទៃដីជាច្រើនទីតាំងទៀតដែលត្រូវដាំដុះឡើងវិញ។ ដែលទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីបង្កើនភាពបៃតងនៅជុំវិញតំបន់រមណីយដ្ឋានអង្គរ។ ខណៈក្នុងខែមេសាខាងមុខនេះ នឹងមានប្រារព្ធធ្វើនូវព្រឹត្តិការណ៍អង្គរសង្រា្កន្ត ដោយរំពឹងថា នឹងមានភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលមកទស្សនាយ៉ាងច្រើនកុះករ៕
រូបភាព៖លោក ជា វណ្ណៈ , ហាប់ គឹមអាន,ហ៊ុ រិទ្ធី និងភោគ ជា

On the occasion of planting about 2,000 trees and grass on a total area of nearly 2 hectares, APSARA National Authority cooperated with Siem Reap Municipal Buddhist Hall, University of Indrawichea, Urban Living Solutions Co, Ltd, and AJE company in the northern area of Trapeang Ses to enhance the beautification of vacant lands that have returned to the state to become green areas with trees and grasslands, which was an important protection for the temple and the benefit of the general public.

On the occasion of attending the tree planting ceremony, Venerable Baviro Keo Khouy, Chief of Wat Po Langkar, said that this was not the first time he has participated in planting trees in the Angkor area. He was very happy to see that APSARA National Authority inspired the work of replanting trees on the land where people leave Angkor to have a green landscape and many benefits for the whole Angkor area. He added that these activities reflected that the Cambodian people had a better understanding of the benefits of forests and they would reduce the impact on the surrounding environment.

Toun Chea Lilay, 18, a first-year student at the University of Indrawichea in Siem Reap, said she was happy and supported the re-planting of grass and trees to make Angkor more attractive. She said that the forest not only attracts tourists but also helped improve the quality of life of people and animals, so, not only at the Angkor site we should replant trees more.

Speaking on the occasion, H.E. Dr. Hang Peou, Director General of the APSARA National Authority, stated that Angkor was an invaluable site that tourists from all over the world always wish to visit. Therefore, the work of landscaping around Angkor was a case in point. He continued that following the direction of Deputy Prime Minister Chea Sophara, Chairman of the Orientation Working Group, recommended the replanting of trees and grass to maintain the beauty of the land where people have volunteered to leave the Angkor area to live in a new location provided by the Royal Government.
H.E. Dr. Hang Peou added that the planting of trees and grass here was only a small part because there were still many areas that need to be replanted, which required the participation of all stakeholders to increase greenery around the Angkor area. In April, there will be an Angkor Sankranta event, expecting a large number of national and international tourists to visit.

Article: Office of Communication
Photos: Chea Vannak, Hap Kim An, Hum Rithy, and Phouk Chea

Share:

Facebook
Twitter
Pinterest
LinkedIn

Share:

Facebook
Twitter
Pinterest
LinkedIn