នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ អាជ្ញាធរជាតិអប្សរា សហការជាមួយសាលាអនុគណក្រុងសៀមរាប សាកលវិទ្យាល័យឥន្រ្ទវិជ្ជា ក្រុមហ៊ុនULS ក្រុមហ៊ុនAJE បានធ្វើយុទ្ធនាការដាំដើមឈើចម្រុះ ចំនួនប្រមាណ២,០០០ដើម និងដាំស្មៅ លើផ្ទៃដីសរុបជិត២ហិកតា នាបរិវេណខាងជើងស្រះត្រពាំងសេស ក្នុងគោលបំណងកែលម្អរដីទំនេរ ដែលប្រជាពលរដ្ឋបានប្រគល់ជូនរដ្ឋវិញ ឱ្យក្លាយជាតំបន់បៃតង មានដើមឈើ និងវាលស្មៅដែលជាទ្រនាប់ការពារដ៏សំខាន់ដល់ប្រាង្គប្រាសាទ និងជាប្រយោជន៍ដល់មនុស្សជាតិទាំងមូល។
អញ្ជើញចូលក្នុងឱកាសនោះមាន ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ព្រះគ្រូវិជ័យរង្សី បណ្ឌិត ឡាច លាង អនុគណក្រុងសៀមរាប ព្រះសទ្ធម្មប្បកាសនី បណ្ឌិត តាត មហាទី ព្រះចៅអធិការវត្តព្រះឥន្ទកោសា និងជាសាកលវិទ្យាធិការសាកលវិទ្យាល័យឥន្ទ្រវិជ្ជា តំណាងក្រុមហ៊ុនដៃគូ ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកអាជ្ញាធរជាតិអប្សរា ព្រះសង្ឈ សិស្សានុសិស្ស និងវិស័យឯកជន ចូលរួមសរុបប្រមាណ៥០០នាក់។
ព្រះគ្រូវិជ័យរង្សី បណ្ឌិត ឡាច លាង អនុគណក្រុងសៀមរាប មានថេរដីការក្នុងឱកាសនោះថា ទេសភាពវប្បធម៌នៅក្នុងតំបន់រមណីយដ្ឋានអង្គរបច្ចុប្បន្នមានភាពស្រស់ស្អាត បៃតងគ្រប់រដូវកាល ក្រោមការយកចិត្តទុកដាក់ថែទាំ ពីសំណាក់អាជ្ញាធរជាតិអប្សរា។ ព្រះអង្គមានថេរដីការបន្តទៀតថា យុទ្ធនាការដាំដើមឈើ និងស្មៅ នៅទីនេះក្រោយពេលប្រជាជនមួយចំនួន បានស្ម័គ្រចិត្តផ្លាស់ប្តូរទីលំនៅចេញពីតំបន់អង្គរ ទៅកាន់ទីកន្លែងថ្មី ដែលរាជរដ្ឋាភិបាលបានគាំទ្រនិងផ្តល់ជូន។ ព្រះអង្គមានថេរដីការទៀតថា ការចូលរួមគ្រប់មជ្ឈដ្ឋាន រួមទាំងព្រះសង្ឈ សិស្សានុសិស្ស វិស័យឯកជននានា គឺជាការចូលរួមចំណែកថែរក្សាទេសភាពវប្បធម៌នៅតំបន់អង្គរ ឱ្យកាន់តែល្អប្រសើ។
មានប្រសាន៍ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរាបានថ្លែងថា រមណីយដ្ឋានអង្គរមានតម្លៃមិនអាចកាត់ថ្លៃបាន ដែលភ្ញៀវទេសចរមកពីប្រទេសនានាលើសាកលលោកតែងតែប្រាថ្នាចង់មកទស្សនា។ ដូច្នេះការងាររៀបចំសោភ័ណភាពនៅជុំវិញតំបន់អង្គរនេះ គឺជាករណីចាំបាច់ដែលត្រូវគិតគូខ្ពស់។ ឯកឧត្តមបន្តថា អនុវត្តតាមទិសដៅ និងការចង្អុលបង្ហាញពីឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ប្រធានក្រុមការងារតម្រង់ទិស បានណែនាំឱ្យមានការដាំដើមឈើ និងស្មៅឡើងវិញ ដើម្បីរក្សាភាពស្រស់ស្អាត។ នៅលើផ្ទៃដីដែលប្រជាពលរដ្ឋបានស្ម័គ្រចិត្តចាកចេញ ពីតំបន់អង្គរទៅរស់នៅទីតាំងថ្មី ដែលរាជរដ្ឋាភិបាលបានផ្តល់ជូន។
ឯកឧត្តមបញ្ជាក់ទៀតថា ការដាំដើមឈើនិងស្មៅ នៅទីនេះជាផ្នែកមួយតូចប៉ុណ្ណោះ ព្រោះថានៅមានផ្ទៃដីជាច្រើនទីតាំងទៀតដែលត្រូវដាំដុះឡើងវិញ។ ដែលទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីបង្កើនភាពបៃតងនៅជុំវិញតំបន់រមណីយដ្ឋានអង្គរ។ ខណៈក្នុងខែមេសាខាងមុខនេះ នឹងមានប្រារព្ធធ្វើនូវព្រឹត្តិការណ៍អង្គរសង្រា្កន្ត ដោយរំពឹងថា នឹងមានភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលមកទស្សនាយ៉ាងច្រើនកុះករ៕
អត្ថបទ៖ការិយាល័យផ្សព្វផ្សាយ
រូបភាព៖លោក ហាប់ គឹម , លោក ហ៊ុ រិទ្ធី និងលោក ជា វណ្ណៈ
On the morning of 23 February 2023, APSARA National Authority, in collaboration with Siem Reap Municipal Buddhist Hall, University of Indrawichea, Urban Living Solutions Co, Ltd, and AJE company organized a campaign to plant about 2,000 trees and grasses on a total area of nearly 2 hectares. The area north of Srah Trapeang Ses to improve the vacant land that people have returned to the state to become a green area with trees and grass fields, which is an important protection for the temple and the people benefit.
Attending the event are H.E. Dr. Hang Peou, Director General of the APSARA National Authority, Venerable Lach Leang, Head of Siem Reap Municipal Buddhist Hall, Venerable Tat Mohati, Rector of the University of Indrawichea, APSARA National Authority’s official-staff, monks, students, and the private sector participate in about 500 people.
Venerable Lach Leang, Head of Siem Reap Municipal Buddhist Hall, said that the cultural landscape in the Angkor site is now beautiful and green in all seasons under the management work of the APSARA National Authority. He added that the campaign on trees and grasses planting here after some people volunteered to relocate from the Angkor area to a new location that the government supported and provided.
Speaking on the occasion, H.E. Dr. Hang Peou, Director General of the APSARA National Authority, stated that Angkor is an invaluable site that tourists from all over the world always wish to visit. Therefore, the work of landscaping around Angkor is a case in point. He continued that following the direction of Deputy Prime Minister Chea Sophara, Chairman of the Orientation Working Group, recommended the replanting of trees and grass to maintain the beauty of the land where people have volunteered to leave the Angkor area to live in a new location provided by the Royal Government.
H.E. Dr. Hang Peou added that the planting of trees and grass here is only a small part because there are still many areas that need to be replanted, which requires the participation of all stakeholders to increase greenery around the Angkor area. In April, there will be an Angkor Sankranta event, expecting a large number of national and international tourists to visit.
Article: Office of Communication
Photos: Hab Kim An, Hum Rithy, and Chea Vannak
Share:
Our Latest News
អាជ្ញាធរជាតិអប្សរា រៀបចំសិក្ខាសាលាស្តីពី«ការពង្រឹងសមត្ថភាព និងតួនាទីភារកិច្ចអ្នកគ្រប់គ្រងប្រាសាទ»ដល់សិក្ខាកាមចំនួន៨០នាក់ -Workshop on “Strengthening the Capacity and Roles of Site Managers” Organized by APSARA National Authority- 18 November 2024
អាជ្ញាធរជាតិអប្សរា រៀបចំសិក្ខាសាលាស្តីពី«ការពង្រឹងសមត្ថភាព និងតួនាទីភារកិច្ចអ្នកគ្រប់គ្រងប្រាសាទ»ដល់សិក្ខាកាមចំនួន៨០នាក់ ដែលមកពីនាយកដ្ឋានសណ្តាប់ធ្នាប់ នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា និងនាយកដ្ឋានទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ ដែលបម្រើការងារតាមប្រាសាទនានា ក្នុងរមណីយដ្ឋានអង្គរ។