ក្រុមអ្នកបច្ចេកទេស នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា អាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុលឡើងវិញ ស៊ុមបង្អួច និងស៊ុមទ្វារ នៃខ្លោងទ្វារទី២របស់ប្រាសាទព្រះគោដែលរងការខួចខាតធ្ងន់ធ្ងរ ដោយការបាក់ដួលរលំស្ទើរទាំងស្រុង។
ការងារជួសជុលនេះក្រុមអ្នកបច្ចេកទេស បានប្រមូលនូវបំណែកថ្មភក់និងថ្មបាយក្រៀមដែលធ្លាក់បាក់បែកមកជួសជុលពង្រឹង និងរៀបផ្គុំឡើងវិញទៅតាមទីតាំងដើមនៃសំណង់បុរាណ។
នេះគឺជាផ្នែកមួយនៃកិច្ចការអភិរក្ស ដែលអាជ្ញាធរជាតិអប្សរាបានអនុវត្តន៏ជាប្រចាំ ដើម្បីថែរក្សាប្រាសាទព្រះគោជាទីសក្ការៈ ដែលមានអាយុកាលជាង១០០០ឆ្នាំមួយនេះ អោយនៅឈររឹងមាំយូរអង្វែងបន្តទៀត។
អត្ថបទ៖ ការិយាល័យផ្សព្វផ្សាយ
រូបភាព៖ ហ៊ុ រិទ្ធី
The restoration team from the Department of Conservation of Monuments and Preventive Archaeology of the APSARA National Authority is restoring the window frame and the door frame of Preah Ko temple’s second gate, which collapsed.
During the restoration work, the team collected sandstones and laterite fragments that were broken to repair, reinforce and reassemble according to the original location of the ancient building.
This is a part of the conservation work that the APSARA National Authority has been carrying out regularly to preserve the more than 1,000-year-old Preah Ko temple.
Article: Office of Communication
Photos: Hum Rithy
Share:
Our Latest News

រានហាល និងបង្កាន់ដៃនាគទិសពាយ័ព្យប្រាសាទបន្ទាយសំរ៉ែជួសជុលរួចរាល់ហើយ-The northwestern section and Naga balustrade of Banteay Samre Temple’s terrace have been restored - 25 April 2025
ក្រុមការងារអាជ្ញាធរជាតិអប្សរា សហការឧបត្ថម្ភជាមួយស្ថាប័នGIZ របស់អាល្លឺម៉ង់ បានបញ្ចប់ការងារជួសជុលរានហាល និងបង្កាន់ដៃនាគ ទិសពាយ័ព្យនៃប្រាសាទបន្ទាយសំរ៉ែ បន្ទាប់ពីចាប់ផ្តើមដំណើរការសិក្សា ជួសជុល និងអភិរក្សរយៈពេលជាង ២ឆ្នាំមកនេះ។