Sunday, December 22, 2024
Latest:

ដើមឆ្នាំ២០២៣នេះ អាជ្ញាធរជាតិអប្សរាបន្តបើកវគ្គបណ្តុះបណ្តាលស្តីពី អប់រំបេតិកភណ្ឌ ដល់សិស្សានុសិស្ស នៃសាលាបឋមសិក្សា ក្របីរៀល – At the beginning of 2023, APSARA National Authority opened training courses on heritage education to the students of Krabei Riel Primary School – 24 January 2023

Share Post:

នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣នេះ មជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ នៃអាជ្ញាធរជាតិអប្សរា សហការណ៍ជាមួយអាជ្ញាធរមូលដ្ឋាន បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ការអប់រំបេតិកភណ្ឌ ដល់សិស្សានុសិស្សថ្នាក់ទី៥ និងទី៦ ចំនួនប្រមាណជិត២០០នាក់ នៃសាលាបឋមសិក្សានិងអនុវិទ្យាល័យក្របីរៀល ស្ថិតក្នុងសង្កាត់ក្របីរៀល ក្រុងសៀមរាប ។

លោក អ៊ឹម សុខរិទ្ធី បុរាណវិទូ និងជាប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ នៃអាជ្ញាធរជាតិអប្សរា បានថ្លែងថា វគ្គបណ្តុះបណ្តាលនេះ មានសារៈសំខាន់ខ្លាំងណាស់ សម្រាប់អ្នកដែលរស់នៅក្នុងតំបន់បេតិកភណ្ឌ ជាពិសេសសម្រាប់យុវជនជំនាន់ក្រោយ បានយល់ដឹង អំពីតម្លៃបេតិកភណ្ឌ និងផ្តល់ឱកាសដល់យុវជន បានយល់ដឹងនូវតម្លៃមរតកវប្បធម៌ បេតិកភណ្ឌ បណ្តុះគំនិតជាមួយនឹងបេតិកភណ្ឌ ឱ្យពួកគាត់ចេះស្រឡាញ់ និងចូលរួមថែរក្សាការពារ យល់ដឹងពីភារកិច្ច នៃការការពារ អភិរក្ស និងការងារគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា និងធ្វើជាគម្រូដល់សហគមន៍របស់ខ្លួន។

លោកបន្តថា មេរៀនសំខាន់ៗ ត្រូវចែករំលែកដល់សិស្សានុសិស្ស នៅក្នុងតំបន់បេតិកភណ្ឌនេះ មានដូចជា៖ ការយល់ដឹងអំពីអាណាចក្រខ្មែរ ការងារជួសជុលថែទាំប្រាង្គប្រាសាទ បរិស្ថាន ធម្មជាតិ វប្បធម៍ ការប្រើប្រាស់និងការពារដីធ្លីក្នុងតំបន់អង្គរ និងការងារសាងសង់សំណង់នៅតំបន់រមណីយដ្ឋានអង្គរជាដើម។
លោកបន្តថា បច្ចុប្បន្នអាជ្ញាធរជាតិអប្សរា បានផ្តល់វគ្គបណ្តុះបណ្តាលស្តីពី ការអប់រំបេតិកភណ្ឌ ដល់សិស្សានុសិស្សនៅក្នុងតំបន់ចំនួន៣ មានសង្កាត់នគរធំ ស្រុកប្រាសាទបាគង និងបានបន្តមកដល់សង្កាត់ក្របីរៀល។ ដោយវគ្គបណ្តុះបណ្តាលនេះ មានចំនួន៣កម្រិត កម្រិតទី១ធ្វើឡើងសម្រាប់សិស្សនៅថ្នាក់បឋមសិក្សា កម្រិតទី២ សម្រាប់សិស្សថ្នាក់អនុវិទ្យាល័យ និងកម្រិតទី៣ សម្រាប់សិស្សថ្នាក់វិទ្យាល័យ ដោយក្នុងមួយវគ្គបណ្តុះបណ្តាលមានរយៈពេល៦ខែ ។

លោកផយ សារូ នាយកសាលាបឋមសិក្សាក្របីរៀល បានបង្ហាញការស្វាគមន៍ និងគាំទ្រយ៉ាងខ្លាំង ចំពោះវគ្គបណ្តុះបណ្តាលស្តីពី បេតិកភណ្ឌ ដល់សិស្សានុសិស្សនៅក្នុងសាលារៀនរបស់លោក ព្រោះនេះជាមូលដ្ឋានគ្រឹះ ដើម្បីឱ្យសិស្សបានយល់ដឹង និងសិក្សាស្វែងយល់ អំពីផ្នែកបុរាណវិទ្យា ដោយសារខេត្តសៀមរាប ជាអតីតរាជធានីពីបុរាណមានប្រាង្គប្រាសាទនិងបុរាណវត្ថុជាច្រើនដែលត្រូវថែរក្សានិងការពារ។

សូមជម្រាបផងដែរថា ដើម្បីបណ្តុះគំនិតយុវជនជំនាន់ក្រោយ ឱ្យបានយល់ដឹងអំពី ការថែរក្សាបេតិកភណ្ឌ ចាប់តាំងពីឆ្នាំ២០០៧មក ក៏មានវគ្គបណ្តុះបណ្តាលមួយ ដល់សិស្សានុសិស្សរស់នៅតំបន់បេតិកភណ្ឌ មានក្នុងខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ សៀមរាប ព្រះវិហារ និងខេត្តកំពង់ធំ៕
អត្ថបទ៖ការិយាល័យផ្សព្វផ្សាយ
រូបភាព៖លោក ហាប់ គឹមអាន

 

On 24 January 2023, the Angkor Training Center of APSARA National Authority, in cooperation with local authorities, organized a training course on heritage education for nearly 200 students of Krabei Riel Primary and Secondary School located in Sangkat Krabei Riel, Siem Reap City.

Mr. Im Sokrithy, Archaeologist and Director of the Department of Research, Training, and Communication of APSARA National Authority, said that this training is very important for those who live in heritage areas, especially for the younger generation to understand the value of heritage, and provides opportunities to young people understand the value of cultural heritage, and inheriting a great deal from their ancestors, so they must continue to preserve, protect their national heritage and be role models for their community as well as understand the duties of protection, conservation, and management of the APSARA National Authority.

He said that the main lessons to be shared with students in this heritage area include: understanding of the Khmer Empire, restoration and maintenance of temples, natural environment, culture, use and protection of land in the Angkor area, and construction work in the Angkor site.

He added that the APSARA National Authority has now provided training on heritage education to students in three areas: Nokor Thom, Prasat Bakong, and continued to Krabei Riel districts. There are three levels of training, the first level for primary school students, the second level for secondary students, and the third level for high school students, each lasting six months.

Mr. Poy Saro, Principal of Krabei Riel Primary School, welcomed and supported the heritage training course for the students in his school as this is the foundation for the students to understand and learn about archeology in Siem Reap. The ancient capital has many temples and archeological sites that need to be preserved and protected.

It should be noted that to get the next generation to understand heritage conservation, since 2007, there was also a training course for students living in heritage areas in Oddar Meanchey, Banteay Meanchey, Siem Reap, Preah Vihear, and Kampong Thom provinces.

Article: Office of Communication

Photos: Mr. Hab Kim An

Share:

Facebook
Twitter
Pinterest
LinkedIn

Share:

Facebook
Twitter
Pinterest
LinkedIn