សិស្សមកពីវិទ្យាល័យ ចំនួន២ក្នុងខេត្តសៀមរាប ចុះសិក្សាស្វែងយល់ពីប្រាសាទអង្គរវត្ត និងការស្រាវជ្រាវបុរាណវិទ្យា នៅបរិវេណខាងលិចប្រាសាទអង្គរវត្ត High school students to go on a study tour at the Angkor site- 17 January 2023

Share Post:

Share on facebook
Share on linkedin
Share on twitter
Share on email

អាជ្ញាធរជាតិអប្សរា ដែលសហការជាមួយសកលវិទ្យាល័យហាវៃ បានដឹកនាំសិស្សានុសិស្សមកពីវិទ្យាល័យស្វាយធំនៃស្រុកប្រាសាទបាគងចំនួន១០នាក់និងសិស្សនៃវិទ្យាល័យ១០មករានៅក្នុងក្រុងសៀមរាបចំនួន២០នាក់ ចុះទៅធ្វើទស្សនកិច្ចការធ្វើកំណាយស្រាវជ្រាវនៅបរិវេណខាងលិចរបស់ប្រាសាទអង្គរវត្ត ព្រមទាំងទៅទស្សនានៅប្រាសាទអង្គរវត្ត ក្នុងគោលបំណង ឱ្យសិស្សានុសិស្សទាំងនោះ បានសិក្សាស្វែងយល់ពីប្រវត្តិសាស្ត្រ ប្រវត្តិសិល្បៈ និងការងារធ្វើកំណាយស្រាវជ្រាវថ្មីៗ ព្រមទាំងឱ្យស្វែងយល់អំពីការរស់នៅ និងការតាំងទីលំនៅរបស់បុព្វបុរសខ្មែរ នាសម័យអង្គរនិងក្រោយអង្គរផង កាលពីព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣។

អនុប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ លោក ទិន ទីណា មានប្រសាសន៍ថា ក្រៅតែពីចង់ឱ្យសិស្សានុសិស្ស ដែលមកធ្វើទស្សនកិច្ចពេលនេះ បានស្វែងយល់ពីប្រាង្គប្រាសាទ និងចម្លាក់ គឺអាជ្ញាធរអប្សរាក៏ចង់ឱ្យសិស្ស បានស្វែងយល់ពីការធ្វើកំណាយស្រាវជ្រាវបែបបុរាណវិទ្យា ដើម្បីឱ្យដឹងថាតើអ្នកជំនាញបានធ្វើឡើងក្នុងគោលបំណងអ្វី ?លទ្ធផលបានអ្វីខ្លះ? ហើយវត្ថុដែលកំណាយបាន គេយកទៅរក្សាទុកនៅឯណា?។ កន្លងមកអាជ្ញាធរជាតិអប្សរាធ្វើកំណាយស្រាវជ្រាវ ដូចជានៅប្រាសាទបន្ទាយក្តីជាដើម ហើយសកម្មភាពនេះ គឺបានអប់រំ បណ្តុះគំនិតដល់សិស្សានុសិស្ស និងប្រជាជនឱ្យចេះស្រលាញ់បេតិកភណ្ឌរបស់ខ្លួន និងចូលរួមថែរក្សាទាំងអស់គ្នា។

យុវតី សៅ សុសាន ជាសិស្សថ្នាក់ទី១២ មកពីវិទ្យាល័យស្វាយធំ ឱ្យដឹងថា ពេលដែលរូបនាងបានមកទស្សនាប្រាសាទអង្គរវត្តលើកនេះ គឺខុសប្លែកពីសព្វដង។ មានន័យថា ពេលនេះ នាងបានទទួលចំណេះដឹងពីប្រវត្តិសាស្រ្ត ប្រវត្តិប្រាសាទ ព្រមទាំងបានឃើញក្រុមអ្នកជំនាញកំពុងធ្វើកំណាយស្រាវជ្រាវ ស្វែងរកទិន្នន័យប្រវត្តិសាស្ត្ររបស់មនុស្សជំនាន់មុនទៀតផង។ យុវតី សៅ សុសាន សំដែងការត្រេកអរ ដែលសាលា បានសហការជាមួយនិងអាជ្ញាធរជាតិអប្សរា ព្រមទាំងសកលវិទ្យាល័យហាវៃ រៀបចំជាកម្មវិធីនេះ ដើម្បីឱ្យសិស្សានុសិស្សបានសិក្សាស្វែងយល់ ក្រៅពីការសិក្សាដែលមាននៅក្នុងសាលានោះ។

បុរាណវិទូនៃសាកលវិទ្យាល័យហាវ៉ៃ និងជាប្រធានគម្រោងស្រាវជ្រាវលោកបណ្ឌិត ហេង ពិភាល់ ឱ្យដឹងថា កំណាយស្រាវជ្រាវ គឺធ្វើឡើងចង់បង្ហាញឱ្យសាធារណជន និងអ្នកស្រាវជ្រាវបរទេសបានយល់ពី អារ្យធម៌ខ្មែរ និងសង្គមខ្មែរ។ ការងារស្រាវជ្រាវបុរាណវិទ្យាតែងមានការផ្សព្វផ្សាយ អំពីលទ្ធផលកំណាយ ហើយការផ្សព្វផ្សាយនេះមិនមែនសម្រាប់តែអ្នកសិក្សាបុរាណវិទ្យា ទើបអាចអានបានប៉ុណ្ណោះទេ ប៉ុន្តែក៏មានកម្មវិធីបណ្តុះបណ្តាលបុរាណវិទ្យាដល់យុវជននៅតាមមហាវិទ្យាល័យបុរាណបុរាណវិទ្យា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងបណ្តុះបណ្តាលសិស្ស និងប្រជាជននៅក្នុងតំបន់នោះផ្ទាល់ដើម្បីឱ្យបានស្វែងយល់ និងចូលរួមថែរក្សាកេរ្តិ៍ដំណែលដូនតានិងប្រវត្តិសាស្ត្រទាំងអស់គ្នាផងដែរ៕

អត្ថបទ: យី សុថា
រូបភាព: ភោគ ជា

 

APSARA National Authority, in collaboration with the University of Hawaii, led 10 students from Svay Thom high school in Prasat Bakong district and 20 students from 10 Makara high school in Siem Reap city to visit the excavation site and Angkor Wat to learn about the history, art, and recent excavations, as well as to understand the life and settlement of Khmer ancestors during the Angkorian period and post-Angkorian period on 17 January 2023.

Deputy Director of the Department of Research, Training, and Communication, Mr. Tin Tina, said that in addition to getting students to learn about temples and sculptures, the APSARA National Authority also wanted students to learn about archeological excavations, so they could find out what the experts did, what the results were and where the excavated objects stored. In the past, APSARA National Authority conducted excavations such as at Banteay Kdei temple, and this activity was to educate students and people to love their heritage and take care of it together.

Sao Sosan, a 12th-grade student from Svay Thom high school, said that when she visited Angkor Wat this time was different. She has now gained knowledge of the temple’s history, as well as seen a team of experts digging to find historical data of old generations. Sao Sousan expressed her happiness that her school has cooperated with the APSARA National Authority and the University of Hawaii to organize this program so that the students could learn outside of the school.

Archaeologist at the University of Hawaii and Director of the research project, Dr. Heng Pipal said that the excavations were intended to show the public and foreign researchers an understanding of Cambodian civilization and society. Archaeological research often disseminated the results of excavations. This publication was not only for archaeologists to read, but also for archeology training programs for students at the Faculty of Archeology, Ministry of Culture and Fine Arts, and people in that area to understand and participate in preserving ancestral heritage and history together.

Article: Yi Sotha
Photos: Phouk Chea

Share:

Share on facebook
Facebook
Share on twitter
Twitter
Share on pinterest
Pinterest
Share on linkedin
LinkedIn